ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន ចុះ​ណែនាំ និង​ពិនិត្យ​ទំនិញ នៅ​តាម​ទីតាំង​លក់ដូរ​របស់​អាជីវក​រ ក្នុង​ក្រុង​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ សកម្មភាព​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ភូមិ និង​តូប​នានា ក្នុង​ក្រុង​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ​ក្នុង​ផ្សារ និង​នៅតាម​ផ្ទះ​ព្រមទាំង​ទី​តាំ​លក់ដូរ​ផ្សេងៗ​ទៀត ឲ្យ​រៀបចំ កុំ​ដាក់​ទំនិញ​លាយឡំ​គ្នា ហើយ​គ្រប់​អាជីវករ​ទាំងអស់ ត្រូវ​ជ្រើសរើស​រក​ទំនិញ​ណា មាន​គុណភាព​ល្អ​មក​លក់ ដើម្បី​ធានា​គុណភាព​និង​សុវត្ថិភាព​ទំនិញ ។

​បងស្រី គឹម ស្រី​ល័ក្ខ អាយុ ៤៤​ឆ្នាំ ជា​អាជីវករ​លក់​ទំនិញ​នៅក្នុង​ភូមិ​អូរច្រា បាន​គាំទ្រ​ចំពោះ​សកម្មភាព​មន្ត្រី​សាខា​កាំកុងត្រូល ដែល​បាន​ចុះ​មក​ពិនិត្យ និង​ណែនាំ ដល់​អាជីវករ ឲ្យ​ប្រុងប្រយ័ត្ន ចំពោះ​ការទទួល​នាំចូល​ទំនិញ​មក​លក់ នេះ​ក៍​ជាការ​ក្រើនរំលឹក ដល់​ពួកគាត់​ក្នុង​ការប្រកប​របរ​រ​ក​ស៊ី​លក់ដូរ ឲ្យបាន​ត្រឹមត្រូវ​ស្រប​ទៅតាម​ច្បាប់ ។ បងស្រី បាន​បន្តថា​៖​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ បងប្អូន​អាជីវករ បាន​យល់ដឹង​ច្រើន ដោយសារ​កន្លងមក មន្ត្រី​សាខា​កាំកុងត្រូល ចុះ​មក​ពន្យល់​ណែនាំ ឲ្យ​ពិនិត្យមុន​នាំចូល ទាំង​ស្លាក​សញ្ញា កាលបរិច្ឆេទ​ប្រើប្រាស់ ការថែរក្សា​ទុកដាក់ រៀបចំ​ឲ្យបាន​ល្អដល់​អ្នកទិញ​ទៅ​បរិភោគក៍​មាន​សុខភាព មិន​ខាតបង់​ថវិកា​ផងដែរ ។

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បានបញ្ជាក់​ថា​៖​សកម្មភាព​ចុះ​ពិនិត្យ​ទំនិញ​គឺ​ពិតជា​បាន​លើក​កំពស់ ដល់​អ្នកប្រើប្រាស់  និង​ចៀសវាង កុំឲ្យ​ប្រជាពលរដ្ឋ​មកពី​ទី​ជនបទ ទិញ​ទំនិញ​ខូច​គុណភាព និង​គ្មាន​អនាម័យ​នាំឲ្យ​កើត​ជំងឺ​ផ្សេងៗ ។​លោក​បាន​ពន្យល់​ដល់​អ្នក​លក់ និង​អ្នកទិញ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា ដោយ​ខ្លួនឯង​ផង កុំ​ទុកចិត្ត​ឈ្មួញ​ជា​អ្នក​នាំ​ចូល ហើយ​អាជីវករ​ត្រូវ​ដាក់​តាំង​លក់ ផលិតផល​ទំនិញ​ឲ្យមាន​របៀបរៀបរយ ដើម្បី​ថែរក្សា​គុណភាព​ទំនិញ​របស់​យើង និង​សុខភាព​អ្នក​ប្រើប្រាស់​ផង ។
​ជាមួយគ្នានេះ​ដែរ​លោក​ក៍​បាន​សំណូមពរ ដល់​អ្នក​ទិញ​ទៅ​បរិភោគ មុន​ពេល​ទិញ ត្រូវ​ពិនិត្យ​នូវ​ស្លាក់​សញ្ញា និង​កាលបរិច្ឆេទ​ប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវ​ផង ហើយ​ជ្រើសរើស​យក​ទំនិញ​ណា ដែល​វេច​ខ្ចាប់ បាន​ល្អ​ឬ​ចំណីអាហា​រណា ដែល​មាន​អនាម័យ មាន​គុណភាព ទាំងអស់គ្នា និង​កុំឲ្យ​ខាត​បង់​ថវិកា​ផង​ដែរ ។​

​ក្នុង​ការចុះពិនិត្យ​ទំនិញ និង​ណែនាំ​ដល់​អាជីវករ មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​រកឃើញ​ទំនិញ​ខូច​គុណភាព​មួយចំនួន ព្រមទាំង​ដកហូត​រួមមាន​៖​ទឹកក្រូច​ដប​ជ័រ​៦១​ដប​, មី​ចានជ័រ​០៣​ចាន​ជ័រ ,​ទឹក​សណ្តែក​ប្រអប់​៤៧​ប្រអប់​,​ទឹកក្រូច​ស្មា​ដប​ជ័រ​១០​ដប ,​នំ​ស្រួយ​១២​កញ្ចប់​ធំ ស្មើ​និង​២៧៥ កញ្ចាប់​តូច ព្រម​ទាំង​ទំនិញ​មួយចំនួនទៀត យក​មក​រក្សាទុក​នៅ​ស្នាក់ការ​កាំកុងត្រូល ដើម្បី​ចាត់ចែង​តាម​និតិ​វិធី ៕
​ដោយ ៖ សេង សុវណ្ណារិទ្ធ​

 

camcontrol0517-(3) camcontrol0517-(2) camcontrol0517-(1) camcontrol0517-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.