ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

លោក ហ៊ុន ម៉ានី៖ បក្សប្រឆាំង តែងសាកល្បងបំបែកសាមគ្គីបក្សប្រជាជនកម្ពុជា តែអង្គការចាត់តាំងបក្សនៅតែរឹងមាំ

លោក ហ៊ុន ម៉ានី៖ បក្សប្រឆាំង តែងសាកល្បងបំបែកសាមគ្គីបក្សប្រជាជនកម្ពុជា តែអង្គការចាត់តាំងបក្សនៅតែរឹងមាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិកនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានគូសរំលេចថា បក្សប្រឆាំងតែងតែសាកល្បងបំបែកកម្លាំងសមាគ្គីគណបក្សប្រជាជនកម្ពុជា តែបំណងរបស់ពួកគេមិនបានសម្រេច ហើយសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិករបស់បក្សនៅតែរឹងមាំដូចដែកថែបគ្មានកម្លាំងណាបំបែកបានឡើយ។

លោក ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានគូសរំលេចបែបនេះ នៅក្នុងសិក្ខាសាលាស្តីពី «ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២នេះ។

ពាក់ព័ន្ធនឹងការបំបែកសាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជានេះ សម្តចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់បានគូសរំលេចផងដែរថា តាំងពីទសវត្សរ៍៨០មកម្ល៉េះ ក្រុមប្រឆាំងតែងសាកល្បងបំបែកបំបាក់សាមគ្គីភាពថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ តែបំណងនោះមិនទទួលបានជោគជ័យ ផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជា កាន់តែរឹងមាំខ្លាំងឡើង។

នៅក្នុងសិក្ខាដែលជជែកលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថលនេះ លោក ហ៊ុន ម៉ានី ក៏បានរំលឹកផងដែរ ពីស្ថានភាពលំបាករបស់គណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតកាលពីឆ្នាំ២០១៣។ ជាមួយការលើកឡើងនូវបញ្ហា លោក ហ៊ុន ម៉ានី បានក្រើនរំលឹកដល់សមាជិក សមាជិកបក្សថា ក្នុងបរិបទនៃការវិវឌ្ឍជាប្រចាំនៃកិច្ចការព័ត៌មាន និងបច្ចេកវិទ្យានេះ ទាមទារជាចាំបាច់នៃការធ្វើនយោបាយតាមរយៈការផ្សព្វផ្សាយ ដែលយកចិត្តទុកដាក់ធ្វើប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង។

លោកបានលើកទឹកចិត្ត សមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យចេះសម្រួច និងស្វែងរកវិធីសាស្ត្រនៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន និងចំក្រុមគោលដៅ ហើយដែលជាព័ត៌មានមានហេតុ មានផល មានប្រយោជន៍ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន។

សូមបញ្ជាក់ថា នៅវិមាន៧មករា ទីបញ្ជាការធំរបស់គណបក្សប្រជាជនកម្ពុជា បានរៀបចំសិក្ខាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» រយៈពេលមួយថ្ងៃកន្លះ។

ពិធីបើកសិក្ខាសាលានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ម្សិលមិញនេះ ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

សិក្ខាសាលានេះ មានការចូលរួមពីសំណាក់រចនាសម្ព័ន្ធគណៈចលនាមហាជនរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ, ជនបង្គោលទទួលបន្ទុកការងារ ចលនាមហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន, រចនាសម្ព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងគណបក្ស ប្រមាណជាង ៧០០នាក់។

គោលបំណងនៃការរៀបចំសិក្ខាសាលា គឺការធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារណមតិ, ចែករំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយ មហាជនក្នុងបរិបទឌីជីថល, បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ទំនង ជាមួយអង្គការចាត់តាំង និងយន្តការផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និងបង្កើតឱកាសបានរៀនសូត្រ ពីគ្នាទៅវិញទៅមកដកស្រង់ទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សាយនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.