ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

គ្រោះថ្នាក់​ដែល​មិន​នឹកស្មាន​ដល់​បណ្តាលឲ្យ​ម្ចាស់​បឹង​ហ្កា​ឡូ​ម្នាក់​រងរបួស​ធ្ងន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឲ្យ​ហួសចិត្ត​មួយ បាន​បណ្តាលឲ្យ​ស្ត្រី​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​បឹង​ហ្កា​ឡូ​ក្នុង​រមណីយដ្ឋាន​ឆ្នេរកែប​បានទទួល​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​និង​បង្ក​ឲ្យមាន​ការខូចខា​ត​ម៉ូតូ​យ៉ាង​ដំណំ​ផងដែរ​។​

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃទី​២២​ខែ​ឧសភា ឆ្នាំ​២០១៧​ត្រង់​ចំណុច​ខាងលិច​វិមាន​ឯករាជ ចម្ងាយ​៥០​ម៉ែត្រ នៃ​សង្កាត់​កែប ក្រុង​-​ខេត្ត​កែប រវាង​ម៉ូតូ​C125​និង​រថយន្ត​ដឹក​ដី​ពណ៌​ស​។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​និយាយថា ចំណុច​បង្ក​គ្រោះថ្នាក់​ខាងលើ​គឺជា​ដងផ្លូវ​ដ៏​ធំ​ទូលាយ និង​មាន​សភាព​ស្ងាត់​ដោយ​ពុំ​សូវ​មាន​អ្នកដំណើរ​ណាមួយ​ឆ្លងកាត់​ទៅ​មក​ឡើយ ស្រាប់តែ​មក​កើត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទៅរួច​ដែរ ។

​ប្រភព​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ចេញ​ពី​ផ្លូវលំ ពី​លិច​ទៅ​កើត​នៃ​ផ្នែក​ខាងស្តាំ​បំណង​ជិះ​បន្ត​ទៅមុខ គាប់​ជួន​ក៏​មាន​រថយន្ត​បែន​ដឹក​ដី​បោះពួយ​យ៉ាង​លឿន​មក​ពី​ជើង​ទៅ​ត្បូង ក៏​វាក់​អើ​ុ​គ្នា ទើប​អ្នកបើកបរ​រថយន្ត​ខំ​បួង​ចង្កូត​គេច តែ​គេច​មិន​ផុត​ទើប​អ្នក​បើក​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​ទាំង​កំរោល​បួន​ជ្រុង បណ្តាលឲ្យ​រងរបួស​ធ្ងន់​តែម្តង​។​ដោយឡែក​រថយន្ត​ក៏​ជ្រុល​ទៅ​ធ្លាក់​ក្នុង​រណ្តៅ​លូ​ធ្វើដំណើរ​ទៅ​មុខ​មិន​រួច​ទើប​ម្ចាស់​រថយន្ត​សម្រេចចិត្ត​ដាក់​មេ​ប្រូច​បាត់ស្រមោល​សូន្យ​។​

​សមត្ថកិច្ច​ចរាចរណ៍​ដែល​កំពុង​វាស់វែង​បាន​និយាយថា គ្រោះថ្នាក់​នេះ​វា​ហាក់​មិន​ទំនង ព្រោះ​ការកើតឡើង​នេះ វា​ស្ថិត​ក្នុង​ទីតាំង​មួយ​គ្មាន​មនុស្ស​ណា​ម្នាក់​មក​រំខាន​សោះ ពោល​គឺជា​ចំណុច​ដងផ្លូវ​ទើបតែ​ស្ថាបនា​មាន​ភាព​ធំ​ទូលាយ បែបនេះ​អាច​កើតឡើង​ដោយសារ​តែ​កក្តា​មនុស្ស​ដែល​បាន​បង្កើតឡើង​ដោយ​ខ្វះ​ភាពម្ចាស់ការ​ថែមទាំង​បើកបរ​លឿន ហើយ​មិន​មើល​ឧបសគ្គ​នៅខាងមុខ​។​

​ប៉ូលិស​បានឲ្យដឹង​ទៀតថា ជនរងគ្រោះ​មានឈ្មោះ ស្រី ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជា​ម្ចាស់​បឹង​ហ្កា​ឡូ​ដ៏​ធំ​មួយ​នៅក្នុង​ខេត្ត​កែប គាត់​ជិះ​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ ផលិត​ឆ្នាំ​2016 ពាក់​ស្លាក​លេខ កែប 1A-5201​បាន​រងរបួស​ធ្ងន់​បាក់ជើង​និង​របួស​ដងខ្លួន​ស្ទើ​គ្រប់កន្លែង ពេលនេះ​ត្រូវ​បាន​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដឹក​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពត​ហើយ​។​ចំណែក​ម្ចាស់​រថយន្ត​ដឹក​ដី​គេចខ្លួនបាត់​ឈឹង​តែម្តង​។​

​ក្រោយ​ពី​វាស់វែង មធ្យោបាយ​ពាក់ព័ន្ធ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប​សំរាប់​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕
​ណា​រិទ្ធ​

 

img20170522rr3-(1) img20170522rr3-(2)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.