ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

តើ​មាន​យុត្តិធម៌​ចំពោះ​អ្នក​ស្លាប់​ដែរ​ទេ បើ​ភាគី​បង្កហេតុ​មិន​ព្រម​ផ្តល់​សំណង​ទៅលើ​ជនរងគ្រោះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ពេល​ថ្មីៗ​នេះ មាន​លេចឮ​ករណី​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​គឺ​ដោយសារ​តែ​ភាគី​បង្ក​មិន​ព្រម​ចេញ​សំណង​ដល់​ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ផ្តើមចេញ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​កាលពី​កន្លងមក​។​

​ដើមចម​ក្នុង​រឿងនេះ បាន​កើត​ឡើង​តាំងពី​ថ្ងៃ​ទី​៣០​ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃត្រង់ ស្ថិត​ចំណុច​ខាងលិច​ក្លោងទ្វារវត្ត​អង្ក្រង ក្នុង​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត រវាង​ម៉ូតូ​ម៉ាក​CLICK​និង​ម៉ូតូ​C125​ក្នុង​ទិសដៅ​ស្របគ្នា​ពី​លិច​ទៅ​កើត​។​

​តាម​សាក្សី​ជាច្រើន​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់​ដូច​គ្នា​ថា មុន​ពេល​ជួប​ហេតុការណ៍​ធ្ងន់ធ្ងរ​នេះ គេ​ឃើញ​ជនរងគ្រោះ ដែល​ជីះ​ម៉ូតូ​C125​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៣​ផ្ទុក​មនុស្ស​៣​នាក់​ក្នុង​សម្លៀក​បំពាក់​សិស្សសាលា ធ្វើដំណើរ​មក​ពី​លិច​លុះ​មកដល់​ចំណុច​កើតហេតុ​ក៏​បាន​បន្ថយ​ល្បឿន​យឺតៗ ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​Click​បើកបរ​ដោយ​យុវជន​ម្នាក់​បើក​ក្នុង​ល្បឿន​ដូច​ព្យុះ​សង្ឃរា ក៏​ជ្រុល​ទៅបុក​កន្ទុយ​ម៉ូតូ​ខាង​មុខ​ពេញ​ទំហឹង​បណ្តាលឲ្យ​ភាគី​ម៉ូតូ​C125​រងរបួស​ធ្ងន់ធ្ងរ​២​នាក់​ស្រាល​ម្នាក់ ដោយ​ខណៈ​នោះ​ភាគី​បង្ក​ដែល​គេ​ស្គាល់ ឈ្មោះ ទួន ប្រុស ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​សាលី ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត លើក​ម៉ូតូ​ជិះ​គេចខ្លួន ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ដើម្បីឲ្យ​ទទួលខុសត្រូវ​ចំពោះ​ករណី​បង្កហេតុ​ឲ្យ​គេ​រង​របួសធ្ងន់ ស្រាល​។​សាក្សី​បានឲ្យដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ ទី​១.​ឈ្មោះ កែវ ភន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​សិស្ស​របួសស្រាល ទី​២.​ឈ្មោះ កែវ ឈាន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ របួសធ្ងន់​ផ្នែក​ក្បាល និង​ទី​៣.​ឈ្មោះ កែវ ប៊ុន​ឈឿន ភេទ​ប្រុស អាយុ​១២​ឆ្នាំ រងរបួស​ធ្ងន់​បែកក្បាល​និង​បាន​ស្លាប់​ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ដោយ​ជនរងគ្រោះ​រស់នៅ​ភូមិ​ចំការ​ចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ទាក់ទិ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​ខាងលើ ក្រោយពី​បាន​បង្កហេតុ ភាគី​ម៉ូតូ​Klick​បាន​សុំ​សម្រួល​ជា​សំណង​ដល់​ភាគី​រង​គ្រោះ​ក្នុង​ទឹកប្រាក់​ចំនួន​២​លាន​រៀល ស្មើនឹង​$500 តែ​ក្រុមគ្រួសារ​មិន​ព្រម ទើប​សំណុំរឿង​នេះ​ចេះ​តែ​ផ្អាប់​ទុក​រហូត​មក​ដល់​បច្ច្ប​្បន្ន​។​ទីបំផុត ភាគី​បង្ក​មិនដឹង​មាន​ខ្នងបង្អែក​បែបណា​ទេ ទើប​បង្វែ​សំណុំរឿង​ជនរងគ្រោះ​ទៅ​ជា​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅវិញ ថែមទាំង​មាន​លេចឮ​ថា ចង់​ប្តឹង​ឲ្យ​ភាគី​រងគ្រោះ​ដែល​មាន​អ្នកស្លាប់​និង​របួសធ្ងន់ ស្រាល​ឲ្យ​សង​ទៅ​ភាគី​បង្កហេតុ ដែល​កំពុង​ដើរហើរ​យ៉ាង​រីករាយ​ទៅវិញ ធ្វើ​យ៉ាងនេះ​តើ​មានច្បាប់​ដែរ​ទេ​ក្នុង​លោក​នេះ​។​

