ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

បក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក កឹម សុខា ហែ​បក្ស​ទ្រង់ទ្រាយ​ធំ ថ្ងៃ​ឃោសនា​ចុងក្រោយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៧​នេះ បក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក កឹម សុខា បាន​ហែ​បក្ស​ទ្រង់ទ្រាយ​ធំ ជា​ថ្ងៃ​ឃោសនា​ចុងក្រោយ​​​នៃ​យុទ្ធនាការ​ឃោសនា ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៤  ក្នុង​រាជធានី​ភ្នំពេញ ។​

​បក្ស​សង្គ្រោះ​ជាតិ​បាន​ជូ​ប​ជុំ​អ្នកគាំទ្រ​នៅ​ត្រើយម្ខាង​នៃ​ទន្លេ ពេលព្រឹក ដោយ​មាន​ថ្លែង​សារ​នយោបាយ ហើយ​អ្នកគាំទ្រ​មាន​ការប្រគំ​តន្ត្រី រហូត​ដល់​រសៀល​ទើប​ចាប់ផ្តើម​ហែ​បក្ស​ទៅ​តំបន់​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ ។​

ក្បួន​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ គឺ​បាន​ដង្ហែ​ចេញពី​វត្ត​ចាស់​ឆ្លង​ស្ពាន​ជ្រោយចង្វារ ទៅ​ផ្លូវ​លេខ​៧០ ដល់​អង់​តែ​ន​ទួលគោក បទ​តាមផ្លូវ គីម អ៊ី​ល​ស៊ុង បន្ត​ដល់​ស្តុបស​ន្ធ​រម៉ុក បត់​ស្តាំ​ទៅ​ផ្លូវ​កម្ពុជា​ក្រោម ទៅដល់​ស្ពាន​ពេទ្យ​លោកសង្ឃ បត់​ឆ្វេង​តាមផ្លូវ​២៧១ បន្ត​ទៅ​ច្រមុះជ្រូក​ក្បាលថ្នល់ បត់​តាមផ្លូវ​ព្រះមុនីវង្ស ហើយ​មក​ដល់​ស្តុប​សាដឺ​ហ្គោល​បត់​ឆ្វេង ចូល​តាម​ផ្លូវ​សា​ដឺ​ហ្គោល​បន្ត​តាម​ផ្លូវ​មុនី​រ៉េត​ដល់​ស្តុប​ផ្សារ​ដើម​គរ បត់​ឆ្វេង​តាមផ្លូវ​ម៉ៅ​សេទុង រហូត​បន្ត​ស្តុប​ទួលទំពូង បង់​ស្តាំ​ចូល​ទៅ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ បត់​ឆ្វេង​ចូល​ផ្លូវ​៤៨៨​បឹងត្របែក ឡើង​ទៅ​ផ្លូវ​ព្រះមុនីវង្ស​វិញ រួច​បត់​ស្តាំ​ទៅ​ក្បាលថ្នល់​ឆ្លង​ចូល​ទៅ​រំសាយ​លើផ្លូវ​លេខ​៦០​ម៉ែត្រ​។​

​សូមជម្រាបថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មាន​រយៈពេល ១៤ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៧ ៕
​

 

img20170602cn-(1) img20170602cn-(4) img20170602cn-(3) img20170602cn-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.