ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឈើ​គ្រញូង​ជិត​២​តោន​ដាក់​ក្មុង​រថយន្ត​ដឹក​សាំង​រួន​និង​មនុស្ស​២​នាក់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ឈើ​គ្រញូង​ចំនួន​៩២​ដុំ​ស្មើ​១៧២២​គីឡូក្រាម​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​រតនមណ្ឌល​ខេត្ត​បាត់ដំបង ចាប់​បាន​ខណៈ​តាម​ប្រមាញ់​តាំងពី​ខេត្ត​ប៉ៃលិន​។​ការចុះ​បង្ក្រាប​នេះ​នៅវេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣០​ខែ​ឧសភា​ឆ្នាំ​២០១៧​នេះ​នៅ​ស្រុក​រតនមណ្ឌល​ខេត្ត​បាត់ដំបង​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា​ក្រោយ​ពី​ទទួលពត៌មាន​ពី​ការដឹកឈើ​នេះ​កំលាំង​សមត្ថ​កិ​ច​សុំ​យោបល់​ពី​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន​ក៍បាន​ចុះ​ទៅ​ឆែកឆេរ​នៅ​ភូមិ​បឹង​ព្រលឹត​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​តែ​មិនឃើញ​មាន​ឈើ​សោះ​ព្រោះ​ក្នុង​ស្តេន​សាំង​គេប​ង្កប់​យ៉ាង​ជិត​បំបាំងភ្នែក​សមត្ថកិច្ច​ឲ្យ​រក​មិនឃើញ​លុះ​រថយន្ត​ជនល្មើស​ចេញ​ទៅ​ទើប​ទទួល​ដំណឹង​ពី​ភ្នាក់ងារ​ថា​រថយន្ត​ហ្នឹង​ហើយ​ដែល​ដឹកឈើ​គ្រញូង​ចេញពី​ប៉ៃលិន​ទើប​ឲ្យ​អាវុធហត្ថ​ស្រុក​រតនមណ្ឌល​ឃាត់​ធ្វើការ​ឆែកឆេ​ក៍​ឃើញ​ឈើ​ក្រញូង​នោះ​តែម្តង​។​

​ប្រភព​បាន​បន្តទៀតថា​រថយន្ត​ដឹក​ជញ្ជូន ឈើ​គ្រញូង​នោះ​ប្រភេទ​រថយន្ត​កូរ៉េ  មាន​ស្តេន​សាំង​នៅ​ជ្រុង ពាក់​ស្លាក​លេខ ភ្នំពេញ 3B2606 ពណ៌​ខៀវ ស​(​រថយន្ដ​ដឹង​សាំង​) និង​ឃាត់ខ្លួន​បាន​មនុស្ស​២​នាក់​អ្នក​រួម​មាន​
១_​ឈ្មោះ យឹម ភាព ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ បើកបរ​រថយន្ត រស់នៅ​ភូមិ សង្កែ​ជ្រុំ ឃុំ​ខ្ទុម​ក្រាំង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ២_​ឈ្មោះ ហុក ប៊ុន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ បើកបរ​រថយន្ត រស់នៅ​ភូមិ ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្ត​កំពត ។ និង​រិបអូស​វត្ថុតាង​រួមមាន​
១/​រថយន្ត ០១​គ្រឿង​(​កូរ៉េ​ចំនុះ​២T)  ២/​ឈើ​គ្រញូង​ចំនួន​92​ដុំ​ស្មើ​1722 kg​។​

​បច្ចុប្បន្ន សម្ថ​កិច្ច បាន​ធ្វើ​ការប្រ គល់​វត្ថុតាង​ឈើ​គ្រញូង​ដឹក​ដាក់​ឃ្លាំង​នៅ​ឯ​តុលាការ​ព្រមទាំង​កំពុង​សួរនាំ​និង​កសាង​សុំណុំរឿង​បញ្ជូន​ជនសង្ស័យ ទាំង​២​នាក់​ទៅ​តុលាការ​ចាត់ការ​បន្ដ​តាម​នីតិវិធី​ច្បាប់​៕
​សុវណ្ណារិទ្ធ​

 

img20170601ret2 (5) img20170601ret2 (6) img20170601ret2 (7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.