ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

មន្ទីរពេទ្យ​កាល់ម៉ែត​បើក​ទិវា​វេជ្ជសាស្ត្រ និង​សល្យសាស្ត្រ​លើក​ទី​១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានី​ភ្នំពេញ ៖ នៅ​សាលប្រជុំ​មន្ទី​ពេទ្យ​មន្ទីរពេទ្យ​កាល់ម៉ែ​ត កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែ​ឧសភា​ឆ្នាំ​២០១៧​មាន​រៀបចំ​បើ​ទិវា​ទិវា​វេជ្ជសាស្ត្រ និង​សល្យសាស្ត្រ​លើក​ទី​១៩​របស់​ ក្នុង​គោលដៅ​បង្កើន​ចំណេះដឹងុ​ដល់​គ្រូពេទ្យ និង​ដើម្បី​ផ្លាស់ប្តូរ​ចំណេះដឹង​ពីគ្នា​ទៅ​វិញ​ទៅ​មក​មន្ទីរពេទ្យ​កាល់ម៉ែ​ត ក្រោប​អធិបតីភាព​លោក​សាស្ត្រា​ចារ្យ   ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ។ ចូលរួម​ក្នុង​ឱកាស​នោះ​មាន​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែ​ត និង​លោក លោកស្រី​ជា​សាស្ត្រាចារ្យ វេជ្ប​ណ្ឌិ​ត ឱសថ បណ្ឌិត​ជាច្រើន​ទៀត ។​

​លោក​សាស្ត្រាចារ្យ ឈាង រ៉ា បាន​ថ្លែង​ក្នុង​ទិវា​វេជ្ជសាស្ត្រ​ថា​មន្ទីរពេទ្យ​កាល់ម៉ែ​ត មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​បាន​រៀបចំ​ទិវា​វេជ្ជសាស្ត្រ​-​សល្យសាស្ត្រ​លើក​ទី​១៩​ប្រចាំឆ្នាំ​២០១៧​នេះហើយ ជា​ឱកាស​ពោ​ពេញ​ដោយ​សេចក្តីសោមនស្ស​រីករាយ​និង​មោទនភាព​យ៉ាង​ក្រៃលែង​និង​មាន​ការចូលរួម​ជា​អធិបតីភាព​ពី​លោក​វេ​ជ្ប​ណ្ឌិ​ត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​។​វត្តមាន​ចូលរួម​របស់​លោក​រដ្ឋ​មន្ត្រី​ពេលនេះ​ គឺ​ជួយ​ជំរុញ​ឲ្យ​ទិវា​នេះ​កាន់តែ​មាន​អត្ថន័យ និង ធ្វើ​មាន​ធ្វើ​បទ​បង្ហាញ​សារៈសំខាន់​ពិសេស​ក្រុម​គ្រូពេទ្យ​ឯកទេស​ជំនាញ​ដែល​នឹង​ត្រូវ​ធ្វើ​បទ​បង្ហាញ​ដើម្បី​ទុកជា​មេរៀន ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​វេជ្ជសាស្ត្រ​ជឿនលឿន ជា​គុណប្រយោជន៍​សម្រាប់​សុខមាលភាព ដល់​ប្រជាពលរដ្ឋ​យើង​។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​មានប្រសាសន៍​សម្តែង​ការកោតសរសើរ ដល់​សមត្ថភាព ថែ​រទាំ​ព្យាបាល និង​ការគ្រប់គ្រង​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​ធ្វើឲ្យ​មន្ទីរពេទ្យនេះ​ក្លាយ​ជា​មន្ទីរពេទ្យ​បង្អែក​ដ៏​ធំ និង​មាំទាំ ក្នុង​ការចូលរួម​លើក​កំពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ លោក​បន្តថា ទិវា​នេះ​មាន​សារៈសំខាន់ និង​ផ្តល់​គុណប្រយោជន៍​យ៉ាងខ្លាំង​ពាក់ព័ន្ឋ​នឹង​ការ​សេវា​ថែ​រទាំព្យាបាល​អ្នកជំងឺ​ហើយ​ប្រជាជន និង​គ្រូពេទ្យ​ទូទាំង​ប្រទេស​តែងតែ​គិត​ដល់​មន្ទីរពេទ្យ​នេះ​មុន​គេ​នៅ​ពេល​ពួកគេ​ឈឺ​។​