​ជាមួយ​នេះ​ដែរ​ភាគី​ជនរងគ្រោះ សំណូមពរ​ដល់​សមត្ថ​កិច្ច​ពាក់ព័ន្ធ ពិសេស​ស្ថាប័ន​អ្នកច្បាប់ មេត្តា​ជួយ​ពិនិត្យ វិនិច្ឆ័យ លើ​ករណី​ខាងលើ​នេះ​ឡើង​វិញ​ផង ព្រោះ​ភាគី​បង្កហេតុ ឈ្មោះ ទួន ប្រុស នោះ​ពុំ​ទាន់​បាន​ផ្តល់​សំណង​អ្វី​ដល់​ជនរងគ្រោះ បាន​មួយ​កាក់ មួយ​សេន​នៅឡើយ​ទេ មិនតែប៉ុណ្ណោះ​ករណីនេះ​អាច​មាន​ការឃុបឃិត​បង្វែ​សំណុំរឿង ពី​ស​ទៅ​ខ្មៅ ក្នុង​គោលបំណង​គេចវេះ​ពី​សំណាញ់​ច្បាប់​ផងដែរ​។​ម្យ៉ាងទៀត​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ភាគី​បង្ក​ពុំ​មាន​រងរបួស​ធ្ងន់ធ្ង​រ​ទេ ចំណែក​ភាគី​រងគ្រោះ​មាន​ខ្លះ​ស្លាប់ និង​របួសធ្ងន់ ស្រាល ថែមទាំង​បាន​ចំណាយ​ការព្យាបាល​អស់​ថវិកា​រាប់​ម៉ឺន​ដុល្លា តែ​ពេល​នេះ​អ្នកបង្ក​បែរជា​ដេក​សុខ​ស្រួល​គ្មាន​ទោស​កំហុស ឯ​ភាគី​រងគ្រោះ​បែ​ជា​ជួប​បញ្ហា​ប្រឈម​នឹង​ច្បាប់​ទៅវិញ ទង្វើ​នេះ​តើ​មាន​យុត្តិធម៌​ចំពោះ​អ្នក​ស្លាប់​ដែរ​ទេ​?​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​៣០​ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ត្រង់​ចំណុច​ខាងលិច​ក្លោងទ្វារ​វត្ត​អង្គ្រង ស្ថិតក្នុង​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត បង្កឡើង​ដោយសារ​ម៉ូតូ​ម៉ាក​Click​បើ​កបំ​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​C125​បណ្តាលឲ្យ​មាន​សិស្សសាលា​ចំនួន​៣​នាក់​របួសធ្ងន់ ស្រាល​។​ជនរងគ្រោះ​ក្នុង​ចំណោម​បី​នាក់​មាន​ម្នាក់​ស្លាប់ ក្រោយពី​បាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ប្រទេស​វៀតណាម ៕
​ណា​រិទ្ធ​

 

img20170531ch1 (1) img20170531ch1 (2) img20170531ch1 (3)

Filed in: ព័ត៌មានជាតិ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.