ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ឆ្លៀត​ឱកាស​កំពុង​ជាប់រវល់​យុទ្ធនាការ​បោះឆ្នោត ស្រាប់តែ​លោក​ស្នង​នគរបាល​ខេត្ត​ប៉ៃលិន បន្តធ្វើ​សកម្មភាព​រំលោភ​សាងសង់​របង​លើ​ដី​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ចាន់ ថា​នី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ ប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន បាន​ហួសចិត្ត​យ៉ាងខ្លាំង ហើយក៏​អំពាវនាវ​ដល់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៧​នេះ ឱ្យ​ជួយ​រក​យុត្តិធម៌ និង​អន្តរាគមន៍ ឱ្យ​គាត់​ដែល​ជា​ពលរដ្ឋ​ស្លូតត្រង់ ខណៈដី​របស់​ខ្លួន​ត្រូវបាន បុរស​ម្នាក់ ឈ្មោះ ជា ចាន់​ឌិន ដែល​គេ​ស្គាល់​ថា ជា​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន អាង​អំណាច បាន​បន្ត​រំលោភ​សាងសង់​របង​យក​ដី​របស់​គាត់ ដែល​មាន​ទទឹង​ប្រវែង​៤២​ម៉ែត្រ បណ្តោយ​៥០​ម៉ែត្រ នៅ​ចំណុច​ជាប់​ផ្លូវជាតិ​លេខ​៥៧ និង​ជាប់​ផែស្ងួត​យីហោ ជាង ហៀ​ង ក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​បាន​ទិញ​ពី​បុរស​ម្នាក់ ឈ្មោះ មាស សុខុម ហៅ​ទូច ជា​មន្ត្រី​នគរបាល ត្រូវជា​កូនចៅ​របស់​លោក ជា ចាន់​ឌិន​ផងដែរ ។

​លោក​បាន​រំលឹកថា ដី​នោះ​ខ្លួន បាន​ទិញ​កាល​ឆ្នាំ​២០០៣ ពី​បុរស​ម្នាក់ ឈ្មោះ មាស សុខុម ហៅ​ទូច ដោយ​មាន​លិខិត​ទិញ​លក់​ទទួលស្គាល់​ពី​លោក ប៊ុន ចាន់​វុទ្ធី ជា​អតីត​មេ​ភូមិ​អូរ​រអិល ហើ យ​មាន​បង្កាន់ដៃ​បោះត្រា​ពី​លោក កង ថេង មេឃុំ​ស្ទឹង​កាច់ មាន​ការចុះហត្ថលេខា​ពី​លោក មាស សារី អតីត​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​លោក​បន្តថា បន្ទាប់​ពី​ទិញ​បាន​រយៈពេល​៦​ខែ លោក​បាន​ទៅ​ធ្វើ​របង​ព័ទ្ធជុំវិញ​ដី​នោះ ស្រាប់ តែ​លោក ជា ចាន់​ឌិន ដឹកនាំ​កូនចៅ​ចុះ​ទៅ​ធ្វើ​ការហាមឃាត់​តែម្តង ។ ក្រោយមក​លោក​មិន​សុខចិត្ត ក៏​ហៅ​ម្ចាស់​ដី​ដើម និង​អាជ្ញាធរ​ភូមិ ឃុំ មក​ជួយ​ដោះស្រាយ​ធ្វើ​អន្តរាគមន៍  ។ ប៉ុន្តែ​ដោះស្រាយ មិន​ចេញ ព្រោះ​គេ​អាង​អំណាច ហើយ​លោក​ក៏​បន្ត​សំនុំរឿង​រហូតដល់​ថ្នាក់​ខេត្ត តែ​គ្មាន​លទ្ធផល ទើប​រហូតដល់​គាត់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ដើម្បី​សុំ​រក្សា​ការពារ​ទៅ​ខាង​រដ្ឋបាល​សាលា​ដំ បូ​ង​ខេត្ត​ប៉ៃលិន ជា​ច្រើនលើក​ច្រើនសារ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ គេ​មិន​ព្រម​ចាត់ការ​ឱ្យ​លោ ក​នោះ​ឡើយ ព្រោះ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ។

