ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

​ឃាត់ខ្លួន​បុរស​ម្នាក់​បន្ទាប់ពី​រកឃើញ​មាន​លាក់ទុក​សារធាតុ​ញៀន​ក្នុងផ្ទះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពត សហការ​ជាមួយ​កំលាំង​អធិការនគរបាល​ក្រុងកែប ឃាត់​ខ្លួន​យក​ទៅ​សួរនាំ បន្ទាប់ពី​រកឃើញ​មាន​លាក់​ទុក​នូវ​សារធាតុ​ញៀន​នៅក្នុង​ផ្ទះ​របស់​ខ្លួន​។​ជាមួយនឹង​ការឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុតាង​ម្សៅ​ពណ៌​ស​ថ្លា​មួយកញ្ចប់​រួម​នឹង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​មួយចំនួន​។​

​ប្រតិ​ប​តិ្ត​ការ​នេះ​បាន​ធ្វើឡើង​ដោយ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ខាន់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត ទើប​កំលាំង​សមត្ថកិច្ច​ឈាន​ទៅ​ឆែកឆេរ​លំនៅដ្ឋាន​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប នៅវេលា​ម៉ោង ១៤​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១៩​ខែ​ឧសភា ឆ្នាំ​២០១៧ ដោយ​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​និង​ដកហូត​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយកញ្ចប់​និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ផង​ដែរ​។​

​សមត្ថកិច្ច​បាន​ប្រាប់ឲ្យដឹង​ថា ក្នុង​កិច្ច​ប្រតិ​ប​តិ្ត​ការ​នេះ​ក្រោយពី​ឆែកឆេរ​រកឃើញ​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស ទើប​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន ឈ្មោះ ឡាំ បេន ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ​ដែល​រស់នៅ​ទីតាំង​ខាងលើ រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​សាកសួរ​ធ្វើ​កំណត់ហេតុ​។​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ការឈាន​ទៅ​ឆែកឆេរ​លំនៅដ្ឋាន​នេះដែរ បន្ទាប់​ពី​មាន​ការចង្អុលបង្ហាញ ពី​លោក​ឧត្តមសេនីយ៍ទោ អីុង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប និង​ស្ថិត​ក្រោម​ការ​សម្រប​សំ​ម្រួ​លពី​សំណាក់​លោក ខាន់ សុផល ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត ទើប​សមត្ថកិច្ច​ខេត្ត​កំពត​និង​កែប​សហការ​គ្នា​ចេញ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាម​នីតិវិធី​ហើយ ៕ ណា​រិទ្ធ​

img20170520ret-(2) img20170520ret-(1) img20170520ret-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.