ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​នៅ​កម្ពុជា ថ្ងៃ​បញ្ចប់​ទី ២ មិថុនា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​ថ្ងៃ​ចុងបញ្ចប់​នៃ​ក្បួន​ដង្ហែ​ឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៤  ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៧​នេះ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​សមាជិក​យ៉ាងច្រើន​កុះករ ហែរ​ក្បួន​ឃោសនា ដើម្បី​ទទួល​ជោគជ័យ​នាពេលខាងមុខ ។​

​សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​អ្នកគាំទ្រ​ជួបជុំ​គ្នា​ពេលព្រឹក​នៅ​ផ្លូវ ៦០ ម៉ែត្រ បឹងទំពុន បន្ទាប់​ពី​ថ្លែង​សារ​នយោបាយ​ហើយ ក៏​បាន​ហែរ​ទៅ​កាន់​តំបន់​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជូ​ប​អ្នកគាំទ្រ ក៏ដូចជា​ផ្សព្វផ្សាយ​គោលនយោបាយ​អភិវឌ្ឍន៍​ឃុំ​សង្កាត់​សម្រាប់​ការបោះឆ្នោត​ចុង​សប្តាហ៍​នេះ​។​

​សេចក្តីរាយការណ៍​បានឲ្យដឹងថា គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ រៀបចំ​ហែ​ក្បួន​មហាជន បិទ​វគ្គ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​រៀបចំ​ការ ជួបជុំ​សមាជិក សមាជិកា សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​មកពី​ខណ្ឌ​ទាំង​១២ ចំនួន ១៥០.០០០​នាក់ និង​មធ្យោបាយ​រថយន្ត​ចំនួន ១៥០០ គ្រឿង និង​ម៉ូតូ​ចំនួន ២៥០០០​គ្រឿង​។​

​សូមជម្រាបថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មាន​រយៈពេល ១៤ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៧ ៕

 

elec-campaing elec-campaing2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.