ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន​ បាន​ដឹកនាំ​សមាជិក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​ប្រមាណ​១០០០០​នាក់ ធ្វើ​ពិធី​បិត​ក្បួន​ដង្ហែ​ក្បួន​ឃោសនា នៅ​ស្រុក​ស្អាង ខេ​កណ្តាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្តាល ៖ ក្នុង​ថ្ងៃ​ដង្ហែ​ក្បួន​នៅ​ព្រឹក​ថ្ងៃទី​០២​ខែមិថុនា ឆ្នាំ​២០១៧ ដែល​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ឃោសនា​រក​សម្លេង​គាំទ្រ គេ​សង្កេតឃើញ​មាន​អ្នកចូលរួម​គាំទ្រ ហាក់​មាន​សន្ទុះ​ខ្លាំងក្លា ស្ទើ​ស្មាន​មិន​ដល់​។​ចំពោះ​ការ​ស្ទាបស្ទង់​តួលេខ​ក្នុងពេល​ដង្ហែ​ក្បួន​ក្នុង​អំឡុង​ពេល​បញ្ចប់​យុទ្ធនាការ​ឃោសនា​ក្នុង​ទឹក​ដី​ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល នេះ​គឺ​មាន​មនុស្ស​ចូលរួម​គាំទ្រ​រហូតដល់​១០០០០​នាក់​ដែល​បានមក​ពី​ឃុំ​នី​មួយៗ​នៅក្នុង​ស្រុក​ស្អាង​។​ឯកឧត្តម​រដ្ឋមន្ត្រី  ប្រាក់ សុខុន ដឹកនាំ​យុទ្ធនាការ​ឃោសនា រក​សំឡេងឆ្នោត​នៅ​ទូទាំង ស្រុក​ស្អាង​ និង​បិទ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត នៅ​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៧​នេះ ឯកឧត្តម ប្រាក់ សុខុន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ស្អាង និង​លោក ឃឹម រុស្សី​ដា អនុប្រធាន​ក្រុមការងារ​គណ​ពង្រឹង​មូលដ្ឋាន​ស្រុក​ស្អាង និង​ជា​ប្រធាន​ក្រុម​ការ​គណ​ពង្រឹង​មូលដ្ឋានចុៈជួយ​ឃុំ​កោៈ​ខែល  ខេត្ត​កណ្តាល បាន​ចុះ​ដឹកនាំ សមាជិក​សមាជិកា ជាង​១០០០០​នាក់ ធ្វើ​យុទ្ធនាការ​ឃោសនា រក​សំឡេងឆ្នោត​នៅ​ទូទាំង​ស្រុក​ស្អាង​នៅ​ថ្ងៃ​បញ្ចប់​នៃ​កា​ឃោសនា​។​

​តាម​ការវិនិច្ឆ័យ​របស់​មហាជន​ទូទៅ បាន​វាយតម្លៃ​ថា ការចូលរួម​គាំទ្រ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើសលប់​នេះ ផ្តើមចេញ​ពី​ស្រទាប់​យុវជន យុវនារី ពិសេស​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​នៃ​ខ័ណ្ឌ​ដូនពេញ ទាំងមូល ដែល​ពួកគាត់​តែងតែ​មាន​ជំនឿរ​យ៉ាង​មុតមាំ លើ​ការដឹកនាំ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជានិច្ចកាល​បាន​ជួយ​អភិវឌ្ឍន៍​ឃុំ សង្កាត់​របស់​ពួកគាត់​ឲ្យមាន​ភាព​រីកចម្រើន ពិសេស​រក្សាសុខ សន្តិភាព ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ​។​ក្រៅពីនោះ ក្រុមការងារ​របស់​គ​ណ​បក្ស​ប្រជាជន​តែង​យកចិត្តទុកដាក់ ចុះ​តាម​មូលដ្ឋាន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វ​វេលា​។ ប្រជាពលរដ្ឋ​ក៏​បាន​ឈរ​កាន់​ទង់ជាតិ​និង​ទង់បក្ស​ប្រជាជន ដើម្បី​គាំទ្រ​យ៉ាងច្រើន​កុះករ​។​ក្រោម​សម្រែក​ជ័យ​ឃោស អបអរសាទរ​ចំពោះ​ដំណើរ​ដង្ហែ​ក្បួន​ឃោសនា របស់​គណបក្ស​ប្រជាជន ក្នុង​ទឹកមុខ​ញញឹម សប្បាយរីករាយ​ផងដែរ​។​នេះ​ជា​សក្ខីភាព​បញ្ជាក់​ឲ្យឃើញ​នូវ​ការពេញចិត្ត​និង​ការគាំទ្រ​ដ៏​ពេញទំហឹង​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស ដោយ​ពួក​គាត់​យល់​ច្បាស់​ពី​សមត្ថភាព​ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គុណធម៌​របស់​បក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​។​

ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា  ឈរ​លើ​គ្រឹះ​ដ៏​រឹងមាំ​និង​អនុវត្ត​តាម​គោលការណ៍​ច្បាស់លាស់ ប្រកបដោយ​ប្រសិទ្ធភាព​នោះ ទើប​ធ្វើឲ្យ​មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​តំបន់​បែបនេះ​។​ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន គឺ​រក្សាបាន​នូវ​សុខ សន្តិភាព និង​ការអភិវឌ្ឍន៍​៕ ដោយ ហុក វិបុល​

 

img20170603ret3-(1) img20170603ret3-(5) img20170603ret3-(4) img20170603ret3-(3) img20170603ret3-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.