ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

​អាជ្ញាធរ​ខេត្ត​កែប​ដឹកនាំ​មន្ត្រី​ធ្វើ​ពិធី​ពិសាខបូជា​នៅ​នៅ​វត្ត​សត្ថា​ធម្ម​វិហារ​(​ភ្នំ​ពោន​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី​១០​ខែ​ឧសភា ឆ្នាំ​២០១៧ បាន​ដឹកនាំ​មន្ត្រីរាជកា​ក្រោម​ឱវាទ ដើម្បី​ធ្វើ​ពិធី​ពិសាខបូជា​ស្ថិត​ក្នុង​វត្ត​សត្ថា​ធម្ម​វិហារ​(​ភ្នំ​ពោន​)​នៃ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ក្រោម​ការឧបត្ថម្ភ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កែប និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ព្រមទាំង​មាន​ការចូលរួម​បរិច្ចាក​ជា​សម្ភារៈ​មួយចំនួន​ដូចជា​ភេសជ្ជៈ​ពី​ក្រុមហ៊ុន កា​សុីណូ​សាន់ដេ ក្នុង​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ផងដែរ​។​

​ជាមួយនឹង​ការចូលរួម​ដ៏​សកម្ម​ក្នុង​វិស័យ​សាសនា​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​បញ្ជាក់​ទៅ​កាន់​ពុទ្ធបរិស័ទ​យ៉ាង​ដូច្នេះ​ថា ប្រវត្តិសាស្ត្រ​និង​បទពិសោធន៍​កន្លងមក​បាន​បង្ហាញឲ្យឃើញថា វត្ត​អារាម​និង​ព្រះសង្ឃ​មាន​តួនាទី​មួយ​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការកសាង​សង្គមជាតិ​ប្រដោយ​ចីរភាព​និង​សម្រាប់កា​រ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ផងដែរ​។​លើសពីនេះទៅទៀត​វិស័យ​ព្រះពុទ្ធ​សាសនា​ក៏​មាន​តួនាទី​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុង​ការអប់រំ សីលធម៌ ចរិយា​ធម៌​ក្នុង​ស្រទាប់​ប្រជ​ស​ពលរដ្ឋ​ទូទៅ យុវវ័យ​និង​សង្គម​ទាំងមូល​ទៀតផង ។ រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចែង​ថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ក្នុងន័យនេះ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យមាន​ភា​ព​រីកចម្រើន​ជា​បន្តបន្ទាប់​និង​កំពុង​បន្ត​នូវ​សកម្មភាព​ដ៏​ប្រពៃ​នេះ​រហូតមកដល់​សព្វថ្ងៃ ដើម្បី​លើកកម្ពស់​ការគោរព​ប្រណិប័តន៍ ការស្រឡាញ់​រាប់អាន ការយោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវចិត្ត នៅក្នុង​ជួរ​ព្រះសង្ឃ​ក៏​ដូចជា​ពុទ្ធបរិស័ទ​ទាំងអស់​។​

​ជាមួយគ្នានេះ រាជរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នៅតែ​បន្ត​ការពារ ការគោរព និង​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ដើម្បី​ជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល​នៃ​ពុទ្ធសាសនា​បាន​ជ្រួតជ្រាប​កាន់តែ​ជ្រៅ​ទៅក្នុង​ក្រអៅបេះដូង​ខ្មែរ​គ្រប់ៗ​រូប​និង​ស្ថិតស្ថេរ​គង់វង្ស​ជា​អមតៈ ស្រប​តាម​បាវចនា​”​ជាតិ សាសនា ព្រះមហាក្សត្រ​”​។​

​ក្នុងឱកាស​នោះ​ដែរ ក្រៅ​ពី​រៀបចំ​ពិធី​ពិសាខបូជា​អាជ្ញាធរខេត្ត​ក៏​បាន​ធ្វើ​ពិធី​សុំ​សេចក្តីសុខ​ចម្រើន​នៅមុខ​អាស្រម លោកជំទាវ ផ្កាយព្រឹក​ផងដែរ​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​១១​ខែ ឆ្នាំ​ដដែល លោក​កែន សត្ថា អភិបាលខេត្ត រួម​នឹង​មន្ត្រីរាជការ​ទូទាំង​ខេត្ត កងកំលាំងប្រដាប់អាវុធ​គ្រប់​អង្គភាព អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​រួបរួម​គ្នា រាប់​បាត​ព្រះសង្ឃ​ចំនួន​៨២​អង្គ ស្ថិត​នៅ​វត្ត​សត្ថា​ធម្ម​វិហារ​(​ភ្នំ​ពោន​) ។ ក្នុងនោះដែរ លោក​អភិបាលខេត្ត ក៏​បាន​ស្ងើចសរសើរ​ដល់​គ្រប់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​និង​ពុទ្ធបរិស័ទ​ដែល​បាន​ចូលរួម​ដ៏​ច្រើន​កុះករ ពិសេស​លោក​ឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប ដែល​បាន​បរិច្ចាក​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​១០០០​ដុល្លា​អាមេរិក ក្នុង​ការជួយ​កសាង​វត្ត​អារាម​នេះ​ផង​ដែរ ៕
​ណា​រិទ្ធ​

 

img20170512kensatha-(5) img20170512kensatha-(4) img20170512kensatha-(3) img20170512kensatha-(2) img20170512kensatha-(1) img20170512kensatha-(6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.