ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

សកម្មភាពមួយចំនួនរបស់ ស.ស.យ.ក. ទូទាំងប្រទេស 

សកម្មភាពមួយចំនួនរបស់ ស.ស.យ.ក. ទូទាំងប្រទេស 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សកម្មភាពមួយចំនួនរបស់ ស.ស.យ.ក. ទូទាំងប្រទេស 

ខេត្តប៉ៃលិន៖ នៅព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២២​ លោក សៀ សុខុម អនុប្រធានស. ស.យ.កខេត្តរួមជាមួយក្រុមការងារយុវជន ស.ស.យ.កមូលដ្ខាននៃខេត្តប៉ៃលិននិងលោកមេភូមិ ក្នុង​នាម​លោក​ជំទាវ​ បានស្រីមុំ ប្រធាន​ស.ស.យ.កខេត្ត បាន​នាំ​យកស្បៀងអាហាជា​គ្រឿង​ឧបភោគ​ បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ ចុះ​សួរ​សុខទុក្ខ​គ្រួសារលោកយាយ គង់ គុណអាយុ ៧៤ឆ្នាំ រស់នៅម្នាក់ឯងគ្មានទីពឹងដែល​មាន​ជីវភាព​ក្រីក្រ​លំបាក ស្ថិត​នៅ​ភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន។

👉វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ លោក រុន វិសិទ្ធិ អនុប្រធាន ស.ស.យ.ក. វិស័យកសិកម្ម និងជាប្រធានលេខាធិការដ្ឋាន ស.ស.យ.ក. វិស័យកសិកម្ម បានដឹកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពី ការពិនិត្យ និងពិភាក្សាលើការងារការរៀបចំ និងប្រព្រឹត្តទៅរបស់ផែនចំណុះផ្នែកផែនការ គណនេយ្យ និងសហប្រតិបត្តិការចំណុះលេខាធិការដ្ឋាន ស.ស.យ.ក. វិស័យកសិកម្ម និងពង្រឹងការដឹកនាំនិងគ្រប់គ្រងលើការងាររបស់ផ្នែកផែនការ គណនេយ្យ និងសហប្រតិបត្តិការ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី និងអ្នកនាងកញ្ញា ជាអនុប្រធាន និងសមាជិក លេខាធិការដ្ឋាន ស.ស.យ.ក. វិស័យកសិកម្ម និងលោក លោកស្រី និងអ្នកនាងកញ្ញា ជាប្រធាន អនុប្រធាន និងសមាជិកផ្នែកផែនការ គណនេយ្យ និងសហប្រតិបត្តិការ។

👉រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ ក្រុមការងារផ្នែកយុវជន ​នៃកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តការងារបន្ត និងពង្រឹងរចនាសម្ព័ន្ធ ក្នុងស្មារតីសាមគ្គីភាព ភាតរភាព។

👉ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារ ស.ស.យ.ក. ខេត្តបានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ ស.ស.យ.ក.ខេត្តបាត់ដំបង ប្រចាំឆមាសទី១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ និងថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក.ទាំង១៤ក្រុង-ស្រុក ជាអ្នកសង្កេតការណ៍ជាតិក្នុងយុទ្ធនាការ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុក៣ខេត្ត (បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) នៅទីស្នាក់ការ ស.ស.យ.ក.ខេត្តបាត់ដំបង និងតាមប្រព័ន្ធ Zoom។

👉ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជានៃក្រុមការងារយុវជនសសយកបម្រើការងារនៅធនាគារជាតិនៃកម្ពុជាបានចូលរួមជាមួយសហគមន៍មូលដ្ឋានដាំកូនឈើនៅតាមផ្លូវលំ វត្តអារាម និងសាលារៀននៅក្នុងឃុំកំពង់ចិនជើង និងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

👉ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២២ លោក ផុន មករាឌី អនុប្រធាន ស.ស.យ.ក. ខេត្តកំពង់ចាម និងលោក រ៉ាត់ ពិសាក់ ប្រធាន ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាមបានបង្ហាត់បង្រៀនរបាំ និងក្បាច់រាំប្រពៃណីជាតិដល់សិស្សានុសិស្សនៅវិទ្យាល័យសម្តេច ជួន ណាត ស្រុកកំពង់សៀម និងនៅមណ្ឌលកុមារកំព្រាខេត្ត បានបង្ហាត់បង្រៀនរាំរបាំ បង្ហាត់បាល់ទាត់ ព្រមទាំងចែកភេសជ្ជៈដល់កុមារកំព្រាផងដែរ ។

👉ខេត្តកំពង់ស្ពឺ៖ យុវជនស្ម័គ្រចិត្តវិទ្យាល័យកំពង់ស្ពឺ​ ចូលរួមសម្របសម្រួលការធ្វេីតេស្តស្តង់ដារប្រចាំខែកក្កដា​ ដែលប្រព្រឹត្តិទៅរយះពេល៦ថ្ងៃគឺចាប់ពីថ្ងៃទី២៥ដល់៣០​ ខែកក្កដា​ ឆ្នាំ២០២២​ ដោយចែកជាបីក្រុម​ មួយក្រុម​ ក្រុមទី១សម្របសម្រួលថ្ងៃទី២៥.២៦ ក្រុមទី២សម្របសម្រួលថ្ងៃទី២៧.២៨​ និងក្រុមទី៣សម្របសម្រួលថ្ងៃទី២៩.៣០​ ខែកក្កដា​ ឆ្នាំ២០២២​ ។ ក្នុងមួយក្រុមៗមានអ្នកចូលរួម៦០នាក់។

👉ខេត្តសៀមរាប៖ កាលពី ថ្ងៃទី​ ២៩ខែ កក្ដដា ឆ្នាំ​២០២២​ ប្អូនៗស.ស.យ.ក.វិទ្យាល័យ តាអី ព្រមទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យ បានចូលរួមសម្អាតបរិស្ថានតាមដងផ្លូវ ផ្សារ និងសាលារៀន ក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ។

👉ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកប្រចាំប្រទេសផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាពរបស់ក្រុមហ៊ុន កូកាកូឡាកម្ពុជា ដោយមានការអញ្ជើញចូលរួមផងដែរពីលោក ណារ៉ា ចម្រើន នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី សម្ពោធប៉មចម្រោះទឹកស្អាត Aqua Tower និងម៉ាស៊ីនអនាម័យ AquaSan នៅអនុវិទ្យាល័យ ព្រះសីហនុក្រគរ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.