ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

អាជ្ញាធរ​ខេត្ត​កែប​ជម្រុញ​ដល់​មន្ត្រី​ជំនាញ​ចូលរួម​កែលម្អ​សោ​ភណ្ឌ​ភាព​នៅតាម​ដងផ្លូវ​លេខ​33A

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា ឆ្នាំ​២០១៧​នេះ អាជ្ញាធរខេត្ត ដឹកនាំ​ដោយ​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ មន្ទីរ​ពាក់ព័ន្ធ​នានា​ផងដែរ ដូចជា​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន មន្ទីរ​កសិកម្ម រួម​ទាំង​ស្ថាប័ន​ជំនាញ​ផ្សេងទៀត បាន​ធ្វើ​ការកែលម្អ គឺ​ការដាំ​ដើមត្នោត​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​33A ដែល​បច្ចុប្បន្ន​កំពុង​ស្ថាបនា ជិត​រួចរាល់​ទៅហើយនោះ​។​

​នៅ​ព្រឹក​នេះ​ទោះជា​មាន​ភ្លៀងរលឹម​បែបណា ក៏​សកម្មភាព​ការងារ​ដំណើរការ​បាន​យ៉ាង​ប្រសើរ ដោយ​អាជ្ញាធរ​បាន​អនុវត្តន៍​ចាប់ពី​ដងផ្លូវ​រង្វង់​មូល​ផ្សារ​ក្តាម​បន្ត​ឆ្ពោះ​តាម​បណ្តោយ​ដងផ្លូវ​នេះ​តែម្តង​។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កែប បានឲ្យដឹងថា ក្នុង​ទិសដៅ​ការងារ​ខាងលើ លោក​នឹង​ខិតខំ​ដឹកនាំ​មន្ត្រី ដើម្បី​ស្ថាបនា​ដងផ្លូវ​សំខាន់​មួយ​នេះ ឲ្យបាន​រួចរាល់​មុនបុណ្យ​សមុទ្រ​។​លោក​ថា ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ទីប្រជុំជន​ផ្សារ​ក្តាម ឆ្ពោះទៅ​កាន់​ទីប្រជុំជន​សេះស មាន​ចំងាយ​ប្រវែង​សរុប​៧៨០០​ម៉ែត្រ គឺជា​អំណោយ​របស់​សម្តេច ហ៊ុន សែន ដែល​បាន​បើក​ការដ្ឋាន​កាល​អំឡុង​ឆ្នាំ​២០១៣​។​ផ្តើមចេញ​ពី​ភាព​ខិតខំ​កន្លងមក​ខាង​ជំនាញ​អនុវត្ត​បាន​ប្រមាណ​៨០​ភាគរយ​ហើយ នៅសល់​មួយផ្នែក​នឹង​បន្ត​ស្ថាបនា​ដ៏​មមាញឹក​បំផុត គឺ​ឲ្យបាន​រួចរាល់​មុនការ​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​២​នៅ​ខេត្ត​កែប ដែល​នឹង​ប្រព្រឹត្ត​នាពេល​ខាងមុខ​នេះ​ហើយ​។​

​ក្នុងទិសដៅ​កែលម្អ​សោ​ភណ្ឌ​ភាព​នេះដែរ លោក ថឹ​ង បូរិន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កែប បានឲ្យដឹងថា ដោយ​អនុវត្តន៍​តាម​គោលការណ៍​របស់​អាជ្ញាធ​រ​ខេត្ត លោក​ក៏​បាន​ដឹកនាំ​មន្ត្រី​និង​បំផុស​ដល់​ប្រជាពលរដ្ឋ ដើម្បី​ប្រមូល​ទិញ​កូន​ត្នោត នៅតាម​មូលដ្ឋាន​នានា សម្រាប់​យក​មក​ដាំ​លម្អ​នៅតាម​ចិញ្ចើមផ្លូវ​ដ៏​ធំ​ទូលាយ​មួយ​នេះ ហើយ​ព្រឹក​នេះ​យើង​អនុវត្ត​លើកដំបូង​ដោយ​ដាំ​តែ​ចំនួន​២០​ដើម​សិន ប៉ុន្តែ​បើ​តាម​គម្រោង​របស់​រដ្ឋ​បាល​ខេត្ត គឺ​ត្រូវ​បន្ត​ដាំ​តាម​ចិញ្ចើម​អម​សងខាង​ផ្លូវ​រហូត​ដល់​១៥០០​ដើម​ឯណោះ​។​

​លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​បញ្ជាក់​នូវ​ជំហ​ម៉ឺងម៉ាត់ ក្នុងការ​ជម្រុញ​ដល់​ស្ថាប័ន​ជំនាញ​នានា ក្នុងទិសដៅ​អនុវត្តន៍​គ្រប់​ផែនការ ដើម្បី​ស្តារ និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ខេត្ត​មួយ​នេះ ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ជា​លំដាប់ ។ ផ្តើមចេញ​ពី​ការខិតខំ​នេះ លោក​ក៏​បាន​ដាក់​ទិសដៅ​សំខាន់ៗ​ជាច្រើន​ទៀត ដើម្បី​ឆ្លើយតប​នឹង​ភាពចាំបាច់ សម្រាប់​បម្រើ​សេវា​លើ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ប្រកប​ដោយ​ភាព​លេចធ្លោ និង​មាន​ផាសុខភាព និង​និរន្តរភាព​ផងដែរ ។​

​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា នេះ​ជា​ភារកិច្ច​ដ៏​ចាំបាច់​ដើម្បី​បម្រើ​អេកូ​ទេសចរណ៍ ឲ្យ​កាន់តែ​មាន​សក្តានុពល​ខ្ពស់ ហើយ​អ្វី​ដែល​សំខាន់​គឺ​ទិសដៅ​ឆ្ពោះទៅរក​ភាពជោគជ័យ សម្រាប់​លើកកម្ពស់​ខេត្ត​កែប​ឲ្យ​សម​នឹង​ឈ្មោះ​ខេត្ត​តារា​រះ​ក្នុង​ទិស​និរតី និង​ឆ្នេរ​ស្រស់​ស្អាត​ដាច់​គេ ថែមទាំង​មាន ភាពល្បីល្បាញ​ដែល​បាន​បន្ត​ពី​យូរលង់​ណាស់​មកហើយ​នោះ​។​

​តាមរយៈ​នេះ លោក​ក៏​បាន​ជម្រុញ​ដល់​មន្ត្រី​ជំនាញ ត្រូវ​ខិតខំ​សហការ​គ្នា ដើម្បី​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ខេត្ត​កែប ឲ្យ​កាន់តែ​មាន​ភាព​ស្រស់បំព្រង ពិសេស​ការស្ថាបនា​ផ្លូវ​ពី​រង្វង់​មូល​ផ្សារ​ក្តាម ឆ្ពោះ​ទៅ​ទីប្រជុំ​សេះស ឲ្យមាន​គុណភាព និង​ឲ្យបាន​ឆាប់​រួចរាល់​សម្រាប់អ​ប​អរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២​នៅ​ខេត្ត​កែប ដែល​នឹង​ត្រូវ​ប្រព្រឹត្តទៅ​នាពេល​ឆាប់ៗ​ខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
​ណា​រិទ្ធ​

 

img20170722a-(3) img20170722a-(2) img20170722a-(5) img20170722a-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.