ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់ដល់រមណីយដ្ឋាននៅក្រុងប៉ៃលិន ដំណាំដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋមួយចំនួននៅស្រុកសាលាក្រៅ

ជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់ដល់រមណីយដ្ឋាននៅក្រុងប៉ៃលិន ដំណាំដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋមួយចំនួននៅស្រុកសាលាក្រៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់ដល់រមណីយដ្ឋាននៅក្រុងប៉ៃលិន ដំណាំដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋមួយចំនួននៅស្រុកសាលាក្រៅ

 

(ខេត្តប៉ៃលិន)៖ ក្រោយពីមេឃបង្អុរភ្លៀងអស់រយ:ពេលជាច្រើនម៉ោង កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២កន្លងទៅ បានហូរធ្លាក់ចុះពីលើភ្នំបង្កជាជំនន់ទឹកភ្លៀងហក់ឡើងខ្ពស់នៅតាមស្ទឹងបណ្តាលឱ្យទាញនាំយកខ្យុសតាមរមណីយដ្ឋានក្នុងក្រុងប៉ៃលិនអស់ប្រមាណជាង៣០ខ្នង និងហូរធ្លាក់ចុះទៅក្រោមជន់លិចដំណាំដាំដុះ និងរោងសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋនៅស្រុកសាលាក្រៅ។ រហូតដល់ថ្ងៃទី១២ ខែសីហានេះ អាជ្ញាធរខេត្តប៉ៃលិនបានដឹកនាំក្រុមការងារចុះពិនិត្យមើលតែម្តង។

សូមបញ្ជាក់ថា ៖ នៅយប់ថ្ងៃដដែល អាជ្ញាធរខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយចាត់ត្រៀមកងកម្លាំងសមត្ថកិច្ចឱ្យចុះទៅឈរជើងតាមគោលដៅនីមួយៗ ក្រែងលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋអាចនឹងជួយសង្គ្រោះទាន់ពេលវេលា។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្រ្តីក្រោមឱវាទ ចុះទៅវាយតម្លៃបឋមអំពីផលប៉ះពាល់ និងការខូចខាតផលដំណាំរបស់ប្រជាកសិករ ដោយសារជំនន់ទឹកភ្លៀង នៅស្រុកសាលាក្រៅ ក្នុងនោះមាន៖
ទី១. ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដំណាំពោតក្រហម ប៉ះពាល់៩ហិកតា ដំឡូងមីប៉ះពាល់១០ហិកតា បន្លែប៉ះពាល់១ហិតា ស្រូវវស្សាប៉ះពាល់៩ហិកតា
ទី២. ភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ដំណាំពោតក្រហម ប៉ះពាល់១០ហិកតា ដំឡូងមីប៉ះពាល់១០ហិកតា ទី៣. ភូមិទំនប់ ឃុំស្ទឹងត្រង់ ពោតក្រហមខូចទាំងស្រុង១០.៥ ហិកតា ដំឡូងមីខូចទាំងស្រុង២ហិកតា បន្លែខូចទាំងស្រុង០.៥ហិកតា។ ប្រភពបន្តទៀតថា សរុបរួមការរងផលប៉ះពាល់ចំនួន៤៩ហិកតា ហើយខូចខាតទាំងស្រុងអស់ចំនួន១៣ហិកតា។

ទោះបីជាយ៉ាងណាក៏ដោយ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏បានបញ្ជាឱ្យខាងមន្ទីរកសិកម្មខេត្តចុះទៅរៀបចំលាងសម្អាតទ្រុងជ្រូក បាញ់ថ្នាំសម្លាប់មេរោគ និងពិនិត្យមើលសុខភាពសត្វជ្រូកជូនកសិករម្នាក់ឈ្មោះ ហូ សំអុល ដែលចិញ្ចឹមជ្រូកសរុបប្រមាណ៦១ក្បាល ខណ:ទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងលិចទ្រុងស្ថិតនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.