ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

គណបក្ស​ប្រជាជន​ក្រុង​តំពត បាន​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២១​ខែ​ឧសភា ឆ្នាំ​២០១៧​នេះ​ក្រុមការងារ​គណបក្ស​ប្រជាជន​ក្រុង​កំពត បាន​ធ្វើ​ក្បួន​ដង្ហែ​ឃោសនា​នៅតាម​តំបន់​នានា​ជុំវិញ​បរិវេណ​ខេត្ត ដែល​មាន​សមាជិក​បក្ស​ចំនួន​៣​សង្កាត់​ចូលរួម មាន​សង្កាត់​កំពង់​កណ្តាល សង្កាត់​កំពង់បាយ និង​សង្កាត់​ក្រាំង​អំពិល​។​

​ក្នុងការ​ដង្ហែ​ដែល​មាន​សមាជិក សមាជិកា ចូលរួម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ គេ​បាន​វាយតម្លៃថា ក្នុ​ដំណើរការ​ឃោសនា​នោះ ពិតជា​ទទួល​បាន​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស​ប្តជាពលរដ្ឋ​ដែល​តែងតែ​ជឿរទុកចិត្ត​ទាំងស្រុង​លើ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​នោះ​។​

​នៅ​ព្រឹក​នោះដែរ គេ​ក៏​ឃើញ​វត្តមាន​ថ្នាក់​ដឹកនាំ​សំខាន់ៗ​ក្នុង​ជួរ​គណបក្ស​ប្រជាជន និង​សកម្មជន​គណបក្ស រួមទាំង​សមាជិក​បក្ស បាន​ដង្ហែ​ក្បួន​មកជួបជុំ​គ្នា​នៅ​ចំណុច​រង្វង់​មូល​ទុរេន​នៃ​ខេត្ត​កំពត ទើប​បន្ត​ដង្ហែ​ឆ្ពោះ​ទៅ​ភូមិសាស្ត្រ​នានា​នៃ​បរិវេណ​ក្រុង​ទាំងមូល ដោយ​ប្រើប្រាស់​មធ្យោបាយ​ជា ម៉ូតូ និង​រថយន្ត​រាប់​រយ​គ្រឿង ក្រោម​សម្រែក​ជ័យ​ឃោស គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​។​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​គ្រប់​អាណ​តិ្ត​នឹង​ផ្តល់​នូវ​សុខ សន្តិភាព និង​ការអភិវឌ្ឍន៍​។​

​ក្នុងការ​ដង្ហែ​ក្បួន​ឃោសនា​នេះ​ថ្វី​ត្បិត​ក្រុង​កំពត ជ្រើស​យក​សមាជិក​តែ​៣​សង្កាត់​សោះ គឺ​មាន​អ្នកគាំទ្រ​ដ៏​ច្រើន​លើសលប់​ទៅ​ហើយ ចុះ​ទម្រាំ​ប្រមូល​សមាជិក​បក្ស​ទូទាំង​ខេត្ត​វិញ​ពិតជា​ដងផ្លូវ​នានា​នឹង​ត្រូវ​ស្ទះចរាចរណ៍​មិន​ខាន ។ ក្បួន​ដង្ហែ​ព្រឹក​នេះ ទោះ​ជា​មិន​ដឹង​តួលេខ​ច្បាស់លាស់ ប៉ុន្តែ​អាច​ប៉ាន់ស្មាន​ថា​ពិតជា​មាន​ការចូលរួម​ពី​សមាជិក សមាជិកា ដ៏​ច្រើន​អនេក ដោយ​សង្ឃឹមថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណ​តិ្ត​ទី​៤​ទូទាំង​ខេត្ត​កំពត ពិតជា​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ៕
​ណា​រិទ្ធ​

 

img20170522kep-(1) img20170522kep-(6) img20170522kep-(5) img20170522kep-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.