ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ពិធី ប្រកាស​បញ្ចូល សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ជា​យុវជន​ទូទាំង​ខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ​បាន​ដឹកនាំ សមាជិក​-​សមាជិកា​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ជា​អធិបតី​ក្នុង​ពិធី ប្រកាស​បញ្ចូល សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ជា (​យុវជន ) ទូទាំង​ខេត្ត​ចំនួន​៣០០០​នាក់ នា​ព្រឹក​ថ្ងៃទី​០១​ខែ​មិថុនា​ឆ្នាំ​២០១៧ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​ខេត្ត​បន្ទាយមានជ័យ​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ច្រកម្ពុជា និង សម្ដេច​ចក្រី ហេង សំរិន សម្ដេច​ក្រឡាហោម ស ខេង សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​ទៃ​ផ្សេង​ទៀត​ដែល​តែងតែ​គិតគូរ​ចំពោះ​សុខទុក្ខ និង​ការរស់នៅ​របស់​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង ។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា​ភាពជោគជ័យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​~​សង្កាត់ និង​បោះឆ្នោតជាតិ បាន​ធ្វើអោយ​ប្រជាពលរដ្ឋ មានបាន និង​សុខសាន្ត​ដូច​សព្វថ្ងៃនេះ​..!

​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ដែល មាន​ស្នាដៃ ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​រឹងមាំ និង​បាន​កសាង​អភិវឌ្ឍន៍ រីកចំរើន​លើ​គ្រប់​វិស័យ ហើយ​បច្ចុប្បន្ន​នេះ​គ្មាន គណបក្ស​ណា​មាន​សមត្ថភាព​ដឹកនាំ​កាច់ចង្កូត​នាវា​កម្ពុជា​ជំនួស គណបក្ស​ប្រជាជន​កម្ពុជា​បានឡើយ​។​

​នៅក្នុង ពិធី ជួប​សំណេះសំណាល និង​ប្រកាស​ជា​ផ្លូវការ​បញ្ចូល​សមាជិក សមាជិកា  ជា​យុវជន គណបក្ស​ប្រជាជន​កម្ពុជា ទូទាំង​ខេត្ត មាន​ចំនួន​ជិត​៣០០០​នាក់  ឯកឧត្តម បាន​អំពាវនាវ​ជូន​ដល់ យុវជន ដែលជា សមាជិក​-​សមាជិកា យើង​ទាំងអស់ ពិសេស ក្មួយៗ ត្រូវបាន​ទទួល​ភារកិច្ច​ដ៏​ថ្លៃថ្លា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល មាន​ទំនុកចិត្ត ធ្វើ​ជា​សិស្ស​ល្អ កូន​ល្អ ជា​យុវជន​គំរូ​ដល់​យុវជន​ផ្សេងៗ​ទៀត​ហើយ​ក្មួយៗ​គឺ​ជា​ទំពាំង ស្នង​ឫស្សី ក្នុងការ​ទ្រទ្រង់​វាសនា​ប្រទេសជាតិ របស់​យើង ទៅ​ថ្ងៃ​អនាគត ព្រមទាំង​ទទួលខុសត្រូវ ត​ទៅ​ជា​យុវជន​ស្នង​ត្រកូល​នៃ​គណបក្ស​ប្រជាជន យើង និង​អភិវឌ្ឍន៍ ជាតិ​យើង​ព្រមទាំង កសាង​កំលាំង​បក្ស ត្រូវ​អោយ​មាន​ឆន្ទះ​តស៊ូ ពុះពារ​គ្រប់បែបយ៉ាង ក្នុង​ការកសាង​ជាតិ និង​ការពារ​ជាតិ កុំ​ចាញ់​ការ ឃោសនា បោកប្រាស់ បញ្ឆោត ញុះញង់​ជាតិ ចង្អៀតចង្អល់​លាភ​ពណ៌ និង​ការ​ច្រណែន របស់​យុវជន​គណ បក្ស​ផ្សេងៗ​ដ៏ទៃទៀត ពិសេស​គណបក្ស​CNRP​ដែល​នៅតែ​បន្ត​គំនិត​ញុះញង់​និង​ចង់​បំផ្លាញ​គណបក្ស​ប្រជាជន កម្ពុជា យើង​ជា​និច្ច ។​

​ឯកឧត្តម មានប្រសាសន៍ បន្ថែមទៀត ថា​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ នៃ​ការបោះឆ្នោត​ជាតិ និង​ទាំង​ការ​រ​បោះឆ្នោតក្រុមប្រឹក្សា ឃុំ​~​សង្កាត់ ប្រជាពលរដ្ឋ​និង យុវជន សិស្ស​-​និស្សិត​របស់​យើង​ដែល​តែងតែ​ផ្តល់​ទំនុកចិត្ត​លើ គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​នាវា​កម្ពុជា យើង​ទៅ​រក​ការអភិវឌ្ឍ​តាម​មូលដ្ឋាន ឃុំ​-​សង្កាត់ ដែល​ពីមុន​ពុំ​ធ្លាប់​មាន​សោះ​ឥឡូវ​មាន​ផ្លូវ ស្ពាន សាលារៀន មណ្ឌល​សុខភាព ប្រព័ន្ធ ទឹក ភ្លើង ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រីក​ឡើង​ស្គុះស្គាយ និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត​ដែល​បំរើ​ឲ្យ ផលប្រយោជន៍​ជា​សាធារណៈ​និង​ជា​ឯកជន​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ផងដែរ​។​
​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន អនុញ្ញាត​អោយ​បន្ត អនុវត្ត គោលនយោបាយ អភិវឌ្ឍន៍ ភូមិ ឃុំ ហើយ​ការអភិវឌ្ឍ​នេះ​គឺជា​ផលប្រយោជន៍​រួម​របស់​ប្រជាជន យើងទាំងអស់គ្នា ។​

​ឯកឧត្តម​សំណូមពរ​ចុង​ក្រោយ​ដល់​សមាជិក​សមាជិកា​យើង​ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត ឃុំ ~​សង្កាត់ ទាំងអស់គ្នា​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ទាំងអស់គ្នា​កុំបី​ខាន​ឡើយ​គឺ​នៅ​ថ្ងៃទី ៤​ខែ​មិថុនា​ឆ្នាំ​២០១៧​ខាងមុខនេះ​៕

 

img20170602a1 (1) img20170602a1 (2) img20170602a1 (3) img20170602a1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.