ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

ម៉េង ធី មេ​ឈ្មួញ​ដុះ​ស្លែ ប្រើ​ឡាន​ស្បែក ខម ដឹក​ឈើ​ខុសច្បាប់ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

ម៉េង ធី មេ​ឈ្មួញ​ដុះ​ស្លែ ប្រើ​ឡាន​ស្បែក ខម ដឹក​ឈើ​ខុសច្បាប់ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ក្រចេះ ៖ រថយន្ត​ដឹកឈើ ម៉ាក COLORADO មួយគ្រឿង ពាក់​ស្លាក​លេខ ខ​.​ម 2-1093 ត្រូវបាន​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ កម្លាំង​គណបញ្ជាការ​ឯកភាព ស្រុក​ព្រែក​ប្រសព្វ បាន​បង្ក្រាប កាលពី​វេលា​ម៉ោង ៩​យប់ ថ្ងៃទី​០៤​ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិរ​កា​ធំ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ។​

​ក្នុង​ការបង្ក្រាប​នេះ សមត្ថកិច្ច​ពាន ឃាត់ខ្លួន​មេ​ឈ្មួញ រកស៊ី​ដឹក​ជញ្ជូន​ឈើ ដុះ​ស្លែ​មាន​ខ្នង​ក្រាស់ ម្នាក់​ដែល​ឭ​ថា ជា​សាច់ឈាម​មន្ត្រី​អ្នក​អន្ទ្រើស​ថែមទៀត​ផង​ឈ្មោះ ម៉េង ធី ។

​គួរបញ្ជាក់​ថា ឈ្មោះ ម៉េង ធី ត្រូវបាន​គេ​ដឹងថា ជា​សាច់ញាតិ របស់​អ្នកធំ​ក្នុង​ខេត្ត​ម្នាក់ ដូច្នេះហើយ​ទើប​ឈ្មោះ ម៉េង ធី ហ៊ាន​ប្រើប្រាស់ រថយន្ត​របស់​ខ្លួន ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ទៅ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ដោយ​មិន​មាន​សមត្ថកិច្ច​ណា ហ៊ាន​បង្ក្រាប​ឡើយ​។ ក្រោយពេល​ឃាត់ខ្លួន មេ​ឈ្មួញ ឈ្មោះ ម៉េង ធី ត្រូវបាន​បញ្ជូន​ទៅកាន់ ទីបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ក្រចេះ ដោយឡែក​រថយន្ត និង​ឈើប្រណិត ប្រភេទ​ធ្នង់ ជាង ១​ម៉ែត្រគូប ត្រូវបាន​រក្សា​ទុក នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ ដើម្បី​រង់ចាំ សុំ​យោបល់​សម្រេច ពី​ថ្នាក់លើ ។​

​ក្រុមមន្ត្រី​បាន​បញ្ជាក់ថា កម្លាំង​ចម្រុះ​បាន​ចុះ​ធ្វើការ ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ ល្មើស​ច្បាប់​ខាងលើ ខណៈ​ក្រុម​ឈ្មួញ ដឹក​តាម​ផ្លូវលំ​មួយ​ខ្សែ តាម​បណ្តោយ​មាត់ទន្លេ ចេញពី​តំបន់​ព្រៃ​ឡង់ និង តំបន់​មួយចំនួន​ទៀត ក្បែរ​ក្រុមហ៊ុន​កូរ៉េ ដើម្បី​ធ្វើ​ការនាំចេញ ទៅ​លក់​នៅ​ប្រទេស វៀតណាម តាម​ច្រករបៀង​មួយចំនួន ក្នុង​ស្រុក​មេមត់ និង​ឃាត់​អ្នកបើកបរ ជា​ឈ្មួញ​រកស៊ី​ឈើ ម្នាក់​ផង​ដែរ ៕

mengthy (2) mengthy (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.