ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

CPP ត្រៀម​តែងតាំង​អតីត​មេឃុំ​-​ចៅសង្កាត់​ដែល​ចាញ់ឆ្នោត​មក​ធ្វើ​ជា​ទីប្រឹក្សា​និង​ជំនួយការ​រដ្ឋាភិបាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងកាន់​អំណាច បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការទទួលយក​អតីត​មេឃុំ​-​ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សា​របស់​ខ្លួន​ដែល​ចាញ់ឆ្នោត មក​ធ្វើជា​ជំនួយការ​និង​ទីប្រឹក្សា អម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង ស្ថាប័នរដ្ឋ​នានា ដោយ​ផ្អែក​ទៅលើ​ជំនាញ​និង​សមត្ថភាព​រៀងៗ​ខ្លួន​។ ការតែងតាំង​នឹង​ធ្វើឡើង​នៅក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​ដោយ គជប នៅពេល​ខាងមុខ​។​

​អតីត​មេឃុំ​-​ចៅ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចាញ់​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ នឹង​ត្រូវ​តែងតាំង​ឲ្យធ្វើ​ជា​ទីប្រឹក្សាឬ​ជំនួយ​ការ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី  ឬ​រដ្ឋមន្ត្រី នៅតាម​ក្រសួង​ស្ថាប័ន​រដ្ឋ​នានា​ដែល​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន រហូត​ដល់​អនុប្រធាន​ការិយាល័យ​។

​នេះ​បើ​ផ្អែក​តាម​លិខិត​រំលឹក​របស់​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងនាម​ជា​សេនាធិការ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​លោក​លោកស្រី​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​តួនាទី​នៅក្នុង​រដ្ឋាភិបាល​។​

​ការតែងតាំង​នោះ អាច​នឹង​ធ្វើឡើង​នៅ​ក្រោយ​ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​ពី​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក សុខ ឥសាន បាន​ការពារ​ចំណាត់ការ​នេះ​ថា គឺ​ដើម្បី​ជួយ​ដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថា ចំណាត់ការ​នេះ នឹង​មិន​ធ្វើឲ្យប៉ះពាល់​ដល់​ថវិការជាតិ​នោះទេ ដ្បិត​លោក​លោកស្រី​ដែលជា​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទាំងនោះ មាន​របប​តែងតាំង​ជំនួយការ និង​ទីប្រឹក្សា​រៀងៗ​ខ្លួន​។​

​លោក សុខ ឥសាន បាន​ហៅ​វិធានការ​នេះ​ថា គឺជា​វប្បធម៌​ជួយ​គ្នា​នៅក្នុង​ជួរ​គណបក្សកាន់អំណាច ៕

 

priminister-hunsen

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.