ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្តម កែ គឹមយ៉ាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សំណេះសំណាល​ជាមួយ​សមាជិក​១៧០០​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ឯកឧត្តម  កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ។ ឯកឧត្តម បាន​ដឹកនាំ សមាជិក​-​សមាជិកា​ក្រុមការងារ​ថ្នាកជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ចូលរួម​ប្រជុំ​ឃោសនា រក​សម្លេង​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្រុង​សិរីសោភ័ណ នា​ព្រឹក​ថ្ងៃទី​២៦​ខែ​ឧសភា​ឆ្នាំ​២០១៧ ក្នុង​បរិវេណ​ទីស្នាក់ការ​បក្ស​ខេត្ត ។​

​ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ច្រកម្ពុជា និង សម្ដេច​ចក្រី ហេង សំរិន សម្ដេច​ក្រឡាហោម ស ខេង សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​ទៃ​ផ្សេង​ទៀត​ដែល​តែងតែ​គិតគូរ​ចំពោះ​សុខទុក្ខ និង​ការរស់នៅ​របស់​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង ។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា​ភាពជោគជ័យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​~​សង្កាត់ និង​បោះឆ្នោតជាតិ បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​មានបាន និង​សុខសាន្ត​ដូច​សព្វថ្ងៃនេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ដែល មាន​ស្នាដៃ ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​រឹងមាំ និង​បាន​កសាង​អភិវឌ្ឍន៍ រីកចំរើន​លើ​គ្រប់​វិស័យ ហើយ​បច្ចុប្បន្ន​នេះ​គ្មាន គណបក្ស​ណា​មាន​សមត្ថភាព​ដឹកនាំ​កាចើចង្កូត​នាវា​កម្ពុជា​ជំនួស គណបក្ស​ប្រជាជន​បានឡើយ​។​

​ក្នុង ពិធី ជួប​សំណេះសំណាល និង​សួរសុខទុក្ខ ប្រជាពលរដ្ឋ នេះ​មាន ចំនួន​៣​សង្កាត់ គឺ​សង្កាត់​កោះ​ពង​សត្វ សង្កាត់​ព្រះ​ព​ន្លា សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ  សរុប​រួម​មាន​ចំនួន​១៧០០​នាក់  ឯកឧត្តម បាន​អំពាវនាវ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​សមាជិក​-​សមាជិកា យើង​ទាំងអស់​កុំ​ចាញ់​ការ ឃោសនា បោកប្រាស់ បញ្ឆោត ញុះញង់​ជាតិ​ចង្អៀតចង្អល់​លា​ភព​ណ៌ និង​ការ​ច្រណែន របស់​គណ បក្ស​ផ្សេងៗ​ដ៏ទៃទៀត ពិសេស​គណបក្ស​CNRP​ដែល​នៅតែ​បន្ត​គំនិត​ញុះញង់​និង​ចង់​បំផ្លាញ​គណបក្ស​ប្រជាជន កម្ពុជា យើង​ជា​និច្ច ។​

​ឯកឧត្តម មានប្រសាសន៍ បន្ថែមទៀត ថា​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ នៃ​ការបោះឆ្នោត​ជាតិ និង​ទាំង​ការ​រ​បោះឆ្នោតក្រុមប្រឹក្សា ឃុំ​~​សង្កាត់ ប្រជាពលរដ្ឋ​និង យុវជន និស្សិត​របស់​យើង​ដែល​តែងតែ​ផ្តល់​ទំនុកចិត្ត​លើ គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​នាវា​កម្ពុជា យើង​ទៅ​រក​ការអភិវឌ្ឍ​តាម​មូលដ្ឋាន ឃុំ​-​សង្កាត់ ដែល​ពីមុន​ពុំ​ធ្លាប់​មាន​សោះ​ឥឡូវ​មាន​ផ្លូវ ស្ពាន សាលារៀន មណ្ឌល​សុខភាព ប្រព័ន្ធ ទឹក ភ្លើង ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រីក​ឡើង​ស្គុះស្គាយ និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត​ដែល​បំរើ​ឲ្យ ផលប្រយោជន៍​ជា​សាធារណៈ​និង​ជា​ឯកជន​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ផងដែរ​។​

​ឯកឧត្តម​សំណូមពរ​ចុង​ក្រោយ​ដល់​សមាជិក​សមាជិកា​យើង​ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត ឃុំ ~​សង្កាត់ ទាំងអស់គ្នា​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​កុំបី​ខាន​ឡើយ​គឺ​នៅ​ថ្ងៃទី ៤​ខែ​មិថុនា​ឆ្នាំ​២០១៧​ខាងមុខនេះ​៕

 

img20170525rt1-(1) img20170525rt1-(7) img20170525rt1-(6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.