ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

អាជ្ញាធរ​ខ្មែរ​និង​ថៃ ពិភាក្សា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ​ទំនិញ​រំលោភ​កម្ម​សិទ្ធ​បញ្ញា​ក្នុង​ផ្សារ​រោង​ក្លឿ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​៖ នា​ព្រឹក​ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០១៧ អជ្ញាធរ​ខ្មែរ ដឹកនាំ ដោយ​ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ ប្រតិភូ​ខេត្ត ជំនាញ​ពាក់ព័ន្ធ និង​កងកម្លាំង​សមត្ថកិច្ច អញ្ជើញ​ចូលរួម​ជួប​ប្រជុំ​ពិភាក្សា និងរ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អនុប្រធាន​មជ្ឈមណ្ឌល​សន្តិសុខ​ផ្ទៃក្នុង​ថែ  ប៊ុន​ឈូ កឺ​ត​ឆូក .​ឯកឧត្តម អភិបាលខេត្ត​ស្រះកែវ និង​ជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ​ថៃ ពិភាក្សា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ​ទំនិញ​រំលោភ​កម្ម​សិទ្ធ​បញ្ញា​ក្នុង​ផ្សារ​រោង​ក្លឿ ស្រុក​អា​រញ្ញា ខេត្ត​ស្រះកែវ នៅ​ទីបញ្ជាការ​ទា​ហ៊ាន​ឈុតខ្មៅ​លេខ​១២០១ (​ថៃ​)​។​

​ក្នុង​ជួបពិភាក្សា​នោះ ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយ មានជ័យ​មានប្រសាសន៍ថា ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ រួមជាមួយ​សមត្ថកិច្ច​កងកម្លាំង​ជំនាញ​ពាក់ព័ន្ធ​ច្រក​អន្តរជាតិ​ប៉ោ​ប៉ែត​~​ក្លង​ឡឹ​ក តែងតែមាន​កិច្ចសហប្រតិបត្តិការ សហការគ្នា​យ៉ាង​ល្អ ពេល​មាន​បញ្ហា​កើតឡើង តែង​ផ្តល់​ព័ត៌មាន ជួប​ប្រជុំ​ពិភាក្សា គ្នា​ស្វែងរក​ដំណោះ​រួមគ្នា ក្នុងការ​រក្សា​នូវ​ចំណងមិត្ភាពត​កិច្ចសហប្រតិបត្តិការ​គ្នា ។

​ជាក់ស្តែង​ពេល​ដែល​ជំនាញ និង​សមត្ថកិច្ច​ថៃ​បាន​ចាប់ផ្តើម​ធ្វើការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​កម្ម​សិទ្ធ​បញ្ញា ចុះ​ចាប់​ទំនិញ​នោះ ជំនាញ​និង​អាជ្ញាធរ​យើង​ទាំង​២​បាន​ជួបប្រជុំ​សម្របសម្រួល​ដោះស្រាយ​ជាច្រើន​លើក​បាន​ចំពោះ​មុខ​ផងដែរ​។ តែ​ដោយ​ស្ថានភាព​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ លក់ទំនិញ​រំលោភ​កម្ម​សិទ្ធ​បញ្ញា​នេះ សមត្ថកិច្ច​ថៃ​រឹតបន្តឹង​កាន់​ខ្លាំ​ដោយ​ឈរ​លើ​ច្បាប់​របស់​ប្រទេស​ថៃ​នោះ បាន​ឈាន​ទៅដល់ ការបិទ​មិន​អោយ​លក់​នូវ​ទំនិញ​រំលោភ​កម្ម​សិទ្ធ​បញ្ញា​ទៀត តែបើ​នៅតែ​មាន​ការលក់​នឹង​មាន​ការចាប់​ទាំង​ទំនិញ និង​មនុស្ស​។​ដូច្នេះ​ក្នុង​នាម​អាជ្ញាធរខេត្ត សូម​អោយ​សមត្ថកិច្ច​ថៃ ពិសេស​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ប៊ុនឈូ  កឺ​ត​ឆូក  អនុប្រធាន​មជ្ឈមណ្ឌល​សន្តិសុខ​ផ្ទៃក្នុង​ថែ  និង​សមត្ថកិច្ច​ថៃ​ដែល​បាន​ចូលរួម​ប្រជុំ​នេះ មេត្តា​ជួយ​ធ្វើ​ការអនុគ្រោះ និង​សម្របសម្រួល​មួយ​រយៈពេល​សិន​ដល់​អាជីវករ​ខ្មែរ ដើម្បី​អោយ​អាជ្ញាធរ​ខាង​កម្ពុជា ពិភាក្សា​ជាមួយ​អាជីវករ និង​បង្កើត​គណៈកម្មាការ​ចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​ចំនួន​តូប​លក់​ទំនិញ​ដែល​រំលោភ​កម្ម​សិទ្ធ បញ្ញា ធ្វើការ​ដោះស្រាយ​បន្ត​ទៀត ដើម្បី​ឈាន​ទៅ​បញ្ចប់​បញ្ហា ។​

