ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

ប្រកាស​សុពលភាព​សមា​ជិ​ក​ក្រុមប្រឹក្សាឃុំ​កំពង់ត្រាច​លោក គង់ ធួន បេក្ខជន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ជាប់​បោះឆ្នោត​ជា​មេឃុំ​

ប្រកាស​សុពលភាព​សមា​ជិ​ក​ក្រុមប្រឹក្សាឃុំ​កំពង់ត្រាច​លោក គង់ ធួន បេក្ខជន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ជាប់​បោះឆ្នោត​ជា​មេឃុំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រកាស​សុពលភាព​សមា​ជិ​ក​ក្រុមប្រឹក្សាឃុំ​កំពង់ត្រាច​លោក គង់ ធួន បេក្ខជន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ជាប់​បោះឆ្នោត​ជា​មេឃុំ​

​ខេត្តស្វាយរៀង​៖ លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក នៅ​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សាឃុំ​កំពង់ត្រាច ស្រុក​រមាសហែក​អាណត្តិ​ទី​៥ ដើម្បី​ឲ្យ​មេឃុំ ក្រុមប្រឹក្សាឃុំ​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យ​បានល្អ ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​បម្រើ​ប្រយោជន៍​ទាំង​សេចក្តីត្រូវការ​របស់ ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ស្មើភាព ដោយ​យុត្តិធម៌ និង​មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះឡើយ​។​

​លោក ស៊ូ ម៉ុ​ល បាន​ថ្លែងថា ចាប់តាំងពី​ឆ្នាំ​២០០២ ព្រះរាជាណាចក្រ​កម្ពុជា យើង​បាន​ដំណើរការ​រៀបចំ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​សរុប​ចំនួន​៥ លើក​រួចមកហើយ​។ ពី​ការបោះឆ្នោត​មួយ​ទៅ​ការបោះឆ្នោត​មួយ​ទៅកាន់​ការបោះឆ្នោត​មួយ ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​វាយតម្លៃថា ដំណើរការ​ប្រជាធិបតេយ្យ​និង​ការបោះឆ្នោត​នៅ​កម្ពុជា កាន់តែ​វិវត្តន៍​រីកចម្រើន​ជា​លំដាប់​។​

​លោក ស៊ូ ម៉ុ​ល បាន​បញ្ជាក់ថា លោក លោកស្រី​ដែល​ទើប​ជាប់ឆ្នោត​ថ្មី និង​លោក លោកស្រី ដែល​បាន​ជាប់ ឆ្នោត​ឡើងវិញ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ ក្នុង​អាណត្តិ​ទី​៥​នេះ ពិតជា​មានការ​រីករាយ​ប្រកបដោយ​មោទនភាព និង​កំពុង​សម្រួច​ឆន្ទៈ ក្នុងការ​ចូលរួម​បញ្ចេញ​សមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ​កម្លាំងចិត្ត ដើម្បី​បម្រើ​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​របស់ខ្លួន​។​

​លោក​អភិបាលស្រុក​រមាសហែក​បានស្នើ​ក្រុមប្រឹក្សា​សង្កាត់​បាវិត​ទាំងអស់ សូម​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម គោលនយោបាយ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា របស់​រាជរដ្ឋាភិបាល បំពេញការងារ​ចំពោះមុខ​មួយចំនួន​ឲ្យ បាន​ម៉ត់ចត់​រួមទាំង​ការធានាបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​ការយោគយល់​គ្នា​នៅក្នុង​ការបំពេញ​ការងា​រ​របស់ខ្លួន​។​

​លើសពីនេះ លោក​សូម​អរគុណ​ចំពោះ​ក្រុមប្រឹក្សា​អាណត្តិ​ចាស់​ពិត​ជាមាន​ឆន្ទៈ​ប្រកបដោយ​ភាពសប្បាយ​រីករាយ ក្នុងការ​ផ្ទេរតំណែង​ជូន​ក្រុមប្រឹក្សាឃុំ​អាណត្តិ​ទី​៥​តាមរយៈ​ការប្រគល់ ទទួល​ត្រា បញ្ជី សម្ភារ ប្រាក់កាស និង​ឯកសារ​នានា​ក្នុងឱកាស​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា សម្រាប់​ឃុំ​កំពង់ត្រាច​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​មាន​ចំនួន​១១​អាសនៈ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៩​អាសនៈ គណបក្ស​ភ្លើងទៀន​ទទួលបាន​២​អាសនៈ ហើយ​លោក គង់ ធួន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​តំណែង​ជា​មេឃុំ​កំពង់ត្រាច​ស្រុក​រមាសហែក ខេត្តស្វាយរៀង​សំរាប់​អាណត្តិ​ទី​៥​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.