ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

លោក ​ភ្លន់ ​តារា មេ​បញ្ជា​ការ​យោធា​សឹ​ករង​ខេត្តប​ន្ទាយមាន​ជ័យ​កាយដី​ស្រះ​បុរាណយក​ទៅលក់ដើម្បី​ប្រយោជន៍ខ្លួន​និង​គាបសង្កត់ម​ន្ត្រីយោធា​ក្រោម​ឱវាទ

លោក ​ភ្លន់ ​តារា មេ​បញ្ជា​ការ​យោធា​សឹ​ករង​ខេត្តប​ន្ទាយមាន​ជ័យ​កាយដី​ស្រះ​បុរាណយក​ទៅលក់ដើម្បី​ប្រយោជន៍ខ្លួន​និង​គាបសង្កត់ម​ន្ត្រីយោធា​ក្រោម​ឱវាទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ ក្នុង​ក្រុង​សិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា  មួយ​រយៈពេល​កន្លង ទៅ​នេះ​គ្រឿង ចក្រ​ក្រុមហ៊ុន ​របស់លោក ភ្ល​ន់ តារា  បានធ្វើ​សកម្ម​ភាព​ ជីក​កកាយ​ដី ​ស្រះ​បុរាណ​របស់ ​រដ្ឋ​មួយកន្លែង ​នៅ​ខាងក្រោយ ​សាលាក្រុង​សិរី​សោភ័ណ  ដោយ​គ្មានញញើត ច្បាប់អ្វីទាំងអស់ ​។ មន្ត្រីរាជការ​នៅ ​សាលាក្រុង​សិរីសោភ័ណ​ មួយចំនួន​បាន​ឲ្យ​ដឹងថា ​សកម្មភាព​ជីក​កាយ ​ស្រះ​បុរាណ​នោះ​ មាន​ដាក់​កម្លាំងយោធា​ មក​យាម កាម​ យ៉ាងច្រើន​ ផងដែរ ព្រោះ​ខ្លាច​ ប្រជាពលរដ្ឋនៅ ក្នុង​តំបន់​នោះ​ធ្វើកា រ​តវ៉ា​។ បញ្ហា​នេះ​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​សកម្មភាព​ប្រើ​គ្រឿងចក្រ​កាយ​ដី​ស្រះ​បុរាណ​របស់លោក ភ្ល​ន់ តារា មេបញ្ជាការ​សឹក​រង​ខេត្តបន្ទាយមានជ័យ គឺជា​អំពើ​ខុសច្បាប់​។

លោក ភ្ល​ន់ តារា មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ល្បីល្បាញ​ខាង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត ដោយសារ​អាងខ្នង​បង្អែក​យ៉ាង​រឹង​មាំ​នៅ​ក្រសួងការពារជាតិ​ចាំ​ជួយ​ការពារ​ គ្រប់ពេលវេលា​។ ជាក់ស្តែង​កន្លងមក​មាន​នាយទា​ហាន​​និង​ពលទាហាន​រាប់សិប​នាក់​ដាក់ពាក្យ​ បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ឲ្យ​ចាត់វិធានការ​លើ​លោក ភ្ល​ន់ តារា ទាក់ទង​ទៅនឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ជាច្រើន​ករណី ជាពិសេស​ការកេងប្រវ័ញ្ច​និង​គាបសង្កត់​មន្ត្រី​យោធា​ក្រោម​ឱវាទ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​ទាំង​ក្រសួងការពារជាតិ​និង​អង្គភាព​ប្រឆាំង​ អំពើពុករលួយ​មិនទាន់​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​រូបនេះ​នៅ​ទ្បើ​យ​ទេ ហេតុនេះហើយ​ទើប​លោក ភ្ល​ន់ តារា នៅតែ​បន្តធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ខ្លាចក្រែង​ អ្វី​ទាំងអស់​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្បែរ​ស្រះ​បុរាណ​នោះបាន​ឲ្យ​ ដឹងថា ក្រុម​ហ៊ុន​របស់លោក ភ្ល​ន់ តារា បាន​ប្រើ​គ្រឿងចក្រ​កាយ​ស្រះ​បុរាណកាយ​យក​ដី​លក់​អស់​រយៈពេល​ជាង​១​សប្តាហ៍​ មកហើយ​ពុំមាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​នៅ​ទ្បើ​យ​ មិនដឺងហេតុអ្វីបានជាមន្រ្តីពាក់ពន្ទ័មិនឃើញមកបង្រ្កាបរឺមន្រ្តីទាំងអស់នោះត្រូវថ្នាំសន្ដំអស់ហើយមើលទៅ ​។ ករណីនេះ​ក្រ​សួង​រ៉ែ​និង​ថាមពល​ដែលមាន​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ត្រូវ​ពិនិត្យមើល​ផងដែរ ព្រោះ​លោក ភ្ល​ន់ តារា អាង​អំណាច​ជា​មេបញ្ជាការ​យោធា​ខេត្តបន្ទាយមានជ័យ កំពុង​ប្រើ​អំណាច​បំផ្លាញ​ស្រះ​បុរាណ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ ញញើតច្បាប់អ្វី​ទាំងអស់​។ ជាពិសេស​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​ចាត់វិធានការ​ទៅលើ​លោក ភ្ល​ន់ តារា មេបញ្ជាការ​យោធា​ខេត្តបន្ទាយមានជ័យ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មន្ត្រី​យោធា​រូបនេះ​ប្រព្រឹត្ត​ខុស​ច្បាប់​តាម​អំពើ​ចិត្ត ​៕

2015_02_28b

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.