ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ទេសរដ្ឋមន្ដ្រី គន់ គីម បញ្ជាក់អំពីទំហំនៃការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្ត និងត្រៀមអន្ដរាគមន៍សង្គ្រោះពលរដ្ឋជានិច្ចតាមបទបញ្ជាសម្ដេចតេជោ

ទេសរដ្ឋមន្ដ្រី គន់ គីម បញ្ជាក់អំពីទំហំនៃការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្ត និងត្រៀមអន្ដរាគមន៍សង្គ្រោះពលរដ្ឋជានិច្ចតាមបទបញ្ជាសម្ដេចតេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីទំហំនៃការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តចំនួន១៦។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទេសរដ្ឋមន្ដ្រី គន់ គីម បានអះអាងថា ស្ថានភាពលិចលង់ជាបន្តបន្ទាប់ ដោយសារជំនន់ទឹកភ្លៀងនេះ មាននៅតាមតំបន់ឆ្នេរ ភាគពាយព្យភាគឦសាន និងមួយផ្នែក នៃតំបន់ទំនាបកណ្ដាល ក្រៅពីការបង្កជន់លិចនៅតាមតំបន់ទំនាប និងទីប្រជុំជនទីប្រជុំជន ក្នុងរយៈពេលខ្លីក៏បង្កឲ្យមានផលប៉ះពាល់ខូចខាតដំណាំស្រូវ និងដំណាំគូបផ្សំ ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។

បើតាមទេសរដ្ឋមន្ដ្រី គន់ គីម មូលដ្ឋានរងគ្រោះមានចំនួន១៦ខេត្ត ដែលមានខេត្តត្បូងឃ្មុំ, ព្រះសីហនុ, កំពត, កោះកុង, កែប, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ធំ, សៀមរាបក្រចេះ, បន្ទាយមានជ័យ, ព្រះវិហារ, ឧត្តរមានជ័យ, មណ្ឌលគិរី និងខេត្តរតនគិរី។

លើវិស័យសង្គមយើងបានពិនិត្យឃើញថា ផ្ទះទឹកលិចប្រមាណ១៥,០០ខ្នង ក្នុងនោះក៏មានការខូចខាតចំនួន៤៥ខ្នង, វត្តលិចទឹក៤កន្លែង, សាលារៀន៤កន្លែង។ ផលប៉ះពាល់ប្រជាជនឃើញថា ចំនួន២,៧០៨គ្រួសារ ស្មើនឹង៤៩៧០នាក់, ប្រជាជនជម្លៀសប្រមាណ ២៧៧គ្រួសារ នៅខេត្តរតនគិរី។

លើវិស័យកសិកម្មវិញ តាមការពិនិត្យជាមួយក្រសួងកសិកម្ម ដំណាំស្រូវដែលប៉ះពាល់នៅទូទាំងប្រទេសនេះ ប្រមាណជា៤ម៉ឺនហិកតា ហើយការប៉ាន់ស្មានតែការខូចខាតបណ្តោះអាសន្នក៏បានជាង១ម៉ឺនហិកតា ដែលយើងបាននិងកំពុងពិនិត្យបន្តទៅទៀតដោយសារថា ទឹកមិនទាន់បានស្រកអស់ហើយលទ្ធផល នៃការខូចខាតជាក់ស្តែងយើងកំពុងធ្វើការឲ្យតម្លៃបន្ដ។

ទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ទៀតថា តាមការវាយតម្លៃអំពីស្ថានភាពជន់លិចនៅតាមបណ្ដាខេត្តទាំងអស់ មកដល់ត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ គឺពុំទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែយោងតាមសភាព ធាតុអាកាសដែលត្រូវបានព្យាករដោយក្រសួងជំនាញ រយៈពេលពីរខែទៅមុខទៀត ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណតិច ទៅច្រើននៅទូទាំងប្រទេស ដែលងាយនឹងបង្កឲ្យមានជំនន់ទឹកភ្លៀង កើតមាននៅតាមភូមិសាស្ត្រទំនាបជាច្រើន ហើយនឹងអាចមានផលប៉ះពាល់ និងខូចខាតកាន់តែធ្ងន់ជាងមុន។

លោកបានសង្កត់ធ្ងន់ថា ស្ថានភាពមិនធ្ងន់នៅពេលនេះក្ដី ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលរូបលោកផ្ទាល់ ជាសេនាធិការបានយកចិត្ត តាមដានជាប់ជាប្រចាំ និងបានត្រៀមលក្ខណៈសម្បត្តិជានិច្ច នៅក្នុងនោះ សម្ដេចតេជោប្រធាន ក៏បានបញ្ជាទៅបណ្ដាខេត្តក្រុងទូទាំងប្រទេស ដើម្បីត្រៀមខ្លួនជាស្រេចចុះដោះស្រាយ បញ្ហាជូនប្រជាជនតាមបណ្ដាខេត្តជាក់ស្ដែង។ សម្ដេចតេជោ នាយរដ្ឋមន្ដ្រី ក៏បានបញ្ជាឲ្យមន្ដ្រីពាក់ព័ន្ធត្រូវតែចុះទៅដល់មូលដ្ឋាន ដើម្បីមើលប្រជាជនដែលមានការលំបាក ហើយជួយដោះស្រាយបញ្ហាប្រជាជនភ្លាមៗ។

ជាមួយគ្នានោះ អគ្គលេខាធិការដ្ឋានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមកម្លាំង និងមធ្យោបាយប្រចាំការ តាមដានសភាពការណ៍ និងការត្រៀមចេញដឹកនាំ និងសម្របសម្រួលក្នុងកិច្ចប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាជន នៅពេលដែលមានសភាពការណ៍កើតឡើង ហើយក៏បានសម្របសម្រួលទៅដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅតាមខេត្តក្រុង ត្រូវធ្វើតាមដានឲ្យបានជាប់ជាប្រចាំ អំពីស្ថានភាពទឹកភ្លៀង ដែលអាចកើតមាននៅក្នុងភូមិសាស្ត្រនីមួយៗ ដើម្បីត្រៀមធ្វើអន្តរាគមន៍សង្គ្រោះនិងជម្លៀសប្រជាពលរដ្ឋរងគ្រោះទៅទួលសុវត្ថិភាព។

ដោយឡែកចំពោះក្រសួងធនធានទឹក និងឧតុនិយមវិញ លោករដ្ឋមន្ដ្រី លឹម គានហោ ក៏បានដឹកនាំប្រជុំជាប្រចាំដែរ ដើម្បីឲ្យមន្ដ្រីជំនាញ និងប្រធានមន្ទីររាជធានី-ខេត្ត ត្រូវតាមដានឲ្យជាប់ពីបញ្ហាគ្រោះជំនន់ទឹកភ្លៀង ដើម្បីមានវិធានការឆ្លើយតបបន្ទាន់ជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.