ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​ទៅកាន់​ប្រទេស​វៀតណាម ជា​ការផ្គើន​នឹង​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​គ្មាន​ការបង្ក្រាប​សោះឡើយ​…!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគីរី ៖ មាន​សេចក្តីរាយការណ៍​មួយ​ច្បាស់​ការណ៍​បានឱ្យដឹងថា ក្នុង​ខែ​ឧសភា​ជិត​មួយ​សប្តាហ៍​ទៅហើយ គឺជា​យុទ្ធនាការ ឃោសនា​រក​សម្លេងឆ្នោត​ផង​នោះ គេ​សង្កេតឃើញ​សមត្ថកិច្ច​បាន​បើកភ្លើង​ខៀវ​ឱ្យ​ផល​-​អនុផល​ព្រៃឈើ​ខុស​ច្បាប់​តាម​ផ្លូវ ជាតិ​លេខ ៧៨ ចេញពី​ក្រុង​បាន​លុង ឆ្ពោះ​ទៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ តាម​រថយន្ត​សាំ​យ៉ុង បា​ឡែន ហាយ​ប្រ៊ីត ឡង់​គ្រីស័រ ធុន​ត្រា និង​រថយន្ត​ប្រភេទ​ទំនើបៗ​ទៀត ហើយ​រថយន្ត​ទាំងអស់​នោះ​បិទ​សុទ្ធតែ​កញ្ចក់​ខ្មៅ ឬ​រ៉ៃ​ប័ណ្ណ ហើយ​ក្នុង​១​ថ្ងៃៗ​មាន​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​ឆ្លងដែន​ចាប់ពី ៣០០ ទៅ ៣៥០​គ្រឿង ព្រោះ​រថយន្ត​មួយ​គ្រឿង ពួក​ឈ្មួញ​អាច​រត់ ២ ទៅ ៣​ជើង​តាម​ជិត​ឬ​ឆ្ងាយ ។​

​ប្រភព​ព័ត៌មាន​បាន​បន្តទៀតថា ពួក​ឈ្មួញ​ដឹក​អនុផល​ព្រៃឈើ​ខុស​ច្បាប់​ចេញពី​ខេត្ត​រតនគីរី ទៅ​តាម​ផ្លូវជាតិ​លេខ ៧៨ ក្នុង​មួយរ​យន្ត​ចាប់ពី ១​តោន ទៅ ៧​តោន ហើយ​មាន​ប្រភេទ​ឈើ​ប្រណីត​ដូច​ជា គ្រញូង នាងនួន ធ្នង់ កកោះ​ជាដើម​… ឆ្លង កាត់​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ត្រូវ​គេ​សង្ស័យថា មាន​ខ្សែ​ដូច​ជា​តុលាការ ប៉ូលិស កងទ័ព កងរាជអាវុធហត្ថ រដ្ឋអំណាច​ថ្នាក់ខ្ពស់ៗ ជា​ពី​សេស​អ្នក​ដែល​មាន​តួនាទី​បង្ក្រាប​តាម​ដងផ្លូវ គឺជា​អ្នក​ជូ​ញ​ដូរ​ផ្ទាល់​តែម្តង និង​ក្រុម​ឈ្មួញ​ជាច្រើន​ទៀត ។​

​សម​ត​កិច្ច​គ្រប់​លំដាប់​ថ្នាក់​មិន​ធ្វើការ​បង្ក្រាប​ទៅលើ​ឈ្មួញ​រត់ពន្ធ​ឈើ​ប្រណីត​ខុសច្បាប់​ទៅកាន់​ប្រទេស​វៀតណាម តាម​ផ្លូវជាតិ​លេខ ៧៨ នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ជា​ការផ្គើន​ទៅនឹង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។​

​សមត្ថកិច្ច​ទាំងអស់​នោះ ត្រូវបាន​ឈ្មួញ​ជូ​ញ​ដូរ​ឈើ​ខុសច្បាប់​បង់​ក្បាល​រថយន្ត​ចាប់ពី ១៥០០​ដុល្លារ ទៅ ៣០០០ ដុល្លារ ក្នុង​មួយ​រថយន្ត ក្នុង​១​ខែ ។ ក្នុង​របរជំនួញ​ផល​អនុផល​ព្រៃឈើ​ខុស​ច្បាប់​តាម​ច្រកទ្វារ​អូរយ៉ាដាវ ក្រោម​ការដឹកនាំ របស់លោក អ៊ី ចំរើន ប្រធាន​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ នេះ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​នៅ​តាម​ផ្លូវ​បានត្រឹមតែ​កត់​លេខ​ឡាន រាប់​ចំនួន​ឡាន​ដើម្បី​ទូទាត់​បញ្ជី​ជាមួយ​ឈ្មួញ​រៀង​រាល់​ដាច់​ខែ​ប៉ុណ្ណោះ ។ ចំណែកឯ​មន្ត្រី​នៅ​ប្រចាំការ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា ដាវ​តែងតែ​ល្មើស​ច្បាប់​ក្នុង​ការបើក​ច្រក​ទ្វារ​ឱ្យ​រថយន្ត​ដឹក​ខុសច្បាប់​ឆ្លង​ចេញ​ខុស​ម៉ោង​រដ្ឋបាល​ដូចជា ក្រោយ​ម៉ោង ៥​ល្ងាច និង​មុន​ម៉ោ ៧​ព្រឹក ។​

​ដូចនេះ​មជ្ឈដ្ឋាន​ទូទៅ​បាន​សំណូមពរ​ឱ្យ​មន្ត្រី​ថ្នាក់លើ​ជួយ​ទប់ស្កាត់​ផង ព្រោះ​ឈើ​ចេញពី​ខេត្ត​រតនគីរី​ទៅកាន់​ប្រទេស វៀតណាម​ដូច​ហែ​កឋិន​អញ្ចឹង ។ សារព័ត៌មាន​បាន​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​ លោក​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ដែរ ប៉ុន្តែ មិន​ស្គាល់​លេខ​ទូរស័ព្ទ ដើម្បី​សុំ​ធ្វើការ​ទំនាក់ទំនង​ក្នុង​រឿង​ខាងលើ​នេះ ៕

 

oyadav

ie c hamroeun (2)

oyadav4

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.