​លោក​បន្តថា “​មាន​ការគ្រប់គ្រង​ល្អ​គ្មាន​បញ្ហា​នោះ​ទេ តែ​ពេល​មាន​បញ្ហា​កើត​ទ្បើង​គឺ​ពេល​ចុះ​សិក្សា​យើង​តែងតែ​រកឃើញ​ចំណុច​ខ្វះខាត​របស់​គ្រូពេទ្យ ព្រោះ​បញ្ហា​របស់​វិស័យ​សុខាភិបាល​នាពេលនេះ គឺ​តែងតែ​ពាក់ព័ន្ឋ​នឹង​ឥរិយាបទ​របស់​គ្រូពេទ្យ ទាក់ទង​នឹង​សមត្ថភាព​ថែ​រទាំ​ព្យាបាល​ជំងឺ​”​។

​លោក​បន្តថា​“​សមត្ថភាព​មាន​កម្រិត​របស់​គ្រូពេទ្យ​វា​មិន​មាន​បញ្ហា​នោះទេ អ្វី​ដែល​សំខាន់​ថា តើ​គ្រូពេទ្យ​នោះ​សម្រេចចិត្ត​ព្យាបាល​ខ្លួនឯង ឬ​បញ្ជូន​ទៅ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ពិតប្រាកដ​ឬ​អត់​”​។​

​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង​បាន​បន្តថា​ឥរិយាបទ​នៃ​ការ​ថែ​រទាំ​ព្យាបាល គឺជា​បញ្ហា​របស់​គ្រូពេទ្យ​សព្វ​ថ្ងៃនេះ​ហើយ​បើ​គុណភាព​នៃ​ការព្យាបាល ជា​ការបារម្ភ​របស់​នា​យក​មន្ទីរពេទ្យ​វា​នឹង​មិន​មាន​បញ្ហា​នោះ​ទេ បើ​នោះ​ជា​ការបារម្ភ​របស់​នាយ​ក​គ្រប់គ្រង​មន្ទីរពេទ្យ តែបើ​គុណភាព​នៃ​ការ​ថែ​រទាំ​ព្យាបាល​មិនមែន​ជា​ការបារម្ភ​របស់​នាយក​មន្ទីរពេទ្យ​នោះ​ហើយ​ជា​បញ្ហា​។​

​ទិវា​វិជ្ជសាស្ត្រ​-​សល្យសាស្ត្រ​លើក​ទី​១៩​របស់​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដែល​បើក​នា​ថ្ងៃនេះ​ពិតជា​មាន​សារៈសំខាន់​ដោយ​បាន​បញ្ជាក់​នូវ​សាមគ្គីភាព​យ៉ាង​ស្អិតរមួត​រវាង​បណ្តាល​អ្នកឯក​ទេសជំ​នាញ ដើម្បី​បង្ហាញ​នូវ​ប្រធានបទ​ជាច្រើន​និង​ពិភាគសារ​ដក​យក​បទ​ពិសោធន៍​ពី​គ្នា​ទៅវិញទៅមក​លើ​ដំ​ដើរ​ការ​ជឿនលឿន​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ​ក្នុង​ការពិនិត្យ​និង​ព្យាបាល​ជំជឺ​ទាន់​បច្ចុបន្នភាព​និង​ជំនុញ​ឲ្យ​ឈាន​ទៅរក​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ​ថែម​ទៀត ។

​លើសពី​នេះ​ចំណេះដឹង​បហ់​ង្ហា​ញ​ជូន​ក្នុង​ទិវា​នេះ​ជា​ទុន​ដ៏​ប្រសើ​ថែម​ទៀត​សម​ហ​រាប់​ឋ​ភាត​រៈរបស់​យើងទាំងអស់ដែរ​ទទួ​លបាន​នូវ​បច្ចេកវិជ្ជា​ខ្ពស់​
​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​សម្រាប់​ពេលបច្ចុប្បន្ន នឹង ទៅ​អណាគត​លើ​វិសយ័​វេជ្ជសាស្ត្រ ។ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកប​ដោ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ជានិច្ចកាល ​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ជួយឧបត្ថម្ភ​គាំទ្រ និង​ផ្តល់​អាទិភាព​ដល់​វិសយ័​សុខាភិបាល ៕ ដោយ ហុក វិបុល​

 

mormbunheng_chheangra

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.