ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណ​តិ្ត​ទី​៤​របស់​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណ​តិ្ត​ទី​៤ ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​០៤​ខែមិថុនា ឆ្នាំ​២០១៧​នេះ សំរាប់​ខេត្ត​កែប ដែល​មាន​ចំនួន​៥​ឃុំ សង្កាត់​និង​មាន​៣១​អសនៈនោះ ពេលនេះ​CPP​ទទួលបាន​២៤​អស​នៈ​និង CNRP​ទទួលបាន​៧​អសនៈ​។​

​តាម​លទ្ធផល​ដែល​ទទួល​ពី គ ជ ប ខេត្ត​កែប គឺ​មាន​តួលេខ​អ្នក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន ២៣.០៥០​នាក់ មានឈ្មោះ​ចូលទៅ​បោះឆ្នោត​ចំនួន ២១.៣២៧​នាក់ បានការ​ចំនួន​២០.៨២៥​នាក់ មិនបានការ​៥០៥​នាក់​។​ក្នុងនោះ​CPP​មាន​ចំនួន ១៤.០៧៣​នាក់ CNRP​ចំនួន ៥.៥៧៦​នាក់ FCP​ចំនួន​៧៧៩​នាក់​និង​LDP​ចំនួន​៣៦០​នាក់​។​

​ចំពោះ​លទ្ធផល​វិជ្ជមាន ក្នុងចំណោម​អសនៈទាំង​៣១​គឺ​ខាង​CPP​ទទួលបាន​ជោគជ័យ​ដោយ​បាន​ដណ្តើមយក​២៤​អសនៈ ចំណែក​CNRP​ទទួលបាន​តែ​៧​អស​នៈ​ប៉ុណ្ណោះ​។​ដោយឡែក​FCP​និង​LDP​គឺ​ទទេ​ស្អាត​តែម្តង​។​

​គេ​ដឹងថា ក្នុង​រដ្ឋបាល​ខេត្ត​កែប​ទាំងមូល​មាន​តែ​៥​ឃុំ សង្កាត់ និង​មាន​៣១​អសនៈ គឺ​សង្កាត់​ព្រៃធំ មាន​៧​អស​នៈ​ខណៈនេះ​CPP​ដណ្តើមបាន​៥​អសនៈ ឯ​CNRP​បានតែ​២​អសនៈ សង្កាត់​កែប មាន​៥​អសនៈ ខណៈ​នេះ​CPP​យកបាន​៤​អសនៈ រីឯ​CNRP​យកបាន​១ អសនៈ សង្កាត់​អូរ​ក្រ​សារ មាន​៥​អសនៈ ពេលនេះ​CPP​យកបាន​៤​អស​នៈ​នៅសល់​១​អសនៈគឺ​របស់​CNRP ឃុំ​ពងទឹក​មាន​ចំនួន​៧​អសនៈ តែ​ពេល​នេះ​CPP​យក​បាន​តែ​៥​អសនៈ ចំណែក​CNRP​ទទួលបាន​២​អសនៈ និង​ឃុំ​អង្កោល​ដែលមាន​៧​អសនៈនោះ ឥឡូវនេះ​CPP​យក​បាន​តែ​៦​អសនៈ ចំណែក​CNRP​យកបាន​១​អសនៈ​។​

​ទោះជា​យ៉ាងណា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​អាណត្តិ​ទី​៤​នេះ សម្រាប់​ខេត្ត​កែប ពិតជា​ទទួលបាន​ផ្លែផ្កា គឺ​បោះឆ្នោត​ដោយ​យុតិ្ត​ធម៌ និង​ប្រព្រឹត្តទៅ​យ៉ាង​រលូន​បំផុត ៕
​ណា​រិទ្ធ​

 

img20170605ret-(3) img20170605ret-(2) img20170605ret-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.