ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

កូនៗ​ដ៏​កម្សត់​ទាំង​៣ របស់លោក អ៊ិត សេដ្ឋា ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ជួយ​ចិញ្ចឹម​បីបាច់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង ចំពោះ​ការ​ទទួលមរណភាពរ​បស់​លោក អ៉ិត សេដ្ឋា ពិធីករ​ដ៏​មាន​ទឹកដម និង​វោហា​សារ​ស័ព្ទ មិនចេះ​រីងស្ងួត​។ ជាមួយនឹង​ការសោកស្តាយ​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ជួយ​ចិញ្ចឹម​បីបាច់​កូនៗ ដ៏​កម្សត់​ទាំង​៣ របស់លោក អ៉ិត សេដ្ឋា ដែល​កំពុង​រស់នៅ​កំព្រា ជាមួយ​ជីដូន​ចាស់ជរា គ្មាន​ម្ដាយ​ថែរក្សា​។​សម្តេច​តេជោ បាន​គូសបញ្ជាក់ថា «​ប្រមាណ​២០​ឆ្នាំ​កន្លងមកនេះ ទំនាក់ទំនង​រវាង​ក្មួយ ជាមួយ​ពូ​និង​មីង​ប្រៀប​ដូច​ឪពុក ម្តាយ​និង​កូន​។ ពូ​នៅ​ចាំបាន​នូវ​អ្វីៗ ដែល​ក្មួយ​បាន​រៀបរាប់​តាម​លិខិត តាម​ទូ​រស​ស័ព្ទ និង​ការជួប​ក្មួយ​ផ្ទាល់ នៅផ្ទះ​ពូ​នា​ឆ្នាំ​២០១៥​។

​ពូ​នៅ​ចាំបាន​សំណូមពរ ដែល​ក្មួយ​បាន​សុំ​មក​ពូ ដើម្បី​កសាង​សាលារៀន ដែល​ក្មួយ​ធ្លាប់​រៀន ម្តាយ​ក្មួយ​ធ្លាប់​បង្រៀន និង​កសាង​ទី​អារាម​នៅ​ភូមិកំណើត របស់​ក្មួយ​»​។​សម្តេច​តេជោ ហ៊ុន សែន បន្តថា «​ក្មួយប្រុស ពេល​ក្មួយ​កំពុង​ត្រូវការ​សង្គ្រោះ និង​រហូត​ពេល​ក្មួយ​ចែក​ឋាន ពូ​កំពុង​ស្ថិត​ក្នុង​ពេលវេលា​រវល់​បំផុត គឺ​ចំ​ថ្ងៃ​បោះឆ្នោត​។ តែ​ទោះ​យ៉ាងណា មីង​បានធ្វើ​ទំនាក់ទំនង​ជា​ប្រចាំ​ជា​មួយ លោក ហ៊ុយ វណ្ណៈ ដើម្បី​បាន​ដឹង​ពី​ស្ថានភាព​របស់​ក្មួយ​»​។​

​សម្តេច​តេជោ ហ៊ុន សែន បានចាត់ទុក​ការបាត់បង់​លោក អ៉ិត សេដ្ឋា ប្រៀប​ដូចជា​ការបាត់បង់​កូនប្រុស​ម្នាក់​ដែរ​។ «​លាគ្នា​ពី​ឋាន​ខុសគ្នា ដោយ​ទឹកភ្នែក ណា​កូន​ប្រុស​ពុក​»​។​នៅលើ​ទំព័រ Facebook នៅ​យប់​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​រៀបរាប់​រំឭក​នូវ​ទំនាក់ទំនង ដ៏​ជិតស្និទ្ធ​ជាមួយ​លោក អ៉ិត សេដ្ឋា ក្នុង​រយៈពេល ២០​ឆ្នាំកន្លងមក​។​

​សូមបញ្ជាក់​ថា លោក អ៉ិត សេដ្ឋា បាន​ទទួលមរណភាព កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ នា​មន្ទីរពេទ្យ​រុស្ស៊ី ក្នុង​ជន្មាយុ ៤៧​ឆ្នាំ ដោយ​រោគាពាធ​៕
​ដោយ ហុក វិបុល​

 

it-setha-funeral-(3) it-setha-funeral-(2) it-setha-funeral-(1) it-setha-funeral-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.