ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការអភិវឌ្ឍសមត្ថភាពខ្លួន លើចំណេះដឹងបច្ចេកវិទ្យា

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការអភិវឌ្ឍសមត្ថភាពខ្លួន លើចំណេះដឹងបច្ចេកវិទ្យា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការអភិវឌ្ឍសមត្ថភាពខ្លួន លើចំណេះដឹងបច្ចេកវិទ្យា

(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវអភិវឌ្ឍសមត្ថភាពខ្លួន លើផ្នែកបច្ចេកវិទ្យាដើម្បីងាយស្រួលក្នុងការទទួលព័ត៌មាន នឹងបម្រើសេវាបានឆាប់រហ័ស ជូនប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា មកដល់ពេលបច្ចុប្បន្ននេះ បច្ចេកទេសឧស្សាហកម្ម កំពុងតែវិវឌ្ឍន៍ទៅមុខ ប៉ុន្តែនៅមានមន្ត្រីយើងខ្លះ សូម្បីតែហ្វេសប៊ុកមិនទាន់ចេះលេងផង ឬមិនចេះប្រើទូរស័ព្ទស្មាតហ្វូនតែម្តង ដែលប្រការនោះ ធ្វើឱ្យការងារដើរមិនទាន់បច្ចេកវិទ្យា ។

ឯកឧត្តមអភិបាលខេត្តបន្តថា បច្ចុប្បន្ននេះ គឺគេប្រើប្រព័ន្ធបច្ចេកវិទ្យា តាមអនឡាញ ដើម្បីជូនដំណឹង ឬទំនាក់ទំនងការងារផ្សេងៗ តាមកម្មវិធី Telegram ឬ WhatsApp គឺធ្វើឲ្យទទួលព័ត៌មានបានលឿន និងធ្វើការងារបានឆាប់រហ័ស ។ដូច្នេះតម្រូវឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ក្នុងខេត្តកំពង់ចាម ចាំបាច់ត្រូវចេះ និងត្រូវមានការវិវឌ្ឍន៍ខ្លួនដល់កម្រិតមួយ ដែលយើងអាចទទួលព័ត៌មាន ឬផ្ដល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស ដើម្បីឈានឆ្ពោះទៅរកការរីកចម្រើន នៃការបំពេញមុខងាររបស់យើង ជាមន្ត្រីរាជការឲ្យសាកសមជាមន្ត្រី បម្រើប្រជាពលរដ្ឋ ។

ក្នុងកិច្ចប្រជុំនោះផងដែរ ដោយសារមានសមាជិកក្រុមប្រឹក្សាខេត្តលើកឡើងអំពីបញ្ហាការកើតឡើងនូវជំងឺកូវីដ១៩ បំលែងថ្មីពីអូមីក្រុង មកប្រភេទ (ប៊ីអេ4,ប៊ីអេ5) ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់មន្ទីរសុខាភិបាលរដ្ឋបាលខេត្ត សូមឱ្យធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដើម្បីឲ្យពួកគាត់មានការប្រុងប្រយ័ត្ន ជៀសវាងការឆ្លងជំងឺកូវីត១៩ ប្រភេទថ្មីនេះ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ជំងឺកូវីដ១៩ ប្រភេទថ្មី (ប៊ីអេ4,ប៊ីអេ5) គឺមានការឆ្លងឆាប់រហ័ស និងឆ្លងឡើងវិញបើទោះបីជា អ្នកធ្លាប់កើតជំងឺកូរវិតព្យាបាលជាហើយក៏ដោយ ។ ហើយការវិវិត្តន៍នៃជំងឺនេះគឺមានការលំបាកក្នុងការ ការពារមិនឱ្យកើត ប្រសិនបើបុគ្គលម្នាក់ៗ ខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯង ជាពិសេសការឆ្លង ងាយនិងកើតឡើងក្នុងពេលទទួលទានអាហារជុំគ្នា ក្នុងពិធីបុណ្យ ឬពិធីជប់លៀងផ្សេងៗជាដើម ៕

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.