ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

អ្នក​ដាំ​ល្ពៅ​ក្នុងភូមិ​កែវ​ក្រសាំង កំពុង​ដង្ហោយ​រក​ទីផ្សារ​សម្រាប់​លក់​កសិផល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ថ្វី​ត្បិត​ប្រជាកសិករ​ទូទាំង​ខេត្ត​កែប បាន​និង​កំពុង​ខិតខំ​បង្កបង្កើន​ផល ដាំ​ដំណាំ​រួមផ្សំ គ្រប់​ប្រភេទ​និង​បាន​ប្រមូល​ផល​ច្រើន​បែប​ណា ក៏​នៅតែ​លក់​ពុំ​សូវ​បាន​ថ្លៃ​ដូច​បន្លែ បង្កា​ដែល​នាំចូល​មកពី​ប្រទេស​ជិតខាង​ដែរ ។ យ៉ាងណាមិញ ការប្រមូល​ផល​ល្ពៅ ដែល​ជា​បន្លែ​សំបូរ​ដោយ​ជាតិ​វិតា​មីននោះ បែរជា​មាន​តម្លៃថោក​ស្ទើ​ពុំគួរ​ឲ្យ​ជឿ ។​

​បើ​តាម​ការ​ត្អូញត្អែរ​ពី​សំណាក់​អ្នក​ដាំ​ល្ពៅ នៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប បានលើកឡើង​ដូចគ្នា​ថា ទោះ​ជា​ពួកគាត់​ខិតខំ​ដាំ​ដំណាំ​រួមផ្សំ ពិសេស​ដំណាំ​ល្ពៅ​តែម្តង ពេល​ប្រមូល​ផល​ម្តងៗ​គឺ​បាន​ច្រើន​គ​គោក ប៉ុន្តែ​ពេល​លក់​ចេញ ហាក់​ពុំ​បាន​ថ្លៃ​ទាល់តែសោះ ហើយ​បើ​យកប្រាក់​មក​ទូទាត់​ជាមួយ​កម្លាំង​ពលកម្ម​វិញ ពិតជា​ទឹកភ្នែក​ជូត​ក្បាលជង្គង់​មិន​ខាន​។​ពួកគាត់​បាន​បញ្ជាក់ថា ល្ពៅ​ឆ្នាំនេះ​បើ​ឈ្មួញ​មក​រក​ទិញ​គឺ​រើស​យក​តែ​ពូជ​ល្ពៅ​ណា​មាន​សាច់​ណែន​ស្អិត​ល្អ​លេខ​១ ដោយ​ឲ្យ​តម្លៃ​ដល់​ពួក​គាត់​ក្នុង​១​គ​ក្រ ត្រឹមតែ​៤០០​រៀល​ប៉ុណ្ណោះ​។​ក្នុងតម្លៃ​ដ៏​ថោក​នេះ​បើ​គាត់​មិន​លក់​ក៏មាន​អ្នកផ្សេង​លក់​ដែរ អីចឹង​មានតែ​បិទ​ភ្នែក​ថ្លឹង​លក់​នឹង​គេ​ក្រែង​បាន​កម្រៃ​ខ្លះ​មក​ទូទាត់​ថ្លៃ​ជី​និង​ថ្លៃ​ពលកម្ម​ទៅ​ចុះ​។​

​ពួកគាត់​បាន​អះអាង​ថា ទោះ​ជា​បន្លែ​ល្ពៅ​ដែល​ជា​កសិផល​ក្នុងស្រុក​លក់ មិន​បាន​ថ្លៃ​ដូច​បន្លែ​នានា​នាំចូល​ពី​ប្រទេស​ជិតខាង​បែប​នេះ​ក្តី​តែ​បន្លែ​ប្រភេទ​ល្ពៅ​ពិតជា​ផ្តល់​នូវ​សារសំខាន់​យ៉ាងច្រើន​សំរាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ផងដែរ ។ ជាង​នេះ បន្លែ​ល្ពៅ​ក្រៅ​ពី​តម្រូវការ​ផ្នែក​អាហារ​មនុស្សលោក ក៏​ត្រូវ​គេ​ចាត់ទុក​ជា​ទន់​មួយ​យ៉ាង​គាប់​ប្រសើរ​ក្នុង​ការកែច្នៃ​ជា​ចំណី​សត្វ​គ្រប់​ប្រភេទ​ទៀតផង ចុះ​ហេតុ​អី្វ​បាន​ជា​បន្លែ​ប្រភេទ​នេះ​គ្មាន​ទី​ផ្សារ​ទៅ​វិញ​។​ម្យ៉ាងទៀត​ការដាំ​ដំណាំ​គ្រប់​ប្រភេទ​ក្នុង​ប្រទេស​កម្ពុជា គឺ​ពុំ​សូវ​បាន​ប្រើប្រាស់ សារជាតិ​គីមី​ដែល​បង្ក​ឲ្យ​រំខាន​ដល់​សុខភាព​នោះទេ ប៉ុន្តែ​មហាជន​ភាគច្រើន​បែរ​ជា​មើលរំលង ហើយ​នាំ​គ្នា​ឲ្យ​តម្លៃ​តែ​របស់​នាំចូល​មកពី​ប្រទេសក្រៅ​ទៅវិញ បែបនេះហើយ​ទើប​កសិផល​ក្នុងស្រុក​គ្មាន​តម្លៃ​និង​គ្មាន​ទីផ្សារ​ដូច​គេ​នោះ​។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​កែវ​ក្រសាំង​ទាំងមូល សំណូមពរ​ដ៏​ទទូច ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា ជួយ​រិះរក​វិធានការ​ណាមួយ ដើម្បី​ជំនួយ​រក​ទីផ្សារ​ក្នុងស្រុក​ឲ្យមាន​លំនឹងដ៏​ជាក់លាក់ សម្រាប់​ឲ្យ​ពួកគាត់​នាំ​យក​កសិផល​ទៅ​ប្រកួតប្រជែង ក៏ដូចជា​ជួយ​ជម្រុញ​ជីវភាព​របស់​ពួកគាត់​ឲ្យ​កាន់តែ​មាន​កម្រិត​ធូរធា​ផងដែរ ៕
​ណា​រិទ្ធ​

 

img20170524a (1) img20170524a (2) img20170524a (3) img20170524a (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.