ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក សំ សុវណ្ណារិទ្ធ​និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រាច​តែ​ចិត្ត ដោយ​លោក គុណ ញឹម អគ្គនាយក​គយ​បាន​បើក ភ្លើង​ខៀវ​ឲ្យ​លោក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្រភព​ពី​សមត្ថកិច្ច ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត ប៉ៃលិន បានឲ្យដឹងថា សព្វថ្ងៃនេះ លោក  ទី ប៊ុន​ឡង់ ដែល ជា​មេ​គយ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ ព្រំ ដោយ​មាន​ការបើក ដៃ​ពី​លោក សំ សុវណ្ណារិទ្ធ  ប្រធាន​សាខាគយ​ខេត្ត ប៉ៃលិន កំពុង បើកដៃ​ឲ្យ ឈ្មួញ​ច្រើន​នាក់ នាំចូល​ទំនិញ​គេ​ចព​ន្ ធ​និង​ទំនិញ​បង់​ព​ន្ ធ​មិន​គ្រប់​តាម អំពើ​ចិត្ត​។

​មាន​សេចក្តីរាយការណ៍​ថា ឈ្មួញ​ធំៗ​មួយចំនួន​អាច​នាំ​ចូល​ទំនិញ គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រកទ្វារ​អន្តរ ជាតិ​ព្រំ ដោយ​ដឹក​ជញ្ជូន តាម​រថយន្ត យី​ឌុប​ធំៗ​ក្នុង​មួ​ខែៗ​រាប់រយ​គ្រឿង ហើយ​ឈ្មួញ​ត្រូវ​បង់លុយ ឲ្យ​មន្ត្រី​គយ​តាម​ការកំណត់ ទើប​ចៀសផុត ពី​ការបង្ក្រាប​។

​ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្ ថុ​មិនគួរ​បណ្តែតបណ្តោយ​ឲ្យ មន្ត្រី​គយ​នៅ ខេត្ត​ប៉ៃលិន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅ​ទៀត​ឡើយ​។​

​មាន​ការរិះគន់​ថា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា គឺជា​អ្នក​បើកដៃ​ឲ្យ​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន និង​លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ។

​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​តូចតាច​នៅ​ខេត្ត​ប៉ៃលិន​បានឲ្យដឹងថា ចំណូល​ពន្ធគយ​ក្នុង​ខេត្ត​ប៉ៃលិន កាលពី​ខែ​មេសា​កន្លង​ទៅ​មាន​ការធ្លាក់​ចុះ​យ៉ាងគំហុក​គឺ​ធ្លាក់​ក្រោម​ការកំណត់​របស់​ថ្នាក់លើ​ដោយ​រក​ចំណូល​បាន​តែ​ជាង​៣០០០​លាន​រៀល​ប៉ុណ្ណោះ​។

​មាន​ប្រភព​ខ្លះ​បានឲ្យដឹង​ថា​មក​ពី​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន និង លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ គិតតែ​ពី​រឿង​ឃុបឃិត​គ្នា​ប្រមូល​លុយ​ដាក់​ហោប៉ៅ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​ដោយ​សារ​មាន​ការឃុបឃិត​បើកដៃ​ពី​លោក គុ​ញ ញឹម ដែល​ជា​ចៅហ្វាយនាយ​។​

​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត​ប៉ៃលិន​បានឲ្យដឹងថា លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន កំពុង​រក​វិធី​ស្រង់ដើម​យ៉ាង​តក់ក្រហល់ ដោយ​យក​បទពិសោធន៍​ពី​ខេត្ត​មណ្ឌលគិរី មក​អនុវត្តន៍​នៅ​ខេត្ត​ប៉ៃលិន​តែម្តង​។

​មាន​សេចក្តីរាយការណ៍​ទៀតថា លោក សំ សុវណ្ណារិទ្ធ អត្តលេខ​១១១៩ ដែល​ទទួល​តំណែង​ជា ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧ គឺ​មាន​កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ​តាំង​ពី​នៅ​ធ្វើជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​មណ្ឌលគិរី មកម្ល៉េះ​។

​មន្ត្រី គយ​តូចតាច​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា​ទំនងជា​លោក សំ សុវណ្ណារិទ្ធ ហ៊ាន​ចំណាយ​ដើមទុន​អស់​យ៉ាងច្រើន​ទើប​គាត់​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន យ៉ាង​ស្រួលៗ​។​

​ក្រុម​ឈ្មួញ​ដែល​កំពុង​នាំ​ទំនិញ​គេច​ពន្ធ​និង​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រកទ្វារ​អន្តជាតិ​ព្រំ ខេត្ត​ប៉ៃលិន ត្រូវបាន​គេ​ដឹង​ថា​ពួកគេ​ធ្លាប់​ប្រព្រឹត្ត​បែប​នេះ​ជា​យួរ​មក​ហើយ​ដោយសារ​មាន​ការឃុបឃិត​ពី​មេ​គយ​ច្រក​ព្រំ និង​មេ​គយ​ខេត្ត​ប៉ៃលិន មុនៗ​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​។​

​ដល់ពេល​ដែល​លោក សំ សុវណ្ណារិទ្ធ ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ហើយ​លោក ទី ប៊ុន​ឡង់ ឡើងកាន់​តំណែង​ចា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ គឺ​ឈ្មួញ​ទាំង​នោះ​កំពុង​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅ​ទៀត​។​

​ហេតុនេះហើយ​ទើប​ចំណូល​ពន្ធគយ​ក្នុង​ខេត្ត​ប៉ៃលិន មាន​ការធ្លាក់​ចុះ​យ៉ាងគំហុក​កាលពី​ខែ​មេសា​កន្លង​ទៅ​ព្រោះ​មួយផ្នែក​នៃ​ចំណូល​ពន្ធ​ដែល​បាត់បង់​នោះ​ត្រូវបាន​គេ​ដឹងថា ហូរ​ចូល​ក្នុង​ហោប៉ៅ​មន្ត្រី​គយ​ពុករលួយ ដោយ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​៕

IMG20170330c1-3

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.