ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង​បាន​និយាយថា​បើ​ឃុំ​ស្រះ​រាំង​ឈ្នះឆ្នោត ឃុំ សង្កាត់​នៅ​ថ្ងៃ​ខាង​មុខ​លោក​និង​ជួយ​កសាង​ឃុំ​នេះ​ទ្វេរ​ដង​បន្ថែមទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖  ​ថ្លែង​ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​វត្ត​ស្រះ​រាំង ក្នុងភូមិ​ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិនា ឆ្នាំ​២០១៧ ឯកឧត្តម បាល់ សំអឿន​សមាជិក​រដ្ឋសភា ប្រចាំ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា អាណត្តិ​បោះឆ្នោត ឃុំ សង្កាត់ នៅពេល​ខាងមុខ​នេះ​បើ​ឃុំ​ស្រះ​រាំង ឈ្នះឆ្នោត ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង​និង​ខិតខំ​ជួយ​ឃុំ​ស្រះ​រាំង​នេះ​ឲ្យ​រីកចំរើន​ទ្វេរ​ដង​បន្តទៀត ។​

​ពិធី​សំណេះសំណាល​នោះ​មាន​ការចូលរួម ឯកឧត្តម អន ស៊ុំ សមាជិក​សភា​ប្រចាំ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ឱ បូ​រិន្ទ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង​និង​ប្រជាពលរដ្ឋ​ជាង​២០០​នាក់ បាន​ចូលរួម​ផងដែរ ។ ឯកឧត្តម ប៉ាល់ សំអឿន បាន​មានប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល​នេះ​ថា នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ គឺជា​ថ្ងៃ​បោះឆ្នោត ឃុំ សង្កាត់ ហើយ​ថ្ងៃនោះ​ហើយ​មេឃុំ​ស្រះ​រាំង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ចុះ​ឲ្យដល់​មូលដ្ឋាន​ភូមិ​ប្រជាពល​រដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត តើ​គាត់​ចង់បាន​អ្វី​ខ្លះ​ពី​ថ្នាក់ដឹកនាំ​ឃុំ ។

​បញ្ហាសំខាន់ៗ​រួមមាន បញ្ហា​ទឹក​ធ្វើស្រែ បញ្ហា​ប្រើប្រាស់​ថ្នល់​លំ​ឲ្យ​ល្អ​នៅ​តាម​ភូមិ ភ្លើង​អគ្គីសនី មន្ទីរពេទ្យ​ជា​ដើម ។ ក្នុងនោះ លោក ដួង ពែ​ក មេឃុំ​ស្រះ​រាំ​ង​បាន​មានប្រសាសន៍ថា ក្នុង​ឃុំ​ស្រះ​រាំង​កន្លងមក​មាន​ការ​រីកចំរើន​និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ស្រះ​រាំង​ទាំងមូល​មាន​ការពេញចិត្ត​យ៉ាងខ្លាំង​ដោយសារតែ​មាន ឯកឧត្តម ឱ បូ​រិន្ទ ចុះ​ជួយ​កសាង​ដូចជា​ធ្វើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម  ស្តា​អូរ  ស្តារ​ប្រឡាយ ធ្វើ​សំណង់​ស្ទាក់​ទឹក ជួយ​សាងសង់​អាគារ​សិក្សា​អនុវិទ្យាល័យ​ថ្មី​១២​បន្ទប់ ជួយ​ធ្វើ​ការឧបត្ថម្ភ ដល់​ជនក្រីក្រ និង​ចាស់ជរា គ្មាន​ទីពឹង បង្កើន​កំលាំង​ការពារ​ភូមិ ឃុំ​មាន​សុ​វត្តិភាព ផ្សព្វផ្សាយ​ច្បាប់​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ និង​បង្កើត​ប៉ុស្តិ៍​យាម​នៅ​តាម​ភូមិ បណ្តុះបណ្តាល​វិជ្ជា​វិវៈ​ដល់​ស្ត្រី បាន​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន ក្នុងភូមិ​បាន​ជោគជ័យ ចុះ​អប់រំ​អំពី​សិទ្ធ​បុរស​និង​ស្ត្រី​។​លោក​ដួង ពែ​ក បាន​បញ្ជាក់ទៀតថា​ឯកឧត្តម ឱ បូ​រិន្ទ បាន​ស្តារ​ជីក​ស្រះ អណ្តូងទឹក​និង​ការដោះស្រាយ​ទឹក​តាម​មធ្យោបាយ​នៅតាម​ភូមិ​ដែល​មិន​មាន​ប្រភពទឹក​គ្រប់គ្រាន់​ជូន​ប្រជាពលរដ្ឋ ។​

​ចំណែក អគ្គីសនី​វិញ ( ត ) ចូលដល់​៩​ភូមិ​ក្នុង​ឃុំ​ស្រះ​រាំង​ហើយ​មាន​តម្លៃថោក ចំណែក​សេវា​ចុះ​បញ្ជីកំណើត ចុះបញ្ជី​អាពាហ៍ពិពាហ៍ និង​ចុះឈ្មោះ​បញ្ជី​មរណៈភាព ការ​ផ្តល់​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ មិន​យកកំ​រ៉ៃ​នោះទេ ។ ពិសេស​គឺ​បញ្ហា​ស្រូវ​ដែល​ប្រជាកសិករ​ធ្វើបាន​ហើយ​គ្មាន​ទីផ្សារ ស្រូវ​ធ្លាក់​ចុះថោក​យ៉ាងកំហុក​ស្រេច​តែ​ឈ្មួញ​ឲ្យ​តម្លៃ​ធ្វើឲ្យ​អ្នកស្រែ​មួយចំនួន​ខាតចុងខាតដើ​ម​ជំពាក់​លុយ​ធនាគារ លោក​បាន​ជួយ​រក​ទីផ្សារ​លក់​ស្រូវ​ជូន​ប្រជាពលរដ្ឋ​កុំឲ្យ​ឈ្មួញ​ធ្វើការ​បង្អាប់តម្លៃ​ស្រូវខ្លាំង​ពេក​ទៀតផង ។​

​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម នាំគ្នា​ប្តេជ្ញាចិត្ត​ថា នឹ ង​ខិតខំ​យក​ឈ្នះ​ក្នុង​ការបោះឆ្នោត ឃុំ សង្កាត់​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ឲ្យ​ទាល់តែ​បាន ព្រោះ​សំអាងថា កន្លងមក​មាន​ឯកឧត្តម ឱ បូ​រិន្ទ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង ឯកឧត្តម បាន​ខិតខំ​ជួយ​កសាង​សមិទ្ធិផល​យ៉ាង​ច្រើន​មិន​អាច​គណនា​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​ជឿ​ទុកចិត្តបា​ន​. ការបោះឆ្នោត​ជ្រើសរើស មេឃុំ ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ មាន​១៦​រូប មក​ពី​ចំនួន​៩​ភូមិ មាន​ប្រជាពលរដ្ឋ​ចូល​បោះឆ្នោត​ចំនួន​៦៥៤​នាក់ ហើយ​អ្នក​ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​នោះ​មាន​ចំនួន​២.៥៨៣​នាក់​ស្រី​១.៤១៨​នាក់ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​រួមមាន​១.៩០៥​នាក់ ស្រី​១.០៧២​នាក់ នៅក្នុង​នៅក្នុង​ឃុំ​ស្រះ​រាំង ៕

 

IMG-20170316-WA0009 IMG-20170316-WA0012 IMG-20170316-WA0011 IMG-20170316-WA0010

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.