ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

គណបក្ស​ប្រជាជន​ក្រុង​តំពត បាន​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២១​ខែ​ឧសភា ឆ្នាំ​២០១៧​នេះ​ក្រុមការងារ​គណបក្ស​ប្រជាជន​ក្រុង​កំពត បាន​ធ្វើ​ក្បួន​ដង្ហែ​ឃោសនា​នៅតាម​តំបន់​នានា​ជុំវិញ​បរិវេណ​ខេត្ត ដែល​មាន​សមាជិក​បក្ស​ចំនួន​៣​សង្កាត់​ចូលរួម មាន​សង្កាត់​កំពង់​កណ្តាល សង្កាត់​កំពង់បាយ និង​សង្កាត់​ក្រាំង​អំពិល​។​

​ក្នុងការ​ដង្ហែ​ដែល​មាន​សមាជិក សមាជិកា ចូលរួម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ គេ​បាន​វាយតម្លៃថា ក្នុ​ដំណើរការ​ឃោសនា​នោះ ពិតជា​ទទួល​បាន​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស​ប្តជាពលរដ្ឋ​ដែល​តែងតែ​ជឿរទុកចិត្ត​ទាំងស្រុង​លើ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​នោះ​។​

​នៅ​ព្រឹក​នោះដែរ គេ​ក៏​ឃើញ​វត្តមាន​ថ្នាក់​ដឹកនាំ​សំខាន់ៗ​ក្នុង​ជួរ​គណបក្ស​ប្រជាជន និង​សកម្មជន​គណបក្ស រួមទាំង​សមាជិក​បក្ស បាន​ដង្ហែ​ក្បួន​មកជួបជុំ​គ្នា​នៅ​ចំណុច​រង្វង់​មូល​ទុរេន​នៃ​ខេត្ត​កំពត ទើប​បន្ត​ដង្ហែ​ឆ្ពោះ​ទៅ​ភូមិសាស្ត្រ​នានា​នៃ​បរិវេណ​ក្រុង​ទាំងមូល ដោយ​ប្រើប្រាស់​មធ្យោបាយ​ជា ម៉ូតូ និង​រថយន្ត​រាប់​រយ​គ្រឿង ក្រោម​សម្រែក​ជ័យ​ឃោស គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​។​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​គ្រប់​អាណ​តិ្ត​នឹង​ផ្តល់​នូវ​សុខ សន្តិភាព និង​ការអភិវឌ្ឍន៍​។​

​ក្នុងការ​ដង្ហែ​ក្បួន​ឃោសនា​នេះ​ថ្វី​ត្បិត​ក្រុង​កំពត ជ្រើស​យក​សមាជិក​តែ​៣​សង្កាត់​សោះ គឺ​មាន​អ្នកគាំទ្រ​ដ៏​ច្រើន​លើសលប់​ទៅ​ហើយ ចុះ​ទម្រាំ​ប្រមូល​សមាជិក​បក្ស​ទូទាំង​ខេត្ត​វិញ​ពិតជា​ដងផ្លូវ​នានា​នឹង​ត្រូវ​ស្ទះចរាចរណ៍​មិន​ខាន​។​ក្បួន​ដង្ហែ​ព្រឹក​នេះ ទោះ​ជា​មិន​ដឹង​តួលេខ​ច្បាស់លាស់ ប៉ុន្តែ​អាច​ប៉ាន់ស្មាន​ថា​ពិតជា​មាន​ការចូលរួម​ពី​សមាជិក សមាជិកា ដ៏​ច្រើន​អនេក ដោយ​សង្ឃឹមថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណ​តិ្ត​ទី​៤​ទូទាំង​ខេត្ត​កំពត ពិតជា​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ៕
​ណា​រិទ្ធ​

 

img20170522kampot-(4) img20170522kampot-(2) img20170522kampot-(1) img20170522kep-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.