ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

សម្ដេច សាយ ឈុំ ប្រាប់សមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវបន្ដរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបន្ដកសាងអំពើល្អដើម្បីបានការគាំទ្រពីពលរដ្ឋ

សម្ដេច សាយ ឈុំ ប្រាប់សមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវបន្ដរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបន្ដកសាងអំពើល្អដើម្បីបានការគាំទ្រពីពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានណែនាំដល់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងអស់ ត្រូវពង្រឹង និងបន្ដរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង និងបន្ដកសាងអំពើល្អក្នុងសង្គម ដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់សម្ដេច សាយ ឈុំ បែបនេះក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្ដីពី «ការចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។ ក្នុងនោះក៏មានការចូលរួមពីលោកស្រី ម៉ែន សំអន ប្រធានគណៈចលនាមហាជន គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា រួមជាមួយសមាជិក សមាជិកា គណបក្សប្រមាណ៧០០រូបផងដែរ។

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ខ្ពស់ចំពោះគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល ដែលបានផ្តួចផ្តើមរៀបចំឲ្យមានសិក្ខាសាលានេះឡើង ក្នុងទម្រង់ជាវេទិកាចែករំលែក បទពិសោធន៍ រវាងយន្តការនានារបស់គណបក្ស ដោយអនុញ្ញាតឲ្យមន្រ្តីគណបក្សដែលមកពីរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស និងយន្តការគណបក្សពាក់ព័ន្ធបានស្វែងយល់បន្ថែមទៀត អំពីតួនាទី អំពីស្ថានភាពបច្ចុប្បន្ន នៃការងារផ្សព្វផ្សាយ និងសាធារណមតិ ក្នុងបរិបទនៃការរីកចម្រើនរបស់ប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាបណ្ដាញសង្គម។

សម្ដេច សាយ ឈុំ ក៏បានផ្ដាំផ្ញើដល់អង្គសិក្ខាសាលាឲ្យខិតខំប្រឹងប្រែងស្វែងយល់ឲ្យបានកាន់តែច្បាស់ និងស៊ីជម្រៅពីតម្លៃនៃព័ត៌មាន យកចិត្តទុកដាក់បន្ថែមទៅលើការប្រើប្រាស់ព័ត៌មានក្នុងការផ្សព្វផ្សាយធ្វើយ៉ាងណា ឲ្យផ្ដល់នូវព័ត៌មានដែលពិត និងផ្ដល់ប្រយោជន៍ដល់សង្គមផង ហើយផ្ដល់ភាពជឿជាក់ជូនប្រជាពលរដ្ឋទូទៅផង។

ទន្ទឹមនឹងនោះ សម្ដេចបានណែនាំឲ្យប្រើប្រាស់ឲ្យបានត្រឹមត្រូវទាំងការផ្ដល់ព័ត៌មានបែបប្រពៃណី និងព័ត៌មានបែបទំនើប ធ្វើយ៉ាងណាឲ្យមានភាពស៊ីសង្វាក់គ្នា ជាពិសេសតាមដានលើវឌ្ឍន៍ភាព នៃការរីកចម្រើនរបស់បច្ចេកវិទ្យា ជាប្រចាំ ដើម្បីក្ដាប់ឲ្យជាប់រាល់ព័ត៌មាន និងធ្វើការអភិវឌ្ឍខ្លួនឲ្យទាន់សភាពការនៃសង្គម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.