ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ក្រុមឈ្មួញសម្រុកនាំទំនិញគេចពន្ធ ចេញទៅស្រុកយួនតាមច្រករបៀងក្រសាំងជ្រំ ខេត្តស្វាយរៀងទាំងយប់ទាំងថ្ងៃសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ធ្វើឱ្យខាតបង់ចំណូលរដ្ឋជាច្រើន

ក្រុមឈ្មួញសម្រុកនាំទំនិញគេចពន្ធ ចេញទៅស្រុកយួនតាមច្រករបៀងក្រសាំងជ្រំ ខេត្តស្វាយរៀងទាំងយប់ទាំងថ្ងៃសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ធ្វើឱ្យខាតបង់ចំណូលរដ្ឋជាច្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមឈ្មួញសម្រុកនាំទំនិញគេចពន្ធ ចេញទៅស្រុកយួនតាមច្រករបៀងក្រសាំងជ្រំ ខេត្តស្វាយរៀងទាំងយប់ទាំងថ្ងៃសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ធ្វើឱ្យខាតបង់ចំណូលរដ្ឋជាច្រើន

ប្រភពពីមន្រ្តីនៅច្រករបៀងក្រសាំងជ្រំ បានឲ្យដឹងថា ក្រុមឈ្មួញនាំចេញស្ករស បារីហេរ៉ូ និងបារីហ្សេត ចេញទៅស្រុកយួន​ តាមច្រកនេះគឺជាភរិយារបស់មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ហើយមានការឃុបឃិតពីមន្រ្តីជំនាញពាក់ព័ន្ធ។ ឈ្មួញដឹកជញ្ជូនស្ករស បារីហេរ៉ូ បារីហ្សេត មករក្សាទុកក្នុងឃ្លាំងនៅភូមិក្រសាំងជ្រំ ហើយពេលយប់ទើបលើកដាក់ត្រាក់ទ័រដឹកជញ្ជូនឆ្លងអូរ ចូលទៅស្រុកយួន តាមច្រករបៀងក្រសាំងជ្រំ យ៉ាងរលូន។ មជ្ឈដ្ឋាននានាបានលើកឡើងថា បើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺឈ្មួញមិនអាចដឹកជញ្ជូនទំនិញគេចពន្ធ ទៅស្រុកយួន តាមច្រករបៀងក្រសាំងជ្រំ បានទេ ហើយសកម្មភាពនេះកំពុងតែធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
តាមប្រភពពីប្រជាពលរដ្ឋនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញបានធ្វើសកម្មភាពប្រើប្រាស់រថយន្តធុនធំដឹកជញ្ជូនទំនិញគេចពន្ធទៅស្រុកយួន តាមច្រករបៀងក្រសាំងជ្រំ យ៉ាងពេញបន្ទុកជាពិសេសនៅវេលារំលងអាធ្រាត្រ។ តាមប្រភពខ្លះបានបង្ហើបឲ្យដឹងថាប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងសមត្ថកិច្ចប្រចាំច្រករបៀងក្រសាំងជ្រំ ទេនោះគឺឈ្មួញមិនអាចនាំចេញទំនិញគេចពន្ធតាមច្រករបៀងក្រសាំងជ្រំ បានឡើយ។ ដូច្នេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអីលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង កំពុងរក្សាភាពស្ងៀមស្ងាត់។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា ពេលយប់វេលារំលងអាធ្រាត្រក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធច្រើនប្រភេទមានទាំងបារី និងស្ករស ផងដែរ ចេញទៅស្រុកយួន​ តាមច្រករបៀងក្រសាំងជ្រំ យ៉ាងពេញបន្ទុក។ នៅពេលថ្ងៃឈ្មួញនាំចូលផ្លែឈើពីស្រុកយួន តាមច្រកនេះដូចជាផ្លែស្រកានាគ ទុរេន និងខ្នុរជាដើម ដោយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ ហើយបើផ្លែឈើទាំងនោះមានផ្ទុកសារធាតុគីមីគឺអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋខ្មែរ។ ហេតុនេះហើយទើបមានការជំរុញឲ្យលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្វាយរៀង ចាត់វិធានការពិនិត្យមើលជាបន្ទាន់។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.