ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

​ក្រុមហ៊ុន​ចិន​មក​បើក​អាជីវកម្ម​នៅ​ស្រុក​ខ្មែរ​គួរ​ចេះ​គោរព​សិទ្ធិ​ម្ចាស់ផ្ទះ​ផង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង ៖ មហាជន​ក្នុង​ក្រុង​បាវិត នៃ​ខេត្ត​ស្វាយរៀង នៅ​ពេល​ថ្មីៗ​នេះ បាន​និង​កំពុង​នាំ​គ្នា​រិះគន់​មកលើ​ក្រុមហ៊ុន​របស់​ចិន​ដែល​បាន​មក​បើក​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​បែ​ជា​មិន​គោរព​ម្ចាស់​មាតុភូមិ ដោយសារ​ការ​តាំង​ផ្លាក​យីហោ​បែប​លក្ខណៈ​បរទេស​គឺ​មិន​សរសេរ​ជា​អក្សរ​ខ្មែរ​មួយ​តួ​ឡើយ បណ្តាលឲ្យ​មាន​ប្រតិកម្ម​ដ៏​ពុះកញ្ជ្រោល​ពី​សំណាក់​ប្រជា​ពលរដ្ឋ​តែ​ម្តង​។​

​ចំពោះ​ការសុំច្បាប់​បើក​ធ្វើ​អាជីវកម្ម​នេះ គេ​មិនដឹងថា​ម្ចាស់​ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​សុំ​គោលការណ៍​ត្រឹម​ថ្នាក់​ណា​នោះ​ទេ​ទើប​ហ៊ាន​តាំង​ផ្លាក​យីហោ​សរសេរ​តែ​អក្សរ​បរទេស​បែបនេះ​។​

​យោង​តាម​មតិ​ពី​មជ្ឈដ្ឋាន​នានា​ក៏​បាន​លើ​ល​ឡើង​ស្រដៀង​គ្នា​ថា ធម្មតា​ជនបរទេស​ពិសេស​ជនជាតិ​ចិន​តែម្តង ពេល​ពួកគេ​មករក​ស៊ីនៅ​ស្រុក​ខ្មែរ ហាក់​ពុំ​សូវ​ចេះ​គោរព​កោតក្រែង​ឬ​គោរព​សិទ្ធ​បុគ្គល​ណា​ម្នាក់​ឡើយ ព្រោះ​គេ​សំអាង​លើ​ការទម្លាក់​ទន់រ​កសី​ុ​នៅ​ស្រុក​ខ្មែរ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​។​ម្យ៉ាងទៀត​ជនជាតិ​ចិន​ពេល​បើក​ធ្វើ​អាជីវកម្ម​អី្វ​មូយ​នៅ​ស្រុក​យើង​ច្រើនតែ​កេង​យក​កំលាំង​ពលកម្ម​កម្មករ​ឬ​ដើរ​ខ្សែលើ​ចំពោះ​បុគ្គលិក​ខ្លួនឯង ហើយ​ករណី​នេះ​តែង​កើតឡើង​ជារឿយៗ​ផងដែរ​។​ទន្ទឹម​នឹង​មាន​ភាព​មិន​ប្រក្រតី​កើតឡើង​នេះ មហាជន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តាជួយ​ចុះមក​ត្រួតពិនិត្យ​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន​ចិន​មួយកន្លែង ដែល​មាន​ទីតាំង​នៅ​ជាប់​កា​សី​ុ​ណូ ម៉ុក​បាយ ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នេះ​ផង​។​

​គួររំលឹកថា ក្រុមហ៊ុន​ចិន​ខាងលើ កាល​ពី​សាងសង់​រួចរាល់​ភ្លាមៗ ក៏​បាន​តម្លើង​ប៉ា​យ​(​ផ្លាក​យីហោ​)​ដោយ​សរេសរ​ឈ្មោះ​ជា​អក្សរ​បរទេស​សុទ្ធសាធ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​ចេញ​ប្រតិកម្ម​យ៉ាង​ពុះកញ្ជ្រោល ដោយសារ​ឃើញ​សភាព​មិន​ស្រួល ទើប​បុគ្គលិក​នៅ​ទីនោះ​ក៏​សម្រេច​យក​ក្រណាត់​ក្រហម​មក​បិទ​រុំ ដើម្បី​បំបិទ​ចោល​កុំឲ្យ​មាន​អ្នក​រិះគន់​បន្តទៀត​៕
​ណា​រិទ្ធ​

 

img20170520ret-(1) img20170520ret-(8)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.