ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ស្ទះចរាចរណ៍​រាប់​ម៉ោង​ដោយ​សារ​ប្រតិភូ​វៀតណាម​នាំ​សិក្ខាកាម​មក​សិក្សា​បង្គោល​ព្រំដែន​នៅ​ព្រែក​ចាក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ប្រកប​របរ​ដឹកទំនិញ​គ្រប់​ប្រភេទ តាម​ច្រកព្រំដែន​ព្រែក​ចាក ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវបាន​បង្អាក់​ចរាច​រណ៍​ទំនិញ​របស់​ខ្លួន បន្ទាប់ពី​មាន​គណៈប្រតិភូ​វៀតណាម​ជាច្រើន​នាក់​មក​មើល បង្គោល​ព្រំដែន​លេខ ៣១៣​និង​៣១៤​នៅ​រសៀល​ថ្ងៃ​ទី​២៥​ខែ​ឧសភា ឆ្នាំ​២០១៧​។​

​តាម​ការ​ឲ្យដឹង​ពី​ក្រុម​សមត្ថកិច្ច​នៃ​ស្ថាប័ន​នានា ស្ថិត​ក្នុង​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​បាន​និយាយថា ករណី​មាន​ការកកស្ទះ​មនុស្ស​ដ៏​ណែនណាន់តាន់តាប់​នេះ គឺ​ដោយសារតែ​នៅ​រសៀល​ថ្ងៃ​នេះ​មាន​ក្រុម​អាជ្ញាធរ​របស់​ប្រទេស​វៀតណាម​បាន​នាំ​សិក្ខាកាម​មក​សិក្សា​ស្វែងយល់​ពី បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។​សមត្ថមិច្ច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា គេ​ពុំ​ចង់​បិទ​ច្រក​ព្រំដែន​ដែល​នាំ​ឲ្យ​អ្នក​ដឹកទំនិញ​នានា​ឆ្លងកាត់​ទីនេះ មាន​អារម្មណ៍មិនល្អ​នោះទេ​។​ម្យ៉ាងវិញទៀត​ការបង្អាក់​ចរាចរណ៍​នេះ​មិនមែន​តែ​ត្រឹម​តែ​ឃាត់​ការដឹក​ទំនិញ​របស់​ព​ល​រដ្ឋ​កម្ពុជា​នោះទេ សូម្បី​ទំនិញ​មកពី​ប្រទេស​វៀតណាម​ក៏​មិន​អនុញ្ញាត​ឲ្យ​ដឹក​ឆ្លងកាត់​ដែរ លើកលែង​តែ​មនុស្ស​អាច​ចូល​មក​ទឹកដី​ខ្មែរ​បាន ដោយ​មិន​ហាមប្រាម​ឡើយ​។​

​អ្នក​ដឹកទំនិញ​ផ្សេងៗ​ពិសេស​ផ្លែ​ស្វាយ​បាន​ឲ្យដឹងថា ពួកគាត់​បាន​នាំយក​កសិផល​ក្នុងស្រុក​នាំ​ទៅ​លក់​ដោះដូរ​ក្នុង​ប្រទេស​វៀតណាម​ព្រោះ​ជា​ទម្លាប់​ដែល​គេ​តែង​ប្រកប​របរ​នេះ​ជា​យូរលង់​ណាស់​មកហើយ ប៉ុន្តែ​ការដឹកជញ្ជូន​លើក​នេះ​បែរជា​មាន​ឧបសគ្គ​ទៅវិញ​។​ពួកគាត់​និយាយទៀតថា ការកកស្ទះ​ដូច​មនុស្ស​ហែរ​កឋិន​នេះ បាន​កើត​ឡើង​តាំងពី​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃ​ទី​២៥​ខែ​ឧសភា ឯណោះ ដោយ​ខណៈ​នោះ​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ដឹក​ទំនិញ​ចូល​ឡើយ​ទើប​គាត់​សម្រេច​ចត​ឈប់​ចាំទី​នេះ​ប្រមាណ​ជាង​៣​ម៉ោង​តែ​ម្តង​ទៅ​។​

​ចំពោះ​ករណី​សិក្ខាកាម​ដែល​មក​សិក្សា​នៅ​ចំណុច ព្រំដែន​លេខ​៣១៣​និង​បង្គោល​លេខ​៣១៤​នេះ ក៏​ពុំ​មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ម្នាក់​បញ្ជាក់​ឲ្យដឹង​ពី​មូលហេតុ​អី្វ​លើសពី​នេះ​ទេ ហើយ​បន្ទាប់​ពី​បាន​បិទ​ច្រក​នាំ​បង្អាក់ដំណើរ​អ្នក​ដឹក​ទូនិញ​ឆ្លងកាត់​ប្រមាណ​ជាង​៣​ម៉ោង​នោះ ពេលនេះ​ត្រូវ​សមត្ថកិច្ច​បើ​កឲ្យធ្វើដំណើរ​វិញ​ហើយ នៅ​ម៉ោង​១៦​និង​២០​នាទី ថ្ងៃទី​២៥​ខែ​ឧសភា ឆ្នាំ​២០១៧​នេះ ៕
​ណា​រិទ្ធ​

 

img20170525a (1) img20170525a (2) img20170525a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.