ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំសមាជិក-សមាជិកា នៃសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ធន់ ធឿន

ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំសមាជិក-សមាជិកា នៃសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ធន់ ធឿន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកសមាជិកា នៃសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ធន់ ធឿន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អតីតមេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាព។

នៅចំពោះភរិយា និងក្រុមគ្រួសារសព, ទេសរដ្ឋមន្រ្តី គន់ គីម បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតលោក ធន់ ធឿន ទោះបីរូបកាយទៅបាត់ ក៏ពិតមែនតែគាត់បានបន្សល់ទុក នៅបទពិសោធន៍ និងការចងចាំល្អៗដល់យុទ្ធមិត្តនិងក្រុមការងាររបស់លេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា, លោកតែងចុះដោយផ្ទាល់ ជួបជាមួយនិងគ្រួសារអតីតយុទ្ធជន ដើម្បីបានដឹងពីសុខទុក្ខ របស់បងប្អូន រកវិធីដើម្បីដោះស្រាយបញ្ហារបស់អតីតយុទ្ធជនបានដោយរលូន និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនកម្ពុជាពីរបបប្រល័យ ពូជសាសន៍ ការពារសុខសន្តិភាពជូនជាតិមាតុភូមិ និងបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍ ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិកសមាជិកាទាំងអស់ នៃសមាគមអតីតយុទ្ធជនកម្ពុជា មានសេចក្តីតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងដ៏សែន ក្រៀមក្រំ រកអ្វីប្រៀបពុំបានចំពោះការ ទទួលមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ធន់ ធឿន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អតីតមេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាព ថ្ងៃសៅរ៍ ១ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៖៣០នាទី ទៀបភ្លឺ ក្នុងជន្មាយុ៧០ឆ្នាំដោយរោគាពាធ»។

លោកថា «ក្នុងក្តីវិយោគដ៏សែនក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ យើងខ្ញុំសូមចូលរួមសោកស្តាយជាទីបំផុតចំពោះការបាត់បង់ ឯកឧត្តម ធន់ ធឿន ដែលជាឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលមួយជីវិតរបស់ ឯកឧត្តមបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនកម្ពុជាពីរបបប្រល័យ ពូជសាសន៍ ការពារសុខសន្តិភាពជូនជាតិ មាតុភូមិ និងបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ»។

ក្នុងឱកាសដ៏សែនសោកសៅនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ នៃសមាគមអតីតយុទ្ធជនកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដោយក្តីសោកសង្រេងយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុតជាមួយលោកជំទាវ និងក្រុមគ្រួសារដែលបានបាត់បង់នូវឧត្តមស្វាមី ឪពុកជាទីគោរពស្រលាញ់ ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ធន់ ធឿន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៧០ឆ្នាំ នៅម៉ោង២៖៣០ទៀបភ្លឺ ថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២២។ បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យ នៅគេហដ្ឋានសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.