ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នា​ក្នុង​ព្រឹក​នេះ មាន​អ្នកគាំទ្រ​បក្ស​ប្រជាជន​ប្រមាណ​១៥០០០​នាក់​មក​ជួបជុំគ្នា​នៅ​រង្វង់​មូល​ផ្លែ​ទុរេន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រមាណ​១៥០០០​នាក់ បាន​មកជួបជុំ​គ្នា​នៅ​រង្វង់​មូល​ផ្លែ​ទុរេន ក្នុង​ក្រុង​កំពត ដើម្បី​ដង្ហែ​ក្បួន​ឃោសនា​រក​សម្លេង​គាំទ្រ​ក្នុង​វេលា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​តិ្ត​ទី​៤​។​អំឡុង​បិទ​យុទ្ធនាការ ឃោសនា​ព្រឹក​ថ្ងៃទី​០២​ខែ​មិថុនា​ឆ្នាំ​២០១៧​នេះ គេ​ឃើញ​វត្តមាន​លោក នៃ ប៉េ​ណា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​ជួយ​ខេត្ត​កំពត អមដំណើរ​ដោយ លោក​ចាន់ ចេស្តា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ព្រមទាំង​ក្រុមការងារ​គណបក្ស​ប្រជាជន និង​ក្រុម​យុវជន​គណបក្ស ក៏ដូចជា​សមាជិក​បក្ស​យ៉ាងច្រើន​កុះករ​។​

​យុទ្ធនាការ​នេះ ត្រូវបាន​ដង្ហែ​ក្បួន​ចេញ​ពី​រង្វង់​មូល​រូបសំណាក ទុរេន កំពត ឆ្ពោះទៅ​តំបន់​មួយចំនួន​នៃ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​និង​៣១ ដោយ​ឆ្លងកាត់​ស្រុក​កំពង់ត្រាច ស្រុក​បន្ទាយមាស ស្រុក​អង្គរជ័យ ទើប​បត់បែន​តាម​ផ្លូវ​ជាតិ​លេខ​៣ ឆ្លងកាត់​ស្រុក​ឈូក រួច​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ខេត្ត​កំពត​វិញ​។​

​ការ​ដង្ហែ​ក្បួន​ឃោសនា​រក​សម្លេង​គាំទ្រ​ដែលមាន​អ្នកចូលរួម​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​នេះ បើ​ផ្អែក​តាម​ការលើកឡើង​ពី​សំណាក់ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត លោក​ចាន់ ចេស្តា បញ្ជាក់​អះអាងថា គម្រោង​ដង្ងែ​ក្បួន​ក្នុងពេល​បិទ​យុទ្ធនាការ​នេះ គឺ​មាន​គម្រោង​សមាជិក​ចូលរួម​ត្រឹម តែ​១២០០០​នាក់​ប៉ុណ្ណោះ លុះ​ដល់​ចេញ​យុទ្ធនាការ​បែរជា​មាន​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​ដ៏​ច្រើន​លើសលប់​លើស​ពី​ការ​ព្រៀងទុក គឺ​ឡើង​រហូត​ដល់​១៥០០០​នាក់​តែ​ម្តង ៕
​ណា​រិទ្ធ​

 

img20170602a2 (1) img20170602a2 (2) img20170602a2 (3) img20170602a2 (4) img20170602a2 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.