ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ ឃាត់​រថយន្ត​បា​ឡែន​១​គ្រឿង​ផ្ទុក​ឈើ​ប្រណីត​ពេញ​ព្រៀប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ រថយន្ត​បា​ឡែន​១​គ្រឿង​ផ្ទុក​ឈើ​ប្រណីត​ពេញ​ព្រៀប ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ បាន​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ចិញ្ចើម​ផ្លូវជាតិរ​បើកទ្វារ​ធ្លាយ​ចេញ​សុទ្ធតែ​ឈើ ប៉ុន្តែ​មិន​បណ្តាលឲ្យ​រងគ្រោះ​ដល់​អាយុជីវិ​តមនុស្ស​នោះទេ​គ្រាន់តែ​របួស​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរយ៉ាដាវ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា រថយន្ត​បា​ឡែន​១​គ្រឿង​ពណ៌​ស អត់​ស្លាក​លេខ ជា​របស់​មេ​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នោះ​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​មកដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ក៏​វាក់​នឹង​រថយន្ត​១​គ្រឿង​នៅ​ពីមុខ​កំពុង​បើកបរ​ស្រប​ទិស​គ្នា​បាន​ជាន់​ហ្វ្រាំង​២-៣​ដង ហើយ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​តែម្តង​។​

​ក្រោយ​កើតហេតុ​គេ​បាន​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​ដឹកនាំ​ដោយ​លោក សុខ មីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ ចុះ​មក​រឹបអូស​យករ​ថយ​ន្ត​ដឹកឈើ​ប្រណីត​ទៅ​ស្នាក់​ការ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​ទៅឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បរកែវ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ព្រៃឈើ​។ បន្ទាប់​ពី​សកម្មភាព​ដឹកឈើ​ត្រូវបាន​ផ្អាក​មួយរយៈ​ដោយសារ​មាន​វត្តមាន​មេបញ្ជាការ​ក្រុម​បង្ក្រាប​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទស​នៅក្នុង​ខេត្ត​រតនគិរី​នេះ​។​

​ប៉ុន្តែ​ក្នុង​រយៈ​ដើម​សប្តាហ៍​នេះ​គេ​សង្កេត​ឃើញ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​កម្រើក​ឡើង​វិញ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មាន​ប្រភេទ​រថយន្ត​សាំ​យ៉ុង កាមរី​បា​ឡែន និង​ឡង់​គ្រីស័រ ធុន​ដ្រា ជាដើម កំពុងតែ​សម្រុក​ដឹកឈើ​ចេញពី​បណ្តា​ស្រុក​មួយចំនួន​ដូចជា​ចេញពី​ខេត្តស្ទឹងត្រែង​ឆ្លងកាត់​ស្រុក​កូន​មុំ ស្រុក​វើន​សៃ  ស្រុក​តា​វែង និង​ស្រុក​អណ្តូង​មាស ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូយ៉ាដាវ និង​ច្រករបៀង​ផ្សេងៗ​ដូចជា​ច្រករបៀង​អូ​សារថី អូរ​ពាម​សា​ថី ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​។ ច្រករបៀង​ភូ​មភិះ និង​ច្រក​ភ្នំ​ក្រហម​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយាដាវ ដែល​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ឈរជើ​ង​ប្រចាំការ​នៅ​ទីនោះ​ស្រាប់​ចំ​អង្គុយ​រាប់​ក្បាល​រថយន្ត​ដាក់​ខែ​ទៀតផង មិន​ដែល​ឈើ​ញ​បង្ក្រាប​ឡើយ​លុះត្រាតែ​រថយន្ត​មាន​បញ្ហា​ខូច ធ្លាក់​ផ្លូវ ឬ​ក្រឡាប់ និង​លោតឆ័ត្រ​ទើប​បង្ក្រាប​យក​ស្នាដៃ​តែម្តង​៕

 

img201705519ret1-(5) img201705519ret1-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.