ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ត​រតនគិរី ព្រះ​ចុះបង្ក្រាប​សិប្បកម្ម​ឥត​ច្បាប់​មួយ​កន្លែង​

​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ត​រតនគិរី ព្រះ​ចុះបង្ក្រាប​សិប្បកម្ម​ឥត​ច្បាប់​មួយ​កន្លែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរីៈ សមត្ថកិច្ច​ចម្រុះ​រួមមាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ក្រសួង កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ​បាន​ចុះបង្ក្រាប​រោង​សិប្បកម្ម​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​១ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។  ប្រតិបត្តិការ​ចុះ​បង្ក្រាប​រោង​សិប្បកម្ម​នេះ​ដែរ​ដឹកនាំ​ដោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ត​រតនគិរី​។​

​សាក្សី​ដែល​មាន​លំនៅដ្ឋាន​ក្បែរ​រោង​សិប្បកម្ម​នេះ​ប្រាប់ឲ្យដឹង​ថា កន្លែង​បើក​ធ្វើ​អាជីវកម្ម​នេះ​មាន​រយៈពេល​ប្រមាណ​ជិត​មួយ​ឆ្នាំ​មកហើយ ដោយ​ទទួល​ស៊ីឈ្នួល​កែច្នៃ​ឈើ​ធ្វើ​គ្រឿង​សង្ហា​រឹម​និង​ថូ​ផ្កា ដែល ភាគច្រើន​ជា​ឈើ​របស់​មន្ត្រី​ថ្នាក់​ធំៗ​ក្នុង​ខេត្ត​រតនគិរី ហើយ​ម្ចាស់​រោង​សិប្បកម្ម​នេះ​មានឈ្មោះ​ចាន់ ណេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​។

​បើ​តាម​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ​ប្រាប់ឲ្យដឹង​ថា  រោង​សិប្បកម្ម​នេះ​បើក​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ​ដូចជា​ដំឡើង​ម៉ាស៊ីន​តាប ម៉ា​ស៊ី​ឈូស ម៉ា​ស៊ី​ជ្រៀក (​គ្មាន​ច្បាប់​អនុញ្ញាតិ​ពី​រដ្ឋបាល​ព្រៃឈើ​)​។ ក្នុង​ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​ចម្រុះ រឹបអូស​ឧបករ​កែច្នៃ​ឈើ និង​ឈើ​ប្រភេទ ត្រ​សេក ច្រេះ ខ្វា​វ សុ​ក្រំ ធ្នង់​ជាដើម ដែល​មាន​មុខកាត់​ធំៗ ដឹកជញ្ជូន​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ចែង​តាមច្បាប់​។ ជាមួយគ្នានេះ​ដែរ​ពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​នៅក្បែ​ររោង​សិប្បកម្ម​ខាងលើ​បាន​ធ្វើ​ការរិះគន់​ចំពោះ​សមត្ថកិច្ច​មួយចំនួន​ចាប់តាំងពី​ថ្នាក់​ខេត្ត​រហូត​ដល់​ក្រសួង ថា​បាន​យក​លុយ​ប្រចាំខែ​ប្រចាំឆ្នាំ ជា​ថ្នូរ​បើ​ករោង​សិប្បកម្ម​ខាងលើនេះ តែ​បែរជា​មក​បង្ក្រាប​ទៅវិញ ហើយក៏​មាន​សិប្បកម្ម​ធំៗ​មួយចំនួន​ដែល​សមត្ថកិច្ច​មិន​ចុះ​ចាប់​នោះ មានដូចជា​សិប្បកម្ម​ជាច្រើន​ដែល​ជនជាតិ​វៀតណាម​ជា​អ្នកគ្រប់គ្រង ហើយ​ក្រុម​ជំនាញ​ទាំងនោះ​មិន​ដែល​ចុះ​បង្ក្រាប​ឡើយ​នៅ​ខេត្តរតនគិរី​នេះ​។ គួរបញ្ជាក់​ផងដែរ​ថា​សង្ហា​រឹម​ដែល​លក់​តាម​ផ្ទះ​នៅក្នុង​ខេត្ត​ក៏​មាន​រោង​សិប្បកម្ម​នៅ​ពីក្រោយ​ធំៗ​ផងដែរ សូម​មន្ត្រី​ជំនាញ​មើល​ផង​។​

​ទាក់ទិន​ទៅ​និង​ការចោទប្រកាន់​ពី​សំណាក់​ពី​ប្រជាពលរដ្ឋ​ថា​សមត្ថកិច្ច​ទារលុយ​ប្រចាំខែ​ប្រចាំឆ្នាំ​ទាំងនេះ មិនអាច​សុំ​ការបំភ្លឺ​ពី​សមត្ថកិច្ច​ក្នុង​ខេត្ត​ណាមួយ​បាន​ទេ​នៅ​ព្រឹក​នេះ ហើយ​សមត្ថកិច្ច​ទាំងនោះ​ពេល​ចុះ​ចាប់​ឈើ ឫ​ចុះ​ចាប់​សិប្បកម្ម​កែច្នៃ​ផ្សេងៗ​ក្នុង​ខេត្ត​ម្តង​មន្ត្រី​ទាំងនោះ​មិន​ដែល​ទំនាក់ទំនង​មក​អ្នកការ​សែត និង​ទូរទស្សន៍​ទេ ហើយ​ពេល​អ្នក​សារពត៌មាន​ដឹង​ហាក់បីដូច​ជា​មិន​ចង់​អោយ​ថត ឫ​ធ្វើការ​ផ្សព្វផ្សាយ​ឡើយ​៕
​ជីវ៉ា​

DSC08311 DSC08308

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.