ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​បូកសរុប​លទ្ធផល​ការងារ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុងកែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុុងកែប ត្រូ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែ​ឧសភា ឆ្នាំ​២០១៧ ក្នុង​សាលប្រជុំ​សាលាក្រុង​កែប ក្រោម​អធិបតីភាព លោកស្រី ស៊ី​វណ្ណ បុ​ទុម រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី ហែរ​ហម​ដោយ​ប្រតិភូ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល និង​លោកស្រី ទិត សុខា អភិបាល​នៃ​គណៈ​អភិបាលក្រុង​កែប និង លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មកពី​មន្ទីរ អង្គភាព ពាក់ព័ន្ធ​នានា​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ក៏​បាន​ផ្តោត​លើ​សេចក្តីសម្រេច​លេខ ១៩ សសរ ចុះ​ថ្ងៃ​ទី​២៧​ខែ​មករា ឆ្នាំ​២០១៤ របស់​រាជរដ្ឋាភិបាល ស្តីពី​ការបង្កើត​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​។​យោងសេចក្តី​ណែនាំ​លេខ ០១ ស​ណន ចុះ​ថ្ងៃ​ទី​២៧​ខែ​មករា ឆ្នាំ​២០១៤​របស់​រាជរដ្ឋាភិបាល ស្តីពី​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ​សម្រាប់​ក្រុមការងារ​ចុះ​បំពេញ​បេសកកម្ម​តាម​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​យោង​តាម​សេចក្តីសម្រេច​លេខ ៦៩ សសរ ចុះ​ថ្ងៃ​ទី​០២​ខែ​មេសា ឆ្នាំ​២០១៤​របស់​រាជរដ្ឋាភិបាល សម្រាប់​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​ចំណារ​ឯកភាព​របស់ ឯកឧត្តម ស ខេង ចុះ​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ស្តីពី​សំណើរ​សុំ​បញ្ចូល​ក្រុម​ជំនួយការ ឯកឧត្តម ជិន ប៊ុនស៊ាន ទៅ​ក្នុង​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល រួម​និង​សេចក្តីសម្រេច​លេខ ០១៨ សសរ​.​ខក ចុះ​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៤ របស់​សាលាខេត្ត ស្តី​ពី​ការបំពេញ​បន្ថែម​សមាសភាព​ក្រុមការងារ​ចុះ​បំពេញ​បេសកកម្ម​តាម​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ ការអនុវត្ត​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ សម្រាប់​ថ្នាក់​ខេត្ត​ផងដែរ ៕
​ណា​រិទ្ធ​

 

img20170526a3-(2) img20170526a3-(4) img20170526a3-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.