ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន សង្កាត់​ព្រៃធំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​៣១​ខែ​ឧសភា ឆ្នាំ​២០១៧ លោក​បណ្ឌិត ចម ប្រសិទ្ធ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា ហែរ​ហម​ដោយ​អស់លោក​ជា​ក្រុមការងារ​គណបក្ស​ប្រជាជន​គ្រប់​លំដាប់ថ្នាក់​។​ពិធី​នេះ​បាន​ប្រព្រឹត្តឡើង នៅ​បរិវេណ​ស្នាក់ការ​គណបក្ស​ប្រជាជន សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ដោយ​ផ្អែក​តាម​របាយការណ៍​របស់ លោក​តូច សាម៉ន ប្រធាន​គណៈកម្មាធិការ​បក្ស​មូលដ្ឋាន សង្កាត់​ព្រៃធំ​បានឲ្យដឹងថា ក្នុង​សង្កាត់​ខាងលើ​មាន​សមាជិក សមាជិកា​បក្ស​ចូលរួម​ប្រមាណ​ជាង​៦០០​នាក់ ដែល​មកពី​ភូមិ​ចំនួន​៣​គឺ​ភួមិ​ដំណាក់​ចង្អើរ ភូមិ​ថ្មី និង​ភូមិ​កំពង់ត្រឡាច​។​លោក​បាន​បញ្ជាក់​ផងដែរ​ថា គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​សង្កាត់​ចំនួន​១ ដែល​មាន​សមាជិក​ចំនួន​២៥​នាក់ ស្រី​០៤​នាក់ មាន​សាខា​បក្ស​ចំនួន​០៣​ដែល​មាន​សមាជិក​សរុប​ចំនួន​០៩​នាក់ ស្រី​០៣​នាក់ អនុសាខា​គណបក្ស​ចំនួន​១៥ ដែល​មាន​សមាជិក​សរុប​៤៥​នាក់ ស្រី​១៥​នាក់ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា សរុប​ទូទាំង​សង្កាត់​មាន​ចំនួន​២.០១៩​គ្រួសារ ស្មើនឹង​៤.៦៧២​នាក់ ស្រី​២.៤៣៣​នាក់​។​

​ក្នុង​កិច្ច​សំណេះសំណាល​នេះ លោក​បណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់​ថា ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤​ដែល​កំពុង​ខិត​ជិត​មក​ដល់​ខាងមុខនេះ សង្ឃឹមថា គណបក្ស​ប្រជាជន​នឹង​មាន​ការគាំទ្រ​ដ៏​លើសលប់​ពី​សំណាក់​ប្រជាពលរដ្ឋ ពិសេស​យុវជន​គ្រប់​ស្រទាប់ ព្រោះ​បើ​តាម​ការ​ស្ទាបស្ទង់​គ្រប់​អាណ​តិ្ត​មកហើយ​នោះ គឺ​តួលេខ​អ្នកគាំទ្រ​មាន​អត្រា​ខ្ពស់​ហួស​ពី​ការ​ស្មាន ។​

​លោក​បណ្ឌិត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា កន្លងមក​ក្រុមការងារ​គណបក្ស​ប្រជាជន តែងតែ​ចាត់​កំលាំង​ចុះ​តាម​មូលដ្ឋាន ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​តាម​តំបន់​និមួយៗ សម្រាប់​ជួយ​ជម្រុញ​និង​លើកកម្ពស់​ជីវភាព និង​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​។​ទន្ទឹម​នឹង​ភា​កិច្ចដ៏​ចាំបាច់ដ៏​ច្រើន​រាប់​មិន​អស់​នេះ គណបក្ស​ប្រជាជន តែង​មាន​គោលការណ៍​ដឹកនាំ​ច្បាស់លាស់ មិនចេះ​ភូតកុហក ដូច​ក្រុម​អ្នកនយោបាយ​មួយចំនួន​ដែល​តែងតែ​ដើរ​ឃោសនា​បោកប្រាស់​ប្រជាពលរដ្ឋ និង​បង្ក​ភាពអសន្តិសុខ ធ្វើឲ្យ​មានអ​ស្ថិរភាព​ខាង​នយោបាយ និង​បំផ្លើសការពិត​នោះ​។​ដោយសារតែ គណបក្ស​ប្រជាជន​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ សន្យា​អ្វី​គឺ​អនុវត្ត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទើប​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានទំនុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​សម្តេច ហ៊ុន សែន​។​ដូច្នេះ​សូម​បងប្អូ​បប្រជាពលរដ្ឋ កុំ​ជឿរ​ពាក្យ​ញុះញង់ អុជ​អាល​គ្រប់​រូបភាព​របស់​អ្នកនយោបាយ ដែល​បាន​ត្រឹមតែ​សន្យា​ខ្យល់​នោះ​។​

​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន ដើម្បី​ឲ្យ​សម្តេច ហ៊ុន សែន ដឹកនាំ​ប្រទេស មាន​ភាព​រីកចម្រើន​និង​ការអភិវឌ្ឍន៍​។​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន គឺ​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​។​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន នឹង​នាំមក​នូវ សុខ សន្តិភាព ពេញបរិបូរណ៍​៕ ណា​រិទ្ធ​

​’

img20170531ret2-(1) img20170531ret2-(4) img20170531ret2-(3) img20170531ret2-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.