ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

នគរបាល​ខេត្តព្រះវិហារ​ឃាត់ខ្លួន អ្នកកាសែត​ម្នាក់​ពី​បទ​ជម្រិត​ទារប្រាក់​ពី​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​

នគរបាល​ខេត្តព្រះវិហារ​ឃាត់ខ្លួន អ្នកកាសែត​ម្នាក់​ពី​បទ​ជម្រិត​ទារប្រាក់​ពី​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះវិហារ​ ៖ កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះ វិហារ បាន​ធ្វើ​ការឃាត់ខ្លួន​អ្នកកាសែត​ម្នាក់​ដោយ​យោង​តាម​បណ្តឹង​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ ប្តឹង​ពាក់ព័ន្ធ​នឹង ករណី​ជម្រិត​ទារប្រាក់​ចំនួន​៥០​ម៉ឺន​រៀល ។​

​លោក​វរៈសេនីយ៍ត្រី ខាត់ ហ៊ុន នាយការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការដ្ឋាន​ខេត្ត ព្រះវិហារ​បាន​ប្រាប់​អ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​១១ កុម្ភៈ​នេះ​ឱ្យដឹងថា ដោយយោង​តាម​ពាក្យ បណ្តឹង​របស់​ឈ្មោះ ឈាង ម៉ៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​បាក់ កាំ ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​ប្តឹង​ពី​ឈ្មោះ ទិ​ត្យ ស្រ៊ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​អ្នកសារព័ត៌មាន អា​កាប៉េ​ស្នាក់នៅ​ភូមិ​ស្ថាពរ សង្កាត់​ប៉ាល​បាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ ថា​បាន​ជម្រិត​ទារប្រាក់​ខ្លួន ចំនួន​៥០​ម៉ឺន​រៀល កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លងទៅនេះ ។​

​លោក ខាត់ ហ៊ុន បន្តថា​ក្រោយ​ពី​ទទួលបាន​បណ្តឹង​ពី​ឈ្មោះ ឈាង ម៉ៅ សមត្ថកិច្ច​ក៏​បាន​ស៊ើបអង្កេត​រកឃើញ​ថា​ឈ្មោះ ទិ​ត្យ ស្រ៊ បាន​ទទួល​លុយ​ពី​ឈ្មោះ ឈាង ម៉ៅ ចំនួន​១០០​ដុល្លារ និង​លុយ​ខ្មែរ ១០ ម៉ឺន​រៀល នៅ​ចំណុច​ភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​កោះហៅ​ឈ្មោះ ទិ​ត្យ ស្រ៊ មក​ធ្វើ​ការសាកសួរ​នៅ​ស្នងការដ្ឋាន​ខត្ត​ព្រះវិហារ នឹង​ឃាត់ខ្លួន​តែម្តង​រួមទាំង​វត្ថុតាង​លុយ​ដុល្លារ​ចំនួន​១០០​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន​១០​ម៉ឺន​រៀល​ផងដែរ ។​
​ឈ្មោះ​ឈាង​ម៉ៅ​ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​រកស៊ី​ឈើ​មាន​អ្នកកាង​នៅ​ពីក្រោយ​ខ្នង​និង​ជា​ដើមបណ្តឹង​បានឱ្យដឹង​ថា​ឈ្មោះ ទិ​ត្យ ស្រ៊ ជា​អ្នកកាសែត​អា​ការប៉េ​បាន​ជម្រិត​ទារ​ប្រាក់​របស់​ខ្លួន​លើក​ទី​១​ចំនួន​៥០​ម៉ឺន​រៀល នៅ​ថ្ងៃ​ទី​៧​កុម្ភៈ​នេះ ខណៈ​ដែល​ខ្លួន​បាន​ដឹក​ឈើ​ចេញពី​ស្រុក​សង្គម​ថ្មី លើក​ទី​២ បាន​ជម្រិត​ទារប្រាក់​ខ្លួន​៥០​ម៉ឺន​រៀល​ទៀត បន្ទាប់មក​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លងទៅនេះ ឈ្មោះ ទិ​ត្យ ស្រ៊ ក៏​បាន​ទូរស័ព្ទ​ទារប្រាក់​ចំនួន​១​លាន​រៀល​ទៀត តែ​ខ្លួន​សុំ​ត្រឹម​៥០​ម៉ឺន​រៀល ហើយ​ឈ្មោះ​ទិត្យ ស្រ៊ ក៏​ព្រម​ទទួល ។​

