ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..!

អំណោយរថយន្ដសង្គ្រោះបន្ទាន់ទី៤៩ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនមណ្ឌលសុខភាពកោះសូទិន ស្រុកកោះសូទិន ខេត្ដកំពង់ចាមរួចរាល់

អំណោយរថយន្ដសង្គ្រោះបន្ទាន់ទី៤៩ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនមណ្ឌលសុខភាពកោះសូទិន ស្រុកកោះសូទិន ខេត្ដកំពង់ចាមរួចរាល់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ អំណោយរថយន្ដសង្គ្រោះបន្ទាន់ ទី៤៩ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនមណ្ឌលសុខភាពកោះសូទិន ស្រុកកោះសូទិន ខេត្ដកំពង់ចាម រួចរាល់ហើយ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងឧកញ៉ា លី ហៀក រតនា។

ពិធីប្រគល់ និងទទួលនេះ ក្រោមវត្ដមានដោយផ្ទាល់ពី លោកឧកញ៉ាបណ្ឌិត ជា រតនា និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានធ្វើឡើងនៅសាលាបឋមសិក្សាកណ្ដាលកោះត្បូង ស្រុកកោះសូទិន ខេត្ដកំពង់ចាម។

ក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងថា «ខ្ញុំសង្ឃឹមថារថយន្ដនេះ នឹងបានជួយដល់ប្រជាពលរដ្ឋ ដែលត្រូវការសេវាសង្គ្រោះបន្ទាន់ជាចាំបាច់ ដើម្បីសង្គ្រោះជីវិតបានទាន់ពេលវេលា»។ លើសពីនោះ បានស្នើដល់មណ្ឌលសុខភាព ចូលរួមថែរក្សារថយន្ដសង្គ្រោះបន្ទាន់នេះ ឱ្យបានគង់វង្ស ទុកបម្រើជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង»។

ជាងនេះទៅទៀត «ខ្ញុំនៅតែបន្ដសកម្មភាពការងារនេះ ដើម្បីបំពេញតម្រូវការ ជាប្រយោជន៍ក្នុងការលើកកម្ពស់សុខុមាលរបស់ប្រជាពលរដ្ឋយើងឲ្យកាន់តែប្រសើរ។ ក្នុងឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុធី ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាមួយខ្ញុំរហូតមកនេះ»។

ទន្ទឹមនឹងនោះ លោក ខៀវ កាញារីទ្ធ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់រថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿងនេះ សម្រាប់យកទៅបម្រើផលប្រយោជន៍ប្រជាជន តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា ។ជាមួយគ្នានោះ លោក ខៀវ កាញារីទ្ធ ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់លោកឧកញ៉ាបណ្ឌិត ជា រតនាផងដែរ។ បន្ទាប់លោក ខៀវ កាញារីទ្ធ បានបន្ដកិច្ចការងារជាមួយមន្ដ្រីក្រោមឱវាទ ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

សូមជម្រាបថា អំណោយជារថយន្ដសង្គ្រោះបន្ទាន់នេះ ពិតជាមធ្យោបាយ និងជាតម្រូវការមួយដ៏ចាំបាច់បំផុត សម្រាប់បញ្ជូនអ្នកជំងឺនៅស្រុកកោះសូទិនទាំងមូល និងពលរដ្ឋនៅក្នុងខេត្ដកំពង់ចាម ដើម្បីសង្គ្រោះឱ្យបានទាន់ពេលវេលា និងកាត់បន្ថយអត្រាការស្លាប់របស់អ្នកជំងឺ។ លើសពីនោះ នៅតាមតំបន់ដាច់ស្រយាល ដែលគ្មានមធ្យោបាយធ្វើដំណើរមកកាន់មន្ទីរពេទ្យ ហើយក៏ស្របនឹងមន្ទីរពេទ្យនៅទីនេះ តម្រូវការចាំបាច់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.