​លោក ចាន់ ថា​នី បញ្ជាក់ទៀតថា លោក ជា ចាន់​ឌិន បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ ដី​របស់​ខ្លួន​អស់​រយៈពេល​៤​លើក​មក​ហើយ ដែល​ធ្វើឱ្យ​ដី​នោះ​ខូច​ទ្រង់ទ្រាយ​ដើម​ទាំងស្រុង ហើយ លោក​ក៏​បាន​ចុះ​ទៅ​ហាមឃាត់​ចំនួន​៤​លើក​ផង​ដែរ តែ​គេ​នៅ​បន្ត​ធ្វើ​រហូតមកដល់​ថ្ងៃទី​០៣ ខែ​មិថុ នា នេះ​រួចរាល់​តែម្តង ។ គាត់​ក៏​សូម​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ដល់​អាជ្ញាធរ​ខេត្ត ជា ពិសេស​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឱ្យ​ជួយ​រក​យុត្ត​ធម៌​ជូន​គាត់​ផង  ខណៈ​ស្នងការ​នៅ​តែ​បំពាន ជា​បន្តបន្ទាប់​ព្រោះតែ​អាង​អំណាច​បុណ្យស័ក្តិ  ។ ជាក់ស្តែង​ខណៈពេល​កំពុង​តែ​ធ្វើ​យុទ្ធនាកា​របោះ ឆ្នោត​ឃុំ​សង្កាត់ ស្រាប់តែ​នាំគ្នា​លួច​ធ្វើ​របង​ស្ងាត់ៗ ដែល​បំពាន​នឹង​ច្បាប់​យ៉ាង​គឃ្លើន ។​

​បើ​តាម​លោក អ៊ុំ ប៊ុនធឿន មេធាវី​របស់​លោក ចាន់ ថា​នី បានឱ្យដឹងថា ឯកសារ​បាន​បង្ហា ញ​ប្រាប់​យ៉ាងច្បាស់​ថា កូនក្តី​របស់​លោក ពិត​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នោះ​ប្រាកដ​មែន ព្រោះ​មាន​មេភូមិ មេឃុំ ចៅហ្វាយស្រុក រហូត​ដល់​សុរិយោដី ជា​អ្នក​ចុះហត្ថលេខា និង​បោះត្រា​សព្វគ្រប់​អស់ហើយ ។ ចំណែក​ខាង​ឯ​ស្ថាប័ន​តុលាការខេត្ត​ប៉ៃលិន ពេល​ទទួល​បណ្តឹង​ហើយ បែរជា​មិន​ព្រម​ចាត់ការ​នោះទេ ពោល​គឺ​យក​ទៅ​ផ្អឹប​ចោល​តែម្តង ។ លោក​បាន​បន្តទៀតថា លោក ជា ចាន់​ឌិន កំពុងតែ​ធ្វើឱ្យ​ប្រ ជា​ពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន​មួយចំនួន​ធ្លាក់​ទឹកចិត្ត​យ៉ាងខ្លាំង ។

​បើ​តាម​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ពាក់ព័ន្ធ​ទៅនឹង​ដី​ទំ នាស់​រវាង​លោក​នឹង​លោក ចាន់ ថា​នី នៅក្នុង​ភូមិ​អូរ​រអិល​នោះ ខាង​លោក​បាន​លក់​ផ្ទេរ​ដី​នោះ​ទៅឱ្យ​លោក ឡោ ស៊ុន​ជាង ជា​ម្ចាស់​ផែស្ងួត​រួចរាល់​អស់ហើយ គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​លោក​ទៀត​ទេ ។

​ទោះបីជា​យ៉ាងណា​ក៏ដោយ​ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក ឡោ ស៊ុន​ជាង ម្ចាស់​ផែស្ងួត ដែល​មាន​ព្រំ​ដី​ជាប់​គ្នា​នឹង​ដី​ទំនាស់​នោះ​ដែរ តែ​បាន​បិទ​ទូរស័ព្ទ មិនអាច​ទាក់ទង​ចូល​នោះឡើយ ។

​សូមបញ្ជាក់​ថា ខណៈ​ភ្នាក់ងារ​សារព័ត៌មាន ចុះ​ទៅ​ថត​នៅ​កន្លែង​ដី​ទំនាស់ ស្រាប់តែ ខាង​បុគ្គលិក​ផែស្ងួត ចេញ​មក​សួរនាំ ហើយ​ប្រាប់​ថា​ដី​នោះ​ត្រូវ​ខាង​ថៅកែ​របស់​ខ្លួន​បាន​ទិញ​ពី​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​អស់​ទៅហើយ ៕
​ដោយ ៖ នីយ៉ា​

 

img20170603r1 (6) img20170603r1 (1) img20170603r1 (2) img20170603r1 (3) img20170603r1 (4) img20170603r1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.