ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា ជនល្មើសដែលប្រព្រឹត្តអំពើជួញដូរមនុស្ស គឺតែងត្រូវបានផ្ដន្ទាទោសតាមច្បាប់កម្ររួចខ្លួនណាស់ 

មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា ជនល្មើសដែលប្រព្រឹត្តអំពើជួញដូរមនុស្ស គឺតែងត្រូវបានផ្ដន្ទាទោសតាមច្បាប់កម្ររួចខ្លួនណាស់ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ជនដែលប្រព្រឹត្តអំពើជួញដូរមនុស្ស ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅស្ថាប័នតុលាការនោះ កម្ររួចផុតពីការផ្ដន្ទាទោសតាមច្បាប់ណាស់ ព្រោះសមត្ថកិច្ចតែងតែរកនូវភស្ដុតាងនានាជាច្រើនដើម្បីដាក់បន្ទុកលើជនទាំងអស់នោះ។

នេះបើតាមការលើកឡើងពី លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា»។

លោក កេង សុម៉ារិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ជានិច្ចជាកាលយើងតែងសង្កេតឃើញថា ជនល្មើសដែលបានប្រព្រឹត្តអំពើជួញដូរមនុស្ស គឺកម្ររួចខ្លួនណាស់ កម្ររួចផុតពីសំណាញ់ច្បាប់ណាស់ ដោយសារយើងបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ហើយប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការស្វែងរកភស្ដុតាងនានា ដើម្បីបំពេញបន្ថែមក្នុងសំណុំរឿងដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ឲ្យចៅក្រមធ្វើការសម្រេចសេចក្ដី ផ្ដន្ទាទោសដល់ជននោះ»។

មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌នេះ បានអះអាងថា ការផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តបទល្មើស គឺជាការស្វែងរកនូវយុត្តិធម៌ជូនជនរងគ្រោះ ហើយសម្រេចអំពីសំណងដល់ជនរងគ្រោះនូវអ្វីដែលគាត់បានរងការខូចខាត។ បន្ថែមពីនេះ ជនល្មើសត្រូវបានយកទៅដាក់ក្នុងពន្ធនាគារ ដើម្បីកុំបុគ្គលនោះប្រព្រឹត្តអំពើល្មើសបែបនេះទៅដល់អ្នកដទៃផ្សេងទៀត។

អ្នកជំនាញផ្នែកច្បាប់រូបនេះ បានបន្ដទៀតថា ចំពោះការផ្ដន្ទាទោសធ្ងន់ ឬស្រាល គឺអាស្រ័យទៅលើចរិកលក្ខណៈនៃប្រព្រឹត្តរបស់ជនល្មើស ហើយក្រសួងយុត្តិធម៌ ក៏មិនមានដែនសមត្ថកិច្ចស្នើសុំឲ្យស្ថាប ័នតុលាការ សម្រេចទោសឲ្យច្រើន ឬតិចបាននោះទេ ពោលត្រូវសម្រេចទៅតាមអ្វីដែលច្បាប់បានកំណត់។

យ៉ាងណាមិញ លោក កេង សុម៉ារិទ្ធ គូសបញ្ជាក់បន្ថែមថា ក្នុងករណីមិនទាន់មានច្បាប់កំណត់ទោសទណ្ឌទៅលើសកម្មភាពមួយចំនួន ដែលសាធារណជនយល់ថា ជាអំពើជួញដូរមនុស្សដែរ នោះក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីសិក្សារៀបចំនូវសេចក្ដីព្រាងច្បាប់ សម្រាប់យកទៅគ្រប់គ្រង និងបង្ក្រាបនូវសកម្មភាពដែលយល់ថាជាបទល្មើសទាំងនោះ ឬបើមានចំណុចខ្វះខាតអាចឈានទៅដល់ការធ្វើវិសោធនកម្មដើម្បីបំពេញបន្ថែម។

សូមជម្រាបថា ក្នុងឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបង្ក្រាបអំពើជួញដូរមនុស្សបានច្រើនជាងបណ្ដាឆ្នាំណាទាំងអស់ បើទោះបីប្រឈមជាមួយការឆ្លងរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក្ដី។ ក្នុងនោះ បង្ក្រាបបានជាង៣៥៩ករណី ខណៈឆ្នាំ២០១៩ បង្ក្រាបបានត្រឹម១៥៥ករណី, សង្គ្រោះជនរងគ្រោះបាន ១,៥៧៧នាក់ ខណៈឆ្នាំ២០១៩ មាន៤៦៧នាក់, កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ មានចំនួន៥៣៨ករណី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.