​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​នេះ​ដែរ ឈ្មោះ ទិ​ត្យ ស្រ៊ ប្រាប់​អ្នកសារព័ត៌មាន​ថា កាលពីដើម​ខែ​កុម្ភៈ​នេះ ខ្លួន នឹង​ឈ្មោះ ឈឿង ចាន់ ភេទ​ប្រុស ជា​អ្នកសារព័ត៌មាន​ទូរទស្សន៍​អប្សរា​ប្រចាំ​ខេត្ត​ព្រះវិហារ បាន​ចុះ​ទៅ​ស្រុក​សង្គម​ថ្មី​យក​ព័ត៌មាន​បទល្មើស​ព្រៃឈើ ពេល​ខ្លួន​បាន​ទៅ​ដល់​ស្រុក​សង្គម​ថ្មី​នៅពេល​យប់ ខ្លួន​ក៏​បាន​ជួប​នឹង​រថយន្ត​ដឹកឈើ​មួយគ្រឿង​ម៉ាក កូរ៉េ ចំណុះ​៥​តោន ដឹកឈើ​ចូល​បន្ទាយ​អាវុធហត្ថ​ស្រុក​សង្គម​ថ្មី ពេលនោះ​ខ្លួន ព្រមទាំង​ឈ្មោះ ឈឿង ចាន់ ក៏​បាន​ចុះ​ទៅ​មើល​ឈើ ក្រោយមក​ខ្លួន​ក៏​ត្រឡប់​ឡើង​រថយន្ត​វិញ ក៏​ស្រាប់តែ​មាន​មនុស្ស​ប្រុស​ម្នាក់​ដើរ​មក​ជួប​ឈ្មោះ ឈឿង ចាន់ និយាយ​រឿង​អ្វី​ខ្លួន​មិនដឹង​នោះ​ទេ ក្រោយមក​បាន​ប្រហែល​២​ទៅ​៣​ថ្ងៃ​ស្រាប់តែ​ឈ្មោះ ឈឿង ចាន់ បាន​យក​ប្រាក់​មួយ​ចំនួន​មកឱ្យ ថា​ជា​លុយ​សម្រាប់​ចាក់​ប្រេងសាំង ក្រោយមក​ឈ្មោះ ឈឿង ចាន់ រួច​ក៏​ដើរចេញ​ទៅ ។​

​មកដល់ពេលនេះ សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​កសាង​សំណុំរឿង បញ្ជូន​អ្នកកាសែត​ខាងលើ ទៅ​សាលាដំបូង​ខេត្ត​ព្រះវិហារ​ដើម្បី​ដាក់ទោស​ទាន់ ។ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ចាប់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ ដែល​ជា​ឈ្មួញ​ឈើ​ឡើយ​។​បើ​យោង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​អ្នក​សូក​និង​អ្នកទទួល​គឺ​មាន​ទោស​ដូចគ្នា យោង​ច្បាប់​ព្រៃឈើ​មាត្រា​៩៨​ឈ្មួញ​ឈើ​លោក ឈាង ម៉ៅ គួរ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ព្រៃឈើ​។​

​ជុំវិញ​ការចោទប្រកាន់​នេះដែរ ឈ្មោះ ទិ​ត្យ ស្រ៊ ក៏​បាន​បដិសេធ​ទាំងស្រុង​ពី​ការចោទប្រកាន់រ បស់​ដើមបណ្តឹង​ឈ្មោះ ឈាង ម៉ៅ ជា​ឈ្មួញ​ឈើ​នោះ ថា ខ្លួន​មិន​ដែល​បាន​ទទួល​លុយ ពី​ឈ្មោះ ឈាង ម៉ៅ នោះឡើយ ៕

kaset_prasvihear

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.