ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​បណ្តោះអាសន្ន​ក្រៅផ្លូវការ​បង្ហាញ​ថា​គណ​បក្ស​៣​ឈ្នះ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រភព​ព​តិមាន​ពី​គជប​និង​អ្នកសង្កេតការណ៍​បង្ហាញ​ថា​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នា​ថ្ងៃទី​៤​មិនថុ​នា​ឆ្នាំ​២០១៧​នេះ​គឹ​មានតែ​គណបក្ស​ចំនួន​៣​ប៉ុណ្ណោះ​(​គឺ​គណបក្ស​ប្រជាជន គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​)​ក្នុងចំណោម​១២​គណបក្ស​ដែល​ដាក់​បេក្ខភាព​ចូលរួម​ប្រកួតប្រជែង​ទទួលបាន​លទ្ធផល​ល្អ​។​ក្នុងនោះ​រួមមាន​៖

១៖​រាជធានី​ភ្នំពេញ​សុ​រប​មាន​១០៥​សង្កាត់​៖​ប្រជាជន​បាន​៥១​សង្កាត់​ទល់​និង​សង្គ្រោះបាន​៥៤​សង្កាត់​។​
២៖ ខេត្ត​ពោធិ៍សាត់ សរុប​៤៩​ឃុំ​-​សង្កាត់​៖​ប្រជាជន​៤៩​សង្គ្រោះ​សូន្យ​។
៣៖ ខេត្ត​បាត់ដំបង សរុប​១០២​ឃុំ​-​សង្កាត់​៖​ប្រជាជន​៥៤​និង​សង្គ្រោះ​បាន​៤៨​។ ៤៖ ខេត្ត​ព្រៃវែង សុ​រប​១១៦​ឃុំ​-​សង្កាត់​៖ ប្រជាជន​៧៣​ទល់​និង​សង្គ្រោះ​៤៣​។​
៥៖​ខេត្ត ត្បូងឃ្មុំ សុ​រប​៦៤​ឃុំ​-​សង្កាត់​៖​ប្រជាចន​៤៦​ទល់​និង​សង្គ្រោះ​១៨​។​៦៖ ខេត្ត​ព្រះវិហារ សរុប​៥១​ឃុំ​-​សង្កាត់​៖​ប្រជាជន​៤៥​ទល់​និង​សង្គ្រោះ​៦​។
៧៖ ខេត្តសៀមរាប សរុប​១០០​ឃុំ​-​សង្កាត់​៖​ប្រជាជន​៤៤​ទល់​និង​សង្គ្រោះ​៥៦​។ ៨៖ ខេត្ត​ស្វាយរៀង សរុប​៨០​ឃុំ​-​សង្កាត់​៖​ប្រជាជន​៧៣​ទល់​និង​សង្គ្រោះ​៧​។​
៩៖ ខេត្ត​ក្រចេះ សរុប​៤៧​ឃុំ​-​សង្កាត់​៖​ប្រជាជន​៣៨​ទល់​និង​សង្គ្រោះ​៩​។​
១០៖​ខេត្ត​បន្ទាយមានជ័យ​សរុប​៦៥​ឃុំ​សង្កាត់​៖​ប្រជាជន​៥៤​ទល់​និង​សង្គ្រោះ​១០​។ គណបក្ស ខ្មែរ​រួបរួម​ជាតិ​១​។
១១៖ ខេត្ត​កំពង់ស្ពឺ សរុប​៨៧​ឃុំ​សង្កាត់​៖​ប្រជាជន​៧៨​ទល់​និង​សង្គ្រោះ​៩​។ ១២៖ ខេត្ត​កំពង់ធំ សរុប​៨១​ឃុំ​សង្កាត់​៖​ប្រជាជន​៤២​ទល់​និង​សង្គ្រោះ​៣៩​។  ១៣៖​ខេត្ត កណ្តាល​សរុប​១២៧​ឃុំ​សង្កាត់​៖​ប្រជាជន​៧៩​ទល់​និង​សង្គ្រោះ​៤៨​។ ១៤៖​ខេត្ត​ឧត្តរមានជ័យ​សរុប​២៤​ឃុំ​សង្កាត់​៖​ប្រជាជន​២៣​ទល់​និង​សង្គ្រោះ​១​។
១៥៖​ខេត្ត មណ្ឌលគិរី សរុប​២១​ឃុំ​សង្កាត់​៖ ប្រជាជន​២១​ទល់​និង​សង្គ្រោះ​០​។   ១៦៖ ខេត្ត​រតនៈគីរី សរុប​៥០​ឃុំ​សង្កាត់​៖ ប្រជាជន​៤៨​ទល់​និង​សង្គ្រោះ​២​។   ១៧៖ ខេត្ត​កំពត សរុប​៩៣​ឃុំ​សង្កាត់​៖​ប្រជាជន​៧១​ទល់​និង​សង្គ្រោះ​២២​។
១៨៖ ខេត្ត​កោះកុង សរុប​២៩​ឃុំ​សង្កាត់​៖​ប្រជាជន​២៦​ទល់​និង​សង្គ្រោះ​៣​។    ១៩៖ ខេត្ត​ព្រះសីហនុ សរុប​២៩​ឃុំ​សង្កាត់​៖​ប្រជាជន​២៦​ទល់​និង​សង្គ្រោះ​៣​។     ២០៖ ខេត្ត​កែប សរុប​៥​ឃុំ​សង្កាត់​៖​ប្រជាជន​៥​ទល់​និង​សង្គ្រោះ​០​។
២១៖ ខេត្ត​ប៉ៃលិន សរុប​៨​ឃុំ​សង្កាត់​៖​ប្រជាជន​៧​ទល់​និង​សង្គ្រោះ​១​។   ២២៖ ខេត្ត​កំពង់ចាម សរុប​១០៩​ឃុំ​សង្កាត់​៖​ប្រជាជន​៣៣​ទល់​និង​សង្គ្រោះ​៧៦​។
២៣៖ ខេត្ត​កំពង់ឆ្នាំង សរុប​៧០​ឃុំ​សង្កាត់​៖ ប្រជាជន​៦២​ទល់​និង​សង្គ្រោះ​៨​។    ២៤៖​ខេត្ត ស្ទឹងត្រែង សរុប​៣៤​ឃុំ​សង្កាត់​៖ ប្រជាជន​៣៣​ទល់​និង​សង្គ្រោះ​១​។
២៥៖ ខេត្តតាកែវ សរុប​១០០​ឃុំ​សង្កាត់​៖ ប្រជាជន​៨២​ទល់​និង​សង្គ្រោះ​១៨​។
* សរុប​លទ្ធផល​ទូទាំង​ប្រទេស​៖​គណបក្ស​ប្រជាជន  ឈ្នះ​បាន ២២​ខេត្ត​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន​៣​រាជធានី​ខេត្ត (​ភ្នំពេញ សៀមរាប និង​កំពង់ចាម​)​។​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួល​១១៦៣​ឃុំ​សង្កាត់​, គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ទទួលបាន​៤៨២​ឃុំ​សង្កាត់​និង​គនបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​១​។​លទ្ធផល​នេះ​អាច​នឹង​មាន​ការប្រែប្រួល​តិចតួច​៕

 

election1-500x339 elect3-1-373x500

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.