ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

តំណាង​ប្រជាព​ក​រដ្ឋ​៥៩​គ្រួសារ​មក​ពី​ស្រុក​បាណន់​និង​ស្រុក​ប​វេល សុំ​ឯកឧត្តម​អភិបាលខេត្ត​បាត់ដំបង អន្តរាគមន៍​រឿង​ទំនាស់​ដីធ្លី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៧ តំណាង​ប្រជាព​ក​រដ្ឋ​៥៩​គ្រួសារ​មក​ពី​ស្រុក​បាណន់​និង​ស្រុក​ប​វេល ស្នើរ​សុំ​ឯកឧត្តម​ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង អន្តរាគមន៍​រឿង​ទំនាស់​ដីធ្លី ដែល​នាយទាហាន ឈ្មោះ​ភ្លន់ ផល្លា រំលោភ​យក​។​

​អ្នកស្រី សោម ចំរើន តំណាង​ប្រជាពលរដ្ឋ ភូមិ​ព្រៃ​ព្រា​ល ឃុំ​តា​គ្រាម​ស្រុក​បាណន់​(​ពីមុន​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេល​)​បានឲ្យដឹង​ថា​ដី​នៅ​ចំណុច​កើតហេតុ​ជា​ដី​ថ្នាក់លើ​ចែក​ឲ្យ​គ្រួសារ​ជនពិការ​និង​ជន​ក្រីក្រ​នៅ​ឆ្នាំ​២០០០​នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ឃ្លាំង​មាស​ស្រុក​ប​វេល ហើយ​ប្រជាពលរដ្ឋ​ក៏​អាស្រ័យ​ផល​រហូតមក ។ នៅ​ឆ្នាំ​២០១២ ក្រុមនិស្សិត​ចុះ​វា​សើ​វែង​ធ្វើ​ប្លង់ ភូមិ​ព្រៃ​ព្រា​ល ចែកចេញ​២​ស្រុក​គឺ​ភូមិ​ព្រៃ​ព្រា​ល ឃ​ម​ឃ្លាំង​មាស​ស្រុក​ប​វេល​និង​ភូមិ​ព្រៃ​ព្រា​លឃម​តា​គ្រាម​ស្រុក​បាណន់ ពេល​វាស់វែង​ហើយ ស្រាប់តែ​ឈ្មោះ​ភ្លន់​ផល្លា​ចេញមុខ​ប្តឹង​ជំទាស់​មិនឲ្យ​ចេញ​ប្លង់​។​នៅ​ឆ្នាំ​២០១៥​បាន​ឈ្នះក្តី ឈ្មោះ​រួម ឃឿន​ហៅ​វ័យ (​ដែល​មាន​សមាជិក​៤​នាក់​
​គ្រប់គ្រង​ដី​៣​ហិកតា​) ។ ក្រោយពី​បាន​ក្រដាស់​ឈ្នះ​អនុ​ត​វត្ត​សាលក្រម​ឆ្នាំ​២០១៥ ឈ្មោះ​ភ្លន់ ផល្លា នាយទាហាន បាន​ហូ​តូ​កូ​ពី​ក្រដាស់​សាលក្រម​បិត​ពេញ​ភូមិ​និង​ប្រាប់​ពលរដ្ឋ​ថា​ដី​ចំនួន​១៥២​ដែល​ពាក់ព័ន្ធ​ឈប់​ឲ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ព្រោះ​ជា​ដី​របស់​គាត់​។​ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅតែ​ដាំ​ដុះ​រហូតមក ដោយ​គិត​ថា​ដី​ទាំងនេះ​ពី​មុន​គេ​ចែក​ឲ្យ​ក្រុមគ្រួ​សារពិការ​និង​ក្រីក្រ​ពួគគាត់ ហើយ​ឈ្មោះ​ភ្លន់​ផល្លា​មិន​ដឹង​នៅ​ទីណា​ទេ​កាលនោះ​។​

​នៅ​ថ្ងៃ​ទី​១០ ខែ​មិនា ឆ្នាំ​២០១៧ ឈ្មោះ ភ្ល​ន់ ផល្លា បាន​ដាក់​កម្លាំង​យោធា​មក​ធ្វើ​រោង​ដេក​ចាំ មិន​ឲ្យ​ពករដ្ឋ​ចូក​ថែ​ដំណាំ​ទេ​។​

​ប្រជាពលរដ្ឋ​បន្តថា នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៧ ពួកគាត់​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម​ដែរ តែ​មិនឃើញ​មាន​ការអន្តរាគមន៍​ឡើយ ទើប​ពួគគាត់​សម្រេច​មក​សា​កា​ខេត្តបាត់ដំបង​ជួយ​អន្តរា​គម​ម្តង​។​ ​លុះដល់​ម៉ោង ៥ រសៀល ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៧ ឯកឧត្តម ងួន រ​តន​: អភិបាលរង​ខេត្ត​បាត់ដំបង​និង ឯកឧត្តម​ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​សន្យា​ចុះទៅពិនិត្យ​ផ្ទាល់​នៅ​កន្លែងកើតហេតុ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ ២០១៧​ខាងមុខនេះ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពួគគាត់​។​

​ពាក់ព័ន្ធ​ករណី​នេះ អ្នកយក​ព័ត៌មាន​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក​ភ្លន់​ផល្លា​បាន​ទេ ៕

 

img20170610a (4) img20170610a (1) img20170610a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.