ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

បន្ទាប់ពី​មាន​សារព័ត៌មាន​សរសេ​ចោទប្រកាន់ លោក​ឧត្តមសេនីយ៍ទោ ទូច ពលៈ ស្រាយ​បំភ្លឺ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ បន្ទាប់ពី​មាន​សារព័ត៌មាន​ក្នុងស្រុក​សរសេរ​រិះគន់ និង​ចោទប្រកាន់​លើ​ករណី​មាន​ការឃុបឃិត​ប្រព្រិត្ត​បទល្មើស​ក្នុង​ដែន​នេសាទ​សមុទ្រ​រួម​និង​បទល្មើស​ផ្សេងៗ​ទៀត​ក្នុង​លំហ​សមុទ្រ​នោះ លោក​ឧត្តមសេនីយ៍ទោ ទូច ពលៈ ដែល​ជា​ប្រធាន​នគរបាល​ជើង​ទឹក​កំពត​-​កែប បាន​ប្រាប់​អ្នកកាសែត​នៅ​ល្ងាច​ថ្ងៃ​ទី​៧​ខែ​មីនា ឆ្នាំ​២០១៧​នេះ​ថា បច្ចុប្បន្ន​អង្គភាព​របស់​លោក​មាន​តែ​ខិតខំ​បំពេញ​កាតព្វកិច្ច​ដើម្បី​ការពារ​ផលប្រយោជន៍​សហគមន៍​នេសាទ​ក៏ដូចជា​ការពារ​ដែន​នេសាទ​ក្នុង​លំហ​សមុទ្រ​ដោយ​ពុំ​ឱ្យ​មាន​ការរំលោភបំពាន​ពី​សំណាក់​ភាគី​ណាមួយ​ឡើយ ។ ជាងនេះទៅទៀត ការលើកឡើង​ពី​សំណាក់​សារព័ត៌មាន​ចោទប្រកាន់ថា រូបលោក​បាន​ទទួល​ផល​ប្រយោជន៍​ពី​បទល្មើស​នានា​ក្នុង​ដែន​សមុទ្រ​នោះ​គឺ​មិន​អាច​ទទួលយក​បាន​ទេ ព្រោះថា សម័យ​បច្ចុប្បន្ន មាន​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​សំរាប់ធ្វើ​ការទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ដូចជា​ទំនិញគេចពន្ធ​នានា ទោះជា​មាន​ចរាចរណ៍​ក៏​មាន​ស្ថាប័នគយ​គេ​ជា​អ្នក​ឃ្លាំ​មើល​ក្នុង​លំហ​សមុទ្រ​ដូចគ្នា ហើយ​ការនេសាទ​ក្នុង​សមុទ្រ​ក៏​មាន​ជំនាញ​គ្រប់គ្រង​ច្បាស់លាស់​ផងដែរ តើ​មាន​បទល្មើស​កើតឡើង​ម្តេច​កើត​ទៅ ។ ម្យ៉ាងទៀត នគរបាល​ជើង​ទឹក​មាន​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ដល់​ក្រុម​អ្នកនេសាទ​ដោយ​គ្មាន​ការឃុបឃិត​ក្នុង​គោលបំណង​ទាញយក​ផលប្រយោជន៍​ណាមួយ​ពី​អ្នកនេសាទ​នោះដែរ ។

​លោក​ឧត្តមសេនីយ៍ទោ រូបនោះ​បាន​បញ្ជាក់​ដ៏​ម៉ឺងម៉ាត់​ថា លោក​កំពុង​សាកសួរ​រក​ប្រភព ចោទប្រកាន់​លោក​ដែល​ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ក៏​សូមឱ្យ​អ្នកសារព័ត៌មាន​នានា មុន​នឹង​ចុះផ្សាយ​គួរ​រក​ហេតុផល​ណាមួយ​ឱ្យបាន​ប្រាកដប្រជា​ផង កុំ​ចេះតែ​សរសេ​បង្ខូច​កតិ្ត​យស​តាមតែ​ការ​ឆ្កិះ​ឆ្កៀល​របស់​មនុស្ស​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ ។​

​សូមបញ្ជាក់​ថា ករណី​មាន​បទល្មើស​នេសាទ​គឺមាន​ផ្នែក​ជំនាញ​ជលផល​ជា​អ្នកដោះស្រាយ ចំណែក​នគរបាល​ជើង​ទឹក​គឺ​មាន​តួនាទី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​លំហ​សមុទ្រ​ប៉ុណ្ណោះ ។ ហើយ​ចំពោះ​ទំនិញ​គេច​ពន្ធ ហាក់​ពុំ​មាន​ចរាចរណ៍​តាម​ផ្លូវទឹក​នោះទេ ៕

 

IMG20170307ch4 (1) IMG20170307ch4 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.