​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​រក​ដំណោះស្រាយ​នោះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ប៊ុនឈូ កឺ​ត​ឆូក  អនុប្រធាន​មជ្ឈមណ្ឌល​សន្តិសុខ​ផ្ទៃក្នុង​ថែ បាន​ជម្រាបជូន​ឯកឧត្តម​អភិបាល និង​ជំនាញ​ពាក់ព័ន្ធ ថា ខាង​ជំនាញ​សមត្តកិច្ច​ថៃ តែងតែ​មាន​ការយោគយល់​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​រោង​ក្លឿ​នេះ ទោះជា​មាន​ការអនុវត្ត​ន៍​ច្បាប់​យ៉ាងណា ក៍មាន​ការផ្តល់​ព័ត៌មាន និង​ការប្រជុំ​ផ្សព្វផ្សាយ ពិភាក្សា​ជាមួយ​ខាង​ភាគី​កម្ពុជា ដោយសារតែ​ប្រទេស​យើង​តែងតែ​មាន​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ ក្នុងនាម​ប្រទេស​ភូមិ​ផង​របង​ជាប់​គ្នា​។

​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ថៃ​មិន​ចង់​ឃើញ​អាជីវករ​កម្ពុជា​លក់ដូ​រ​ក្នុង​ផ្សារ​រោង​ក្លឿ មាន​បញ្ហា ពេល​អនុវត្តន៍​ចុះ​ច្បាប់​នោះ​ទេ តែដោយសារ​មាន​ការរិះគន់​ពី​អាជីវករ​លក់​ទំនិញ មាន​កម្មសិទ្ធិ​ស្របច្បាប់ (​ឧ​.​តម្លៃ​អាវ លក់​នៅ​បាងកក ១​តម្លៃ​ជាង​៤០០០​បាត តែ​អាវ​លក់​រំលោភ​កម្ម​សិទ្ធ​បញ្ញា​ក្នុង​ផ្សារ​រោង​ក្លឿ ១​តម្លៃ តែ​ជាង​១០០០​បាត​) ។​

​ឯកឧត្តម​បន្តថា ដើម្បី​ជួយ​ដល់​អាជីវករ​កម្ពុជា និង​ដោយ​មាន​ការប្រជុំ​ពិភាក្សា​នេះ ឯកឧត្តម​បាន​ឯកភាព​មិន​អោយ​កងកម្លាំង​ទា​ហ៊ានថៃ មានការ ចុះ​បិទ​តូប​លក់​នោះទេ សូម​អោយ​បើក​លក់​និង​យក​ទំនិញ​មានកម្ម​សិទ្ធ ស្រប​ច្បាប់​មក​ដាក់​លក់​ធម្មតា វិញ​។ តាម​សំណើរ​របស់ ឯកឧត្តម អភិបាល​ខេត្ត​បន្ទាយមានជ័យ ខាង​ភាគី​ថៃ​មាន​ការឯកភាព និង​សម្របសម្រួល​ជូន​ផង​ដែរ​។​

​បន្ទាប់ពី​កិច្ចប្រជុំ ឯកឧត្តម បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ក្នុង​ផ្សារ​រោង​ក្លឿ និង​ជួប​សំណេះសំណាល​ជាមួយ​
​អាជីវករ​ផង​ដែរ​។​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាគ្សា សមត្ថកិច្ច​បង្កើត​គណៈ​ក​ម្មាការ និង​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​បងប្អូន​អាជីវករ​បន្ថែមទៀត ដើម្បី​កុំអោយ​មាន​បញ្ហា​ទៅ​ថ្ងៃមុខ​ទៀត ចំពោះ​ការលក់ទំនិញ​រំលោភ សម្របសម្រួល​យក​ទំនិញ​មក​ធ្វើ​ការលក់​ក្នុង​ប្រទេស​យើង​វិញ​៕

IMG-20170309-WA0016 IMG-20170309-WA0009

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.