ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន​មកពី​គ្រប់​តំបន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​កែប​រួម​និង​ក្រុមការងារ​គណបក្ស​គ្រប់​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​ឧសភា​ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​កិច្ច​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ ដែល​មកពី​គ្រប់​តំបន់ មាន​ចំនួន​ប្រមាណ​ជាង​៥០០​នាក់ ដោយ​ពិធី​នេះ​បាន​រៀបចំ​ឡើង​ក្នុង​សាលប្រជុំ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប​។​

​ក្នុង​កិច្ច​សំណេះសំណាល លោក​កែន សត្ថា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​កែប ក៏​បាន​ជម្រុញ​និង​លើកកម្ពស់​វិស័យ​ធនធានមនុស្ស ដែល​មាន​អទិភាព​បំផុត​សម្រាប់​ការស្តា​និង​អភិវឌ្ឍន៍​ខឿន​សេដ្ឋកិច្ច​ជាតិ​។​លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា រាល់​សកម្មភាព​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​គឺ​ផ្នែក​លើ​គោលការណ៍​សំខាន់ៗ​ជាច្រើន​ទាក់ទិន​នឹង​ធនធាន​មនុស្ស​ដ៏​ចាំបាច់​បំផុត បើ​និយាយ​ពី​កក្តា​សំខាន់​នោះ គឺ​គ្រូ​បង្រៀន​(​បុគ្គលិក​សិក្សា​)​មាន​មុខងារ​ជា​អ្នក​ចែករំលែក​នូវ​ចំណេះដឹង​គ្រប់បែបយ៉ាង​ដល់​សិស្ស និស្សិត ចាប់ពី​ថ្នាក់​ក្រោម​រហូត​ដល់​កំរិត​ខ្ពស់ ។ ជាមួយនេះ អី្វ​ដែល​យើង​មាន​រហូតមកដល់​បច្ចុប្បន្ន គឺ​បានមកពី​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន ដែល​ជានិច្ចកាល​តែងតែ​មាន​គោលការណ៍​ច្បាស់លាស់ សន្យា​អ្វី​ហើយ​គឺ​ធ្វើឲ្យបាន ដាច់ខាត​មិន​សន្យា​ខ្យល់​ដូច​ក្រុម​អ្នកនយោបាយ​មួយចំនួន​នោះ​ឡើយ ។ ជាងនេះទៅទៀត​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​ជាច្រើន​ចំណុច សុទ្ធតែ​បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​និង​មាន​ប្រសិទ្ធភាព ដែល​ធ្វើឲ្យ​មាន​ការទទួលស្គាល់​និង​ការគាំទ្រ​ពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន​ពិសេស​ប្រជាពលរដ្ឋ​មាន​ភាពជឿរ​ជាក់​គ្មាន​លំអៀង​ផងដែរ​។​

​លោក​បាន​សង្កត់ធ្ងន់ថា ក្នុង​អំឡុង​ពេល​នេះ មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​រដ្ឋ​ក៏​បាន​តម្លើង​ប្រាក់បៀវត្ស​ន៍​ជា​បន្តបន្ទាប់ ពិសេស​គ្រូបង្រៀន​ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់បំផុត​។​នេះ​ជា​សក្ខីភាព​បញ្ជាក់​ឲ្យឃើញ​នូវ​គុណធម៌​និង​គុណ​បំណាច់​រក​អ្វី​ប្រៀប​ពំ​បានរ​បស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន ដែល​សម្រេច​បាន​សមិទ្ធ​ផល​ធំៗ​និង​ស្នាដៃ​ជាច្រើន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​ដូច្នេះ​ក្នុង​នាម​លោក​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​ក៏​សូម​អរគុណ ដល់​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​គ្រប់​ជាន់ថ្នាក់ ពិសេស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​គ្រប់ទិសទី ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ចូលរួម​គ្រប់​សកម្មភាព​កន្លងមក​។​

​ជាមួយគ្នានេះ ប្រធាន​គណៈកម្មាធិការ​បក្ស ក៏​បាន​ភ្ជាប់​មក​នូវ​ថវិការ​មួយចំនួន ជូន​ដល់​លោកគ្រូ អ្នកគ្រូ សម្រាប់​ជា​មធ្យោបាយ​ផងដែរ ៕
​ណា​រិទ្ធ​

 

img20170527ret1-(1) img20170527ret1-(4) img20170527ret1-(3) img20170527ret1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.