ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​សមត្ថកិច្ច​បើកដៃ​អោយ​ផ្ទះ​ខារ៉ាអូខេ ៥ កន្លែង​ពង្វក់​សិស្ស និង​រំខាន​ម្លេង​ដល់​ដំណេក​អ្នកជិតខា​ង​

​សមត្ថកិច្ច​បើកដៃ​អោយ​ផ្ទះ​ខារ៉ាអូខេ ៥ កន្លែង​ពង្វក់​សិស្ស និង​រំខាន​ម្លេង​ដល់​ដំណេក​អ្នកជិតខា​ង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ សមត្ថកិច្ច​នគរបាល​ក្រុង​បាត់ដំបង រង​ការរិះគន់​ថា​ទទួល​ប្រាក់​ប្រចាំខែ មិន​បង្ក្រាប​បើកដៃ​អោយ​ផ្ទះ​ខារ៉ាអូខេ​ឥត​ច្បាប់​៥​កន្លែង នៅ​ខាងលិច​វិទ្យាល័​យនេត​យ៉ង់ ២០០ ម៉ែត្រ ស្ថិត​នៅ​ចំណុច​ក្រុមទី​៤ ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់​ដំ​ប អោយ​ភ្ញៀវ​អាយុ​ក្រោម​១៨​ឆ្នាំ និង​ពង្វក់​សិស្សសាលា​ចូល​ច្រៀង​រំខាន​ការរៀនសូត្រ ព្រមទាំង បង្ក​សម្លេង​រំពង​រំខាន​ដល់​ដំណេក​អ្នកជិតខាង​។​    ​

​ការចុះ​បង្ក្រាប​កាល​ម៉ោង ៣ រសៀល​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៥ គ្រាន់​ជា​ការ​កត់​ឈ្មោះ​ម្ចាស់​ហាង​ខារ៉ាអូខេ ដើម្បី​បង់​ប្រាក់​ប្រចាំខែ​ជូន​សមត្ថកិច្ច មិនបាន​៣​ថ្ងៃ​ផង ហាង​ខារ៉ាអូខេ​ទាំងនេះ បាន​បើក​វិញ​យ៉ាង​អនាធិបតេយ្យ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅតែមាន ។​

​ទីតាំង​ផ្ទះ​ខារ៉ាអូខេ​ទាំង ៥ កន្លែង​ដែល​មាន​ខ្នងបង្អែក​សមត្ថកិច្ច​នគ​របាល​ក្រុង និង​កូនចៅ​ជា​មន្ត្រី​សាលាក្រុង​បាត់ដំបង​មាន ៖ ទី​១ ឈ្មោះ ចាន់ ស្រី​ទូច ភេទ​ស្រី អាយុ ៨១ ឆ្នាំ ។ ទី​២ ឈ្មោះ ពៅ គឹម​សៀន ភេទ​ស្រី​អាយុ ៤៧ ឆ្នាំ​(​ប្តី​ឈ្មោះ វាំន់ សុ​ឃិន​) ។ ទី​៣​ឈ្មោះ​ជា​សុឃឿន​ភេទ​ប្រុស​អាយុ​៧២​ឆ្នាំ​។ ទី​៤​ឈ្មោះ ទី ហ៊ាង ភេទ​ស្រី​អាយុ ៥៤ ឆ្នាំ ។ ទី​៥ ឈ្មោះ ភិន ឆោម ភេទ​ស្រី​អាយុ ៤៧ ឆ្នាំ​(​យីហោ​ឆៃ​ណា​)​។​

​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​អោយ​ដឹង​ផ្ទះ​ខារ៉ាអូខេ​ចំនួន ៥ កន្លែង​បាន​បើក​អោយ​សិស្សសាលា​ប្រុស​ស្រី​ចូល​ច្រៀង តាំងពី​ព្រឹក​ព្រលឹម​ដល់​ម៉ោង​១២​យប់ ដោយ​សិស្ស​ទាំង​ភ្លេច​ការរៀនសូត្រ​ចំណែក​ឪពុកម្តាយ បានដឹង​ត្រឹមតែ​កូន​ទៅ​សាលារៀន មិន​បានដឹងថា កូន​មក​ចូល​ច្រៀង​បែបនេះ​ដែរ ។ ពេល​អ្នកជិតខាង​ប្រាប់​ទៅ​ម្ចាស់ផ្ទះ​ខារ៉ាអូខេ​ទាំងនោះ អោយ​បន្ថយ​សម្លេង​នៅពេល​រំលង​អធ្រាត​យ៉ាងណា ក៏​ដោយ​ពួកគេ​មិន​បន្ថយ​សម្លេង​ឡើយ ព្រោះ​ម្ចាស់​ហាង​ខ្លះ​មាន​កូន​ជា​មន្ត្រី​សាលាក្រុង​បាត់ដំបង និង​អ្នកខ្លះ​អាង​បង់ប្រាក់​ជូន​សមត្ថកិច្ច ។​

​ជា​ការពិត​ណាស់ កាល​ម៉ោង​១៥​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ពេល​អ្នកយក​ព័ត៌មាន​ឈរ​ថត​នៅមុខ​ផ្ទះ​ខារ៉ាអូខេ​នោះ ម្ចាស់ផ្ទះ​បាន​ទាញ​ប៉ែល​រក​វ៉ៃ​អ្នកយក​ព័ត​មាន​ទៀត​ផង​នេះ ក៏​ស​បញ្ជាក់ថា ម្ចាស់ផ្ទះ​នេះ​ពិតជា​មាន​កូនចៅ​ជា​មន្ត្រី​សាលាក្រុង​បាត់ដំបង​មែន ។ ពេល​អ្នកយក​ព័ត៌មាន​សុំ​កិច្ច​អន្តរាគមន៍​ពី​នគរបាល​ក្រុង​និង​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល​ពួកគេ​ថា​ជាប់រវល់ ។ ពេល​អ្នកសារព័ត៌មាន​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង រូបលោក​បាន​បញ្ជា​មក​នគរបាល​ក្រុង​បាត់ដំបង ប៉ុន្តែ​ក្រុម​នគរបាល​នេះ ពន្យា​ពេល​រហូតដល់​ម៉ោង​១៧​ថ្ងៃ​ដដែល ទើប​នាំ​កម្លាំង​ទៅ​ចំណុច​ផ្ទះ​ខារ៉ាអូខេ​នោះ គឺ​កូន​សិស្សសាលា និង​អ្នក​ចូល​ច្រៀង​ចេញទៅ​ផ្ទះ​អស់ ៕

2015_02_15b (2) 2015_02_15b 2015_02_15